ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ថ្នាក់ដឹក​នាំ​សាសនិក​ឥស្លាម​ខេត្ត​សៀមរាប​ធ្វើ​ពិធី​ដើម្បី​អបអរ​សាទរ​ការ​ចុះ​បញ្ជី ​«​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» ជា​សម្បត្តិ​បេតិក​ភណ្ឌពិភព​លោក


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាប បានដឹកនាំសាសនិកឥស្លាមជាច្រើននាក់ធ្វើពីធីអបអរសាទរការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក ស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ។

សូមបញ្ជាក់ថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងអំពាវនាវដល់ដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមាន ទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្របវត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជន សហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកប ដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ។

ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាប បានមានប្រសាសន៍ថា ការចុះឈ្មោះប្រាសាទកោះកេរ ចូលក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ជាមោទកភាពរបស់ខ្មែរ គ្រប់និន្នាការនយោបាយ គ្រប់សាសនាទាំងអស់ ។

ឯកឧត្តម បន្តទៀតថាក្នុងនាមជាកូនខ្មែរពិតជាមានក្ដីរីករាយ ព្រោះការដែលបានចុះទៅក្នុងបេតិកភណ្ឌពិភពលោក វាធ្វើឲ្យពិភពលោក កាន់តែស្គាល់ប្រទេសកម្ពុជា និង បានស្គាល់នូវប្រាសាទកោះកែរជារបស់ខ្មែរ ដែលជាអតីតរាជធានីកាលជាង១ពាន់ឆ្នាំមុន ។ ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា អ្វីៗទាំងអស់មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាបានកើតឡើងពីការខិតខំប្រឹងប្រែងរបស់ថ្នាក់នាំប្រទេសកម្ពុជា ជាពិសេសសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីកម្ពុជា។

ឯកឧត្តម អែល សៀត ក៍បានអំពាវនាវ ដល់សាសនិឥស្លាម និង ពលរដ្ឋកម្ពុជាទាំងអស់ត្រូវចូលរួមការពារសម្បត្តិបេតិកភណ្ឌទាំងអស់នេះ ដើម្បីឲ្យបានស្ថិតស្ថេរជាយូរអង្វែងផងដែរ។ រមណីយដ្ឋានប្រាសាទកោះកេរ ស្ថិតនៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ មានចំង៉ាយជាង១០០គម ពីក្រុងសៀមរាប ជារាជធានីរបស់ព្រះបាទជ័យវរ័ន្មទី៤ដែលព្រះអង្គចាកចេញពីក្រុងអង្គរនាឆ្នាំ៩២១។ តំបន់រណីយដ្ឋាន មានបុរាណដ្ឋានប្រមាណ១៦៩ ក្នុងនោះមានប្រាសាទ ចំនួន៧៦ មានប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត រហាល ត្រពាំង និងទំនប់ជាដើមក្នុងវិសាលភាព ផ្ទៃដីទំហំជាង ៨,៧០០ហិកតា គ្របដណ្តប់ភូមិ៣ គឺភូមិរំចេក ភូមិកោះកេរ និង ភូមិស្រយង់ជើង និងជាសិល្បៈអស្ចារ្យលើស្ថាបត្យកម្ម និងបដិមាធំៗ ដូចជាព្រះឥសូររាំ សិវលិង្គ ព្រះនារាយណ៍ ព្រះព្រហ្ម និងបដិមាទេពផ្សេងៗទៀតដែលប្រកបដោយ សោភណ្ឌភាព និងរស់រវើក៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.