ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

អាវុធហត្ថក្លែងក្លាយម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! 


រាជធានីភ្នំពេញ ÷ កាលពីពេលកន្លងទៅមានករណី ជនសង្ស័យម្នាក់បានក្លែងបន្លំជាអាវុធហត្ថ ដើរប្រមូល លុយតាមកន្លែងម៉ាស្សាកោសជប់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ កាលពី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣  ហើយក្រោយមកនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ មាន ជនស៊ីវិល០២នាក់ ជិះម៉ូតូ ០១គ្រឿង គ្រឿងម៉ាក ណៃហត ដោយមានម្នាក់ដោះអាវ និងម្នាក់ទៀតស្លៀកខោខ្លី បានធ្វើការចុះឃាត់និងឆែកឆេរពលរដ្ឋ រកគ្រឿងញៀន នៅតាមដងផ្លូវ ដោយតាំងខ្លួនជាសមត្ថកិច្ច ថែមទាំងថ្លើមធំហ៊ានក្លែងរហូតដល់ លើកស្លាកមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅផ្ទះរបស់ខ្លួនទៀតផង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវរហូតឃាត់ខ្លួនបានបក្សពួកម្នាក់ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៣។

ករណីថ្មីទៀត មានជនសង្ស័យម្នាក់ទៀត មិនត្រឹមតែក្លែងបន្លំជាសមត្ថកិច្ចអាវុធហត្ថ ប៉ុណ្ណោះទេ ថែមទាំងក្លែងជានគរបាលផង និងមេធាវី ថែមទៀតផង ដើម្បីឆបោកប្រាក់ពីជនរងគ្រោះជាអាជីពតាមរយៈបណ្តាញ សង្គម តេឡេក្រាម និងហ្វេសបុក ត្រូវបាន កម្លាំងការិយាល័យប្រឆាំងបទល្មើស ព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង និងកម្លាំងជំនាញអាវុធហត្ថខណ្ឌទួលគោក ចុះឃាត់ខ្លួនជាក់ស្តែង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្ទះលក់កាហ្វេ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ផៅ ផានិត ភេទប្រុស អាយុ២៧ ឆ្នាំ បានសារភាពឲ្យដឹងថា កន្លងមក ខ្លួនធ្លាប់ធ្វើសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះ តាមបណ្ដាញសង្គម ហ្វេសប៊ុក និង ប្រព័ន្ធតេឡេក្រាម បានសម្រេចចំនួន ០៧លើក រួចមកហើយ ក្រោមរូបភាព យករូបជាសមត្ថកិច្ចកងរាជអាវុធហត្ថ, នគរបាល និងមេធាវី មកដាក់តាំងនៅលើ ប្រូហ្វាល់តេឡេក្រាម របស់ខ្លួន រួមមាន ៖ ឈ្មោះ CHAN SEIHA ប្រើលេខ ទូរស័ព្ទ ០៩៦ ៧៥៧ ៧៩១៩, ឈ្មោះ CHAN THY ប្រើលេខ ទូរស័ព្ទ ០៦០ ៤១១ ៦៦០, តាំងរូបក្លែងជាមេធាវីប្រើលេខទូរស័ព្ទ ០១៦ ៦២២ ៣៣៧ និងរូបគណនីផ្ទាល់ខ្លួន មានឈ្មោះ PHIL LIP ហើយហ្វេសប៊ុករបស់ខ្លួនផ្ទាល់ឈ្មោះ PHILLIPS PN ដោយដាក់តាំងរូបជាជនបរទេស ដើម្បីចូលទៅតាមដាននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក និង គ្រុបតេឡេក្រាម ជាដើម ប្រសិនបើមានជនរងគ្រោះណា ផុសព័ត៌មាននៅក្នុងបណ្តាញសង្គមទាំងនោះថាមាន ករណីបាត់ឆ្កែ, បាត់ម៉ូតូ ឬ ចោរឆក់ទូរស័ព្ទ នោះរូបខ្លួននឹងធ្វើការទំនាក់ទំនងទៅសុំលេខទូរស័ព្ទ និងតេឡេក្រាម ពីជនរងគ្រោះ ដើម្បីឆាតទៅសួរនាំជនរងគ្រោះពីរឿងហេតុ រួចខ្លួនបានឲ្យពួកគាត់វេរប្រាក់ ដើម្បីជួយស្រាវជ្រាវរករបស់ដែលបានបាត់ ហើយខ្លួនបានឲ្យ ជនរងគ្រោះ ផ្ញើប្រាក់តាមរយៈសេវាវីង និង ABA របស់ខ្លួនផ្ទាល់ ដែលមានលេខ 006 095 596 និងមានគណនីឈ្មោះ PHANITH PHAO។ ជនសង្ស័យបន្ថែមទៀតថា ខ្លួនប្រព្រឹត្តអំពើទាំងនេះតែម្នាក់ឯងនោះទេ ដោយពុំមានបក្ខពួកណាចូលរួមឡើយ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.