ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការសម្អាតបរិស្ថានក្នុងក្រុង ដើម្បីអបអរសាទរទិវាទេសចរណ៍ ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ “ ទេសចរណ៍ និងការវិនិយោគបៃតង”


រាជធានីភ្នំពេញ ÷ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២៣ នេះ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងសៀមរាប សហការជាមួយ មន្ទីរ ស្ថាប័ន អាជ្ញាធរ មូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងបណ្តាអង្គភាពពាក់ព័ន្ធនានា កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុនទេសចរណ៍ ប្រត្តិបត្តិករទេសចរណ៍ ក្នុងខេត្តចំនួនប្រមាណជា១.៥០០នាក់បានចូលរួមក្នុងសំអាតសំរាមតាមដងផ្លូវនានាក្នុង១០គោលដៅក្នុងក្រុងសៀមរាប។

តាមរយៈសកម្មភាពនេះជាសារផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងអំពីសារៈសំខាន់នៃបរិស្ថានស្អាត ទាំងគ្រប់ទីកន្លែង ទីសាធារណៈ តាមលំនៅដ្ឋាន ដោយការទុកដាក់ សំរាម កាក់សំណល់ឲ្យបានត្រឹមត្រូវល្អ មានសណ្ដាប់ធ្នាប់ រក្សាបានអនាម័យ ដើម្បីឱ្យ ខេត្តទេសចរណ៍នេះ មានសោភណ្ឌ័ភាព លើកកម្ពស់គុណភាពទីក្រុងស្អាត ជាពិសេសការបញ្ជ្រាបការយល់ដឹងដល់ប្អូនៗសិស្ស និស្សិត បងប្អូន ទាំងអស់គ្នាដែលរកទទួលទានតាមរយៈវិស័យទេសចរណ៍ ដើម្បីធានាបាននូវភាពទាក់ទាញ ទេសចរណ៍ លើកកម្ពស់ការអភិវឌ្ឍន៍ និងផ្សារភ្ជាប់ជាមួយការការពារស្រឡាញ់ ធម្មជាតិ ស្របនិងតម្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។

លោក នួន ពុទ្ឋរ៉ា អភិបាលក្រុងសៀមរាប រំពឹងទុក ថា៖បន្ទាប់ពីយុទ្ឋនាការនេះបានបញ្ចប់ បងប្អូនប្រជាពលរដ្ឋនឹងរក្សាបាននូវទម្លាប់ល្អ បោសសំអាតក្នុងទីតាំងរបស់ខ្លួននិងតាមដងផ្លូវឱ្យបានជាប្រចាំចូលរួមញែក វេចខ្ចប់ ទុកដាក់និងបញ្ចេញសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ ព្រមទាំងកាត់បន្ថយថង់ប្លាស្ទិក កែច្នៃឬប្រើប្រាស់ឡើងវិញសំដៅធ្វើយ៉ាងណាប្រែក្លាយទីក្រុងសៀមរាប ទៅជាទីក្រុងគ្មានសំរាបនាថ្ងៃអនាគត សមដូចពាក្យស្លោកថា៖ភូមិឋានស្អាត សុខភាពល្អជីវិតរីករាយ។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាល ខេត្ត បានមានប្រសាសន៍ថា ដើម្បីធានាបាននូវគុណភាពបរិស្ថាន សោភណ្ឌភាពទីប្រជុំជន សុខុមាលភាពសាធារណៈ ចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់ ការគ្រប់គ្រងសំណល់ ដោយត្រូវចេះវេចខ្ចប់ និងញែកសំណល់សំរាមគ្រប់ប្រភេទដូចជា សំណល់អាចកែច្នៃបាន (អេតចាយ) សំណល់សរីរាង្គ សំណល់ពួកសារធាតុគ្រោះថ្នាក់ និងសំណល់ផ្សេងៗ ដើម្បីប្រែក្លាយសំណល់មួយ ចំនួនឱ្យមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណសំណល់នៅតាមទីលាន។ ឆ្លើយតបនឹងចក្ខុវិស័យខាងលើ ជា ពិសេសដើម្បីឱ្យការប្រារព្ធទិវានេះជារៀងរាល់ឆ្នាំអាចប្រព្រឹត្តទៅប្រកបដោយលទ្ធផលផ្លែផ្កា និងមានការចូលរួមកាន់តែសស្រាក់សស្រាំថែមទៀតពីសំណាក់ យើងទាំងអស់គ្នា គួរគប្បីអនុវត្ត និងណែនាំអំពីការធ្វើអនាម័យ បរិស្ថានតាម ទីសាធារណៈ ជាប្រចាំរៀបចំដាំកូនឈើតាមដងផ្លូវនៅក្នុងមូលដ្ឋានរបស់ខ្លួនជាដើម។ល។

ឯកឧត្តមអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះទាំងអស់គ្នាសម្រាប់ការចូលរួមក្នុងយុទ្ឋនាការនេះនិង បានឆ្លុះបញ្ចាំងពីកិច្ចសហការគ្នា សំដៅលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់នឹងនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយនិរន្តរភាព ដែលយើងត្រូវអនុវត្តជាប្រចាំ ដើម្បីខេត្តយើងទាំងអស់គ្នា ក្រោម ទិសស្លោក “សៀមរាបផ្ទះខ្ញុំ”។ ការប្តេជ្ញាចិត្តខ្ពស់ ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងជាកត្តាលីករដ៏សំខាន់ មួយ ដែលចូលរួមក្នុងការលើកកម្ពស់សុខភាព មនុស្សពេលបច្ចុប្បន្ននិងសម្រាប់កូនចៅជំនាន់ក្រោយ របស់យើងផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.