ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រុមការងារ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ​បន្ត​ពិភាក្សា​ជា​មួយ​ក្រុម​ការងារ​មជ្ឈមណ្ឌល​កីឡា​បន្ទាយ​(Banteay Athletics Center)​ ដើម្បី​ស្វែង​យល់​ពី​វឌ្ឍន​ភាព ​និង​លទ្ធផល​ហ្វឹកហាត់​របស់​គ្រូ​បង្គោល​ដែល​បាន​បណ្តុះបណ្តាល​ផ្នែក​អភិវឌ្ឍន៍​កម្ម​វិធី​កាយ​សម្បទា​!


រាជធានីភ្នំពេញ ÷ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តជួបពិភាក្សាជាមួយ តំណាង មជ្ឈមណ្ឌលកីឡាបន្ទាយ ដើម្បីស្វែងយល់បន្ថែមពីវឌ្ឍនភាព និងលទ្ធផលហ្វឹកហាត់របស់គ្រូបង្គោល ដែលអង្គភាពអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនទៅបណ្តុះបណ្តាល ជំនាញផ្នែកអភិវឌ្ឍន៍កម្មវិធីកាយសម្បទា នៅមជ្ឈមណ្ឌលកីឡាបន្ទាយ នាពេលកន្លងមក។

គួររំលឹកផងដែរថា ក្នុងកិច្ចសហការណ៍ ផ្នែកអភិវឌ្ឍន៍កម្មវិធី កាយសម្បទា ដល់ អង្គភាពកងអាវុធហត្ថរាជធានីភ្នំពេញ ភាគីខាង មជ្ឈមណ្ឌលកីឡាបន្ទាយ នឹងផ្តល់លទ្ធភាពជាច្រើនរួមមាន៖

-ផ្តល់លទ្ធភាពបណ្តុះបណ្តាលលើឧបករណ៍ និងគ្រូបណ្តុះបណ្តាលដល់ បុគ្គលិក អ.ហ.ភ.ព

-ធ្វើការសិក្សាសមស្រប ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានដោយផ្អែកលើការអនុវត្តសកម្មភាពស្នូលនិង របៀបរស់នៅរបស់បុគ្គលិក អ.ហ.ភ.ព ។

-ទំនាក់ទំនងជាមួយគ្រូរកឃើញ និងការស្រាវជ្រាវនៃការសិក្សាថ្មីដែលបានអនុវត្តជាប្រចាំថ្ងៃ ។

-បង្កើតសៀវភៅណែនាំអំពីកាយសម្បទាដែលអាចដាក់អោយប្រើប្រាស់សម្រាប់បុគ្គលិក អ.ហ.ភ.ព ។

-ផ្តល់ជំនួយ និងការត្រួតពិនិត្យលើការដាក់អោយប្រើប្រាស់កម្មវិធីសាកល្បងសម្រាប់សៀវភៅណែនាំសម្បទា ។

-ផ្តល់ការហ្វឹកហ្វឺនសម្រាប់ការប្រកួតកីឡាកាយសម្បទាប្រចាំឆ្នាំអន្តរយោធា។

-រក្សាកំណត់ត្រាសមស្របនៃឯកសារទាំងអស់ដែលទាក់ទងនឹងកម្មវិធីនេះដែលត្រូវបានចែករំលែករវាងភាគីទាំងពីរ ។

-ផ្តល់មតិកែលម្អទាន់ពេលវេលាអំពីស្ថានភាពនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍កម្មវិធីកាយសម្បទា។

-បណ្តុះបណ្តាលបុគ្គលិក អ.ហ.ភ.ព លើការប្រើប្រាស់ឧបករណ៍នៅហ្នឹងកន្លែងហាត់ប្រាណ នៅលើបច្ចេក ទេស និងគំនិតនៃការបណ្តុះបណ្តាលរាងកាយ ការប្រើប្រាស់ឧបករណ៍ហាត់ប្រាណរបស់ អ.ហ.ភ.ព៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.