ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រុមចោរលួច​និង​កាច់​ក​ម៉ូតូ​យ៉ាង​សកម្ម​៣នាក់​​ត្រូវ​បាន​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់!


រាជធានីភ្នំពេញ ÷ កាលពីវេលាម៉ោង ៨និង៤០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានទទួលបណ្តឹងផ្ទាល់មាត់ពី ជនរងគ្រោះថាមានករណីជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពផ្លោះរបងចូលផ្ទះសំណាក់បិទទ្វារចោលមួយកន្លែង នៅចំណុច ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ក្នុងបំណងលួចសម្ភារមានតម្លៃផ្សេងៗ។

បន្ទាប់ពីទទួលពាក្យបណ្តឹងរួច កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានចុះទៅដល់កន្លែងកើតហេតុធ្វើការអន្តរាគមន៍ឃាត់បានជនសង្ស័យម្នាក់ឈ្មោះ ពេជ្រ ណារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ភ្លាមៗ។

ក្រោមវិធានការជំនាញជនសង្ស័យបានបន្តចង្អុលបង្ហាញទៅឃាត់ខ្លួនជនសង្ស័យទី២ ឈ្មោះ កាន សុខជាតិ ភេទប្រុស អាយុ២៥ឆ្នាំ នៅចំណុច បន្ទប់ផ្ទះសំណាក់បឹងតាម៉ាត ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។ រហូតមកដល់ម៉ោង ១៤និង៥០នាទី ថ្ងៃដដែល កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បន្តសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង កម្លាំងអាវុធហត្ថខណ្ឌទួលគោក ចុះឃាត់ខ្លួនជនសង្ស័យទី៣ ឈ្មោះ កេង ហុង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរសន្តិសុខ នៅចំណុចធនាគារមួយកន្លែង ផ្លូវ២៨៩ ភូមិ១៥ សង្កាត់បឹង កក់ ទី២ ខណ្ឌទួលគោក។

តាមចម្លើយសារភាពរបស់ ជនសង្ស័យទាំង០៣នាក់ បានឲ្យដឹងដូចៗគ្នាថា កន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាពចូលលួចសម្ភារមានតម្លៃផ្សេងៗ និងកាច់កម៉ូតូអស់ជាច្រើនលើកមកហើយ ទាំងក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ ដោយក្នុងនោះជនសង្ស័យ ពេជ្រ ណារិទ្ធ បានបន្តថា កន្លងមកខ្លួនធ្លាប់ធ្វើសកម្មភាពលួចចំនួន០៥លើក ដោយលើកទី០១ អំឡុងខែមិថុនា ឆ្នាំ២០២៣ បានធ្វើសកម្មភាពកាច់កម៉ូតូ០១គ្រឿងម៉ាក ហុងដា សេ១២៥ នៅចំណុចផ្សារទូលពង្រ, លើកទី០២ អំឡុងខែកក្កដា ឆ្នាំ២០២៣ ធ្វើសកម្មភាពលួចម៉ូតូសណ្តោងរ៉ឺមក នៅចំណុចផ្សារពោធិញាណ និងលើកទី០៣ នៅពាក់កណ្តាល ខែសីហា ឆ្នាំ២០២៣ ធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង នៅចំណុចជិតសាលាកសិកម្មចំការដូង, លើកទី០៤ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿងម៉ាក ហុងដា វ៉េវ នៅចំណុចបឹងតាមោក និងលើកទី០៥ នេះ បានធ្វើសកម្មភាពផ្លោះរបងចូលផ្ទះសំណាក់បិទទ្វារចោលមួយកន្លែង បំណងលួចសម្ភារមានតម្លៃផ្សេងៗ នៅចំណុចទីតាំងខាងលើ ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថចុះឃាត់ខ្លួនតែម្តង។ ចំណែកឯជនសង្ស័យ កេង ហុង បានឆ្លើយសារភាពឲ្យដឹងថា កន្លងមក ខ្លួនធ្លាប់បានធ្វើ សកម្មភាពលួចកាច់កម៉ូតូចំនួន ០៥លើក នៅឯខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាង សុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.