ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម​ វេង​ សា​ខុន​ ៖ បាន​អញ្ជើញ​ចុះ​ពិនិត្យ​កសិដ្ឋាន​ដាំ​បន្លែ​សរីរាង្គ​របស់​លោក ​អេង ​សុធារ៉ា ​នៅ​ឃុំ​ចំការ​លួង ​ស្រុក​កំពង់​សិលា ​ខេត្ត​ព្រះសីហនុ


ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរជាមួយសហការី បានអញ្ជើញមកពិនិត្យកសិដ្ឋានបន្លែសរីរាង្គរបស់លោកអេង សុុធារ៉ា នៅឃុំចំការលួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

បច្ចុប្បន្ន កសិដ្ឋានបាននិងកំពុងដាំបន្លែ និងផ្លែឈើចំរុះច្រើនប្រភេទដោយផលិតក្នុងកសិដ្ឋានផ្ទាល់ និងមួយចំនួនទៀតត្រូវបានសហការ​ផលិត​ជាមួយកសិករក្នុងតំបន់នេះ តាមរយ:ការធ្វើកសិកម្មតាមកិច្ចសន្យា ដោយធ្វើការជ្រើសរើសកសិករ​ដែលទទួលបានការបណ្តុះ​បណ្តាល​ពីអង្គកា​រ​ក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ឬមកទទួលការបណ្តុះបណ្តាលនៅកសិដ្ឋាននេះផ្ទាល់តែម្តង។ កសិដ្ឋានបានធ្វើការដាំដុះលើផ្ទៃដីជាង ៤០ហត ហើយជាមធ្យមកសិដ្ឋានមានលទ្ធភាពផ្គត់ផ្គង់បន្លែឲ្យទីផ្សារនៅភ្នំពេញប្រមាណ ១-២តោនក្នុង១ថ្ងៃ។

មានប្រសាសន៍ផ្តាំផ្ញើ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងវាយតម្លៃខ្ពស់ចំពោះ​ម្ចាស់កសិដ្ឋាន បុគ្គលិក កម្មករគ្រប់លំដាប់ថ្នាក់ដែលបានខិតខំដាំដុះបន្លែ ផ្លែឈើសរីរាង្គដើម្បីចូលរួមចំណែកផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក ធានាបានទាំងបរិមាណនិងគុណភាព និងឈានទៅកាត់បន្ថយការនាំចូលជាបណ្តើរៗនាពេលអនាគត។

នេះជាសកម្មភាពមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន​តាមរយ:ការធ្វើកសិកម្មតាមកិច្ចសន្យា ជួយផ្សព្វផ្សាយបច្ចេកទេសកសិកម្មទាន់សម័យ បង្កើតការងារឲ្យប្រជាពលរដ្ឋនៅមូលដ្ឋាន កាត់បន្ថយ​ចំណាក ស្រុក និងផ្តល់ឱកាសដល់និស្សិតដែលបានបញ្ចប់់ការសិក្សាពីមហាវិទ្យាល័យ។

លោកក៏បានអំពាវនាវដល់វិនិយោគិនក្នុងស្រុកគិតគូវិនិយោគដាំបន្លែសរីរាង្គ ឬបន្លែសុវត្ថិភាពដើម្បីផ្គត់ផ្គង់ឲ្យតម្រូវការទីផ្សារក្នុងស្រុក កាត់​បន្ថយការនាំចូល ធានាបានគុណភាព និងសុវត្ថិភាពបន្លែ ផ្លែឈើក្នុងស្រុក។ ឯកឧត្តមរដ្ឋមន្ត្រីស្នើឲ្យម្ចាស់កសិដ្ឋាន ក៏ដូចជាក្រុមហ៊ុម​ផលិត​បន្លែនានាសហការជាមួយអគ្គនាយកដ្ឋានកសិកម្មដើម្បីចុះមកវាយតម្លៃលើស្តង់ដារអនុវត្តបច្ចេកទេសឲ្យបានត្រឹមត្រូវ រួចពិនិត្យនិងផ្តល់​វិញ្ញា​បនប័ត្របញ្ជាក់ពីផលិតផលសរីរាង្គច្បាស់លាស់ចៀសវាងការកេងបន្លំ ឬក្លែងក្លាយ ដើម្បីបង្កើនការជឿទុកចិត្តដល់អ្នកបរិភោគ។

បន្ទាប់ពីបានចុះពិនិត្យកសិដ្ឋានបន្លែសរីរាង្គរួចមក ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមគោ និងជ្រូក​របស់​កសិករកៅ ប៊ុនទី នៅភូមិទឹកប៉ោង ឃុំបឹងទ្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ បច្ចុប្បន្ន កសិដ្ឋានចិញ្ចឹមគោសាច់ចំនួន ៨០ក្បាល និងបាន​សហការជាមួយក្រុមហ៊ុមស៊ីភីកម្ពុជាចិញ្ចឹមជ្រូកសាច់ចំនួន ៥៦០ក្បាលទៀត លើផ្ទៃដីជាង ៣០ហត។ពិនិត្យឃើញការរីក​ចម្រើន​របស់កសិដ្ឋាន និងសង្ឃឹមថាតាមរយ:ផលិតកម្មសត្វនឹងជួយកែប្រែកម្រិតជីវភាព បង្កើនប្រាក់ចំណូល និងកាត់បន្ថយការនាំចូល ឯកឧត្ដមរដ្ឋមន្ត្រី បានចូល​រួម​សាទរ គាំទ្រ និងលើកទឹកចិត្តឲ្យកសិកររូបនេះ និងជាពិសេសកសិករទូទាំងប្រទេសដែលប្រកាន់យករបរចិញ្ចឹមសត្វ ឲ្យខិតខំយកចិត្តទុកដាក់​បន្ថែមទៀតទាំងការងារបច្ចេកទេស ការបង្កើនគុណភាពចិញ្ចឹមដើម្បីធ្វើការប្រកួតប្រជែងទីផ្សារ។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និងអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វចុះមកជួយផ្សព្វផ្សាយការងារបច្ចេកទេស បង្កាត់ពូជ និងផ្សព្វផ្សាយច្បាប់ដើម្បីជាប្រយោជន៍ក្នុងការជួយង្កើនប្រសិទ្ធភាពផលិតកម្មចោិញ្ចឹមសត្វ និងការអនុវត្តច្បាប់នានាដែលពាក់ព័ន្ធ។

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.