ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ការតាំងពិព័រណ៍ភូមិមួយផលិតផលមួយដើម្បីបំផុសស្មារតីអ្នកផលិតនិងអ្នកប្រើប្រាស់ឱ្យបង្កើនការគាំទ្រ និងចូលរួមផ្សព្វផ្សាយពីផលិតផលក្នុងស្រុករបស់ខ្មែរយើង


ខេត្តសៀមរាប ÷ គណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយនៃទីស្តីការគណៈរដ្ឋមន្ត្រី សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំតាំងពិព័រណ៍ «ភូមិមួយផលិតមួយ»រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៣ នាបរិវេណសួនច្បារក្បែរមាត់ស្ទឹងសៀមរាប ដោយមានការដាក់លក់និងទិញផលិតផលក្នុងស្រុករបស់បងប្អូនអាជីវករ សិប្បករ ក្នុងខេត្ត មានចម្លាក់ គ្រឿងឧបភោគបរិភោគ បន្លែបង្ការ និងភេសជ្ជៈជាដើម ។

ក្នុងនោះដែរពិធីកាត់ខ្សែបូរបើកការតាំងពិព័រណ៍ភូមិមួយផលិតផលមួយប្រព្រឹត្តិឡើងនៅរសៀលថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយ និងលោក យុន លីនណេ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងបងប្អូនអាជីវករលក់ផលិតផលខ្មែរជាច្រើនរូបផងដែរ។

ការរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក ភូមិមួយផលិតផលមួយ ខេត្តសៀមរាបនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីរកទីផ្សារផលិតផលក្នុងស្រុក ព្រមទាំងការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឱ្យចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។ ម៉្យាងវិញទៀត គោលការណ៍ណែ នាំនេះក៏មានបំណងជំរុញឱ្យអ្នកពាក់ព័ន្ធធ្វើការណែនាំ និងពន្យល់ដល់ប្រជាពលរដ្ឋ និងអ្នកផលិតតាមមូលដ្ឋានឱ្យបានយល់ច្បាស់បន្ថែមទៀតអំពីសារៈសំខាន់ និងផលប្រយោជន៍ក្នុងការចូលរួមចលនាភូមិ១ផលិត ផល១ និងធ្វើយ៉ាងណាជំរុញពួកគាត់ចូលជាសមាជិកចលនានេះបានទូលំ-ទូលាយ។

លោក យុន លីនណេ អភិបាលរងខេត្តបានលើកឡើងថា៖ ការរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក ភូមិ១ផលិតផល១ របស់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ក្នុងគោលបំណងបំផុសស្មារតីអ្នកផលិតនិងអ្នកប្រើប្រាស់ឱ្យបង្កើនការគាំទ្រ និងចូលរួមផ្សព្វផ្សាយ ជំរុញការអនុវត្តចលនាភូមិ១ផលិតផល១ ដើម្បីរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបាន ជោគ ជ័យ ហើយដើម្បីសម្រេចផែនការសកម្មភាពនេះ រដ្ឋបាលខេត្ត និងគណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ ថ្នាក់ខេត្ត នឹងខិតខំប្រឹងប្រែងសហការជាមួយរដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ភាគីវិស័យឯកជនរួមទាំងសមាសភាពពាក់ព័ន្ឋជាច្រើនទៀត ដើម្បីអនុវត្តការងារឱ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងន័យចូលរួមផ្សព្វផ្សាយ ជំរុញ និងចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋាន ឱ្យចូលជាសមាជិកចលនាភូមិ១ផលិតផល១ ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្សទាក់ទងនឹងការជំរុញចលនាភូមិ១ផលិតផល១ នៅថ្នាក់ខេត្ត ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុក លើកកម្ពស់ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជនតាម សហគមន៍ ។

ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ នៃគណៈកម្មា ធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ឲ្យដឹងថា៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បានបង្កើតអស់រយៈពេល១៦ឆ្នាំហើយ ដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បាន យកចិត្តទុកដាក់ខ្លាំងណាស់លើចលនាភូមិមួយ ផលិតផលមួយ ព្រោះវាអាចជួយធ្វើឲ្យសេដ្ឋកិច្ចមូលដ្ឋានល្អ ។

ឯកឧត្តម បានបញ្ជាក់ថា ភូមិមួយផលិតផលមួយ ទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីក្រសួង អង្គភាព មន្ទីរស្ថាប័នពាក់ព័ន្ឋ សំដៅធ្វើយ៉ាងណាជម្រុញឲ្យមានការអភិវឌ្ឍផលិតផលថ្មីៗ ក៏ដូចជា ពង្រឹងគុណភាព និង សមត្ថភាពពាណិជ្ជកម្មនៃផលិតផល ដែលមានស្រាប់ នេះជាគោលការណ៍គ្រឹះ និងជាគោលដៅដែលយើងចង់បាន សំដៅធ្វើឲ្យទទួលបាននូវផលិតផលមានភាពសម្បូរបែប គុណភាពល្អ ស្របតាមយុទ្ឋសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.