ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

កិច្ចប្រជុំពិនិត្យ ការងារបច្ចេកទេស ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប លោក ហែន ពុទ្ធី នាយករងរដ្ឋ បាលសាលាខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សារបស់ក្រុមការងារបច្ចេកទេសគណៈកម្មការរដ្ឋបាល ដើមី្បបែងចែកក្រុមការងារគោលដៅ និងកំណត់ឃុំដែលជាអទិភាព ក្នុងការប្រកាសតំបន់ធ្វើការវិនិច្ឆ័យ នៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយមានការចូលរួមពីអស់លោក លោកស្រីប្រធានមន្ទីរជំនាញ និង តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក និង មន្ត្រីការិយាល័យភូមិបាលក្រុង ស្រុក ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក ហែន ពុទ្ធី បានលើកពីគោលដៅសំខាន់ៗ ដែលក្រុមការងារបច្ចេក ទេសគណៈកម្មការរដ្ឋបាល ដែលអនុវត្តនៅសេស សល់ ក្នុងការប្រកាសតំបន់ធ្វើការវិនិច្ឆ័យ នៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិសាស្ត្រខេត្ត ។ កិច្ចប្រជុំនេះដែរក៏បានជម្រុញដល់អាជ្ញាធរក្រុង ស្រុកទាំង១២ លើការចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ដើមី្បឲ្យការចុះបញ្ជីជាលក្ខណៈប្រព័ន្ធទៅបាននោះ ក្រុង ស្រុកទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាព និង រៀបចំក្រុមការងារថ្នាក់ ក្រុង ស្រុកឲ្យមានគ្រប់សមាសភាពពាក់ព័ន្ធ ។

លោកក៏លើកឡើងផងដែរថា កន្លងមកស្រុកមួយចំនួន ក៏បានអនុវត្តការចុះបញ្ជីជាលក្ខណៈប្រព័ន្ធ និង ការធ្វើកម្មសិទ្ធិដីធ្លីដាច់ដោយដុំផងដែរ។ នៅចំពោះមុខនេះរដ្ឋបាលខេត្ត មន្ទីរជំនាញ ក៏បាន រៀបចំក្រុមការងារបច្ចេកទេសគណៈកម្មការរដ្ឋបាលនៅតាមស្រុក ដោយមានប្រធានការិយាល័យភូមិបាលជាប្រធាន និង មន្ត្រីស្រុក ហើយក៏ទាមទានូវកម្រិតយល់ដឹងអំពីបច្ចេកទេសក្នុងការចុះបញ្ជីដីធ្លី និង កិច្ចដំណើរការផ្សព្វផ្សាយនៅពេលវាស់ វែង ជាការកាត់បន្ថយនូវការផ្តឹងតវានៅពេលធ្វើការបិទផ្សាយទិន្នន័យក្បាល់ដី ។លោកបានបញ្ជាក់ថា ដើមី្បជៀសវាងនូវ ភាពយឺតយ៉ាវក្នុងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ។

លោកបន្តទៀតថា ក្រុមវាល ពេលចុះធ្វើការវាស់វែង ចាំ បាច់ត្រូវមានមន្ទីរពាក់ពាន័្ធចូលរួម ដោយតំបន់មួយចំនួននឹងប៉ះពាល់ទីបុរាណដ្ឋាន ស្ទឹង បឹង អូរ ប្រឡាយជាដើម ។ ក្នុងនោះដែរ លោកក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក និង ការិយាល័យភូមិបាល ក្នុងពេលធ្វើប្លង់គោល ត្រូវកំណត់ឲ្យបាន ច្បាស់នៅ លើផែនទី ភូមិសាស្ត្រនៃមូលដ្ឋានខ្លួន ដោយកំណត់ពីទំហំផ្លូវ ថ្នល់ អូរ ប្រឡាយ ឬ ក៏ផ្លូវ អូរ ប្រឡាយ ស្រះ មួយចំនួនត្រូវប្តូរប្រភេទប្រឡាយ និង កំណត់ជាអាង ស្តុបទឹកកខ្វក់ ដែលឃុំ ស្រុករៀបចំទុកជាមុន ។

ដើមី្បឲ្យកិច្ចដំណើការចុះបញ្ជីដីធ្លីបានលឿន លោកក៏បានក្រើនរំលឹកដល់មន្ទីរជំនាញ និងមន្ទីរពាក់ព័ន្ធ ក៏ដូចអាជ្ញាធរមូលដ្ឋាន ក្នុងការគ្រប់គ្រងឲ្យបាននូវហេដ្ឋារចនា សម្ព័ន្ធ និង គ្រប់គ្រងប្រភេទដីធ្លី (ដីលំនៅដ្ឋាន និងដីស្រែចំការ ) ឲ្យបានច្បាស់លាស់ ។

លោក ហែន ពុទ្ធី បានបន្តទៀតថា ក្នុងកិច្ចការងារនេះ រដ្ឋបាលខេត្ត និងមន្ទីរជំនាញបានកសាងនូវផែនទី ៣ប្រភេទ គឺផែនទីព្រំប្រទល់ , ផែនទីហេដ្ឋារចនាសម្ព័ន្ធ , ផែនទីប្រើប្រាស់ដីធី្ល ដោយត្រូវបានកំណត់ច្បាស់លាស់នូវទីប្រជុំជន ជាតំបន់លំនៅដ្ឋាន និង ជម្រកព្រៃឈើ ដើមី្បលើកនូវផែនការអភិវឌ្ឍន៍មូល ដ្ឋាន ។

ក្នុងនោះលោកបានសំណូមពរដល់មន្ទីរ ពាក់ព័ន្ធទាំងអស់សូមជួយធ្វើការសម្របសម្រួល និងផ្តល់ទិន្នន័យ បែបបច្ចេកទេស ក្នុងការពន្លឿន លើការវាស់វែងដីធ្លី ជាលក្ខណៈប្រព័ន្ធនេះ បានដំណើការទៅដោយរលូន ។

ក្នុងនោះដែរលោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានធ្វើបទបង្ហាញ ស្តីពីកិច្ចដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងផែនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្រុង ស្រុក ព្រម ទាំងការបែង ចែកក្រុមការងារតាមស្រុកគោលដៅ ។ ក្នុងនោះដែរក៏បង្ហាញ ពីកិច្ចដំណើរការកសាងផែនទីទាំង៣ប្រភេទ ផែនទីព្រំប្រទល់ , ផែនទីហេដ្ឋារចនាសម្ព័ន្ធ , ផែនទីប្រើប្រាស់ដីធី្លផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.