ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្លាំងសមត្ថកិច្ចឆ្មក់បង្រ្កាបឈើប្រភេទប្រណិត៩៩ ដុំ ប្រគលឲ្យខាងជំនាញនៅចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង!


ខេត្តបាត់ដំបង ÷ យោងតាមរបាយការណ៍របស់កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០២៣នេះបានឱ្យដឹងថា ដោយមានការសហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើដែលដឹកនាំដោយលោក ដួង សារ៉ន ព្រះរាជអាជ្ញារង បានចុះត្រួតពិនិត្យករណីដឹកជញ្ជូនផលអនុផលព្រៃឈេីគ្មានលិខិតអនុញ្ញាតមួយករណីក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។

កិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិអង់ សង្កាត់អូរ ចារ ក្រុងបាត់ដំបង បន្ទាប់ពីក្រុមឈ្មួញដឹកជញ្ជូនតាមគោយន្តកន្រៃ្ត០១គ្រឿងនិងរថយន្តកាម រី០១ គ្រឿង និងមានឈើប្រណីតសរុបចំនួន ៩៩ដុំ ដែលក្នុងនោះមានប្រភេទឈើបេង៤២ដុំ=៤១៥kg =០m³332 (កកោះ គគីរ)៣០ដុំ=1m³005 មៀនព្រៃ២៧ដុំ=0m³385 ដែលសរុបទាំងអស់=1m³722

១,រថយន្តកាមរីពណ៌ស្លាបក្អែក០១គ្រឿង

២,គោយន្តកន្ត្រៃ០១គ្រឿង ដែលមានម្ចាស់ឈ្មោះ ចយ សុខា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរធ្វើចម្ការ មានទីលំនៅភូមិអក្សរតេ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

ក្រោយពីបង្ក្រាបដកហូតបាន ទាំងមធ្យោបាយនិងវត្ថុតាងខាងលើបច្ចុប្បន្នត្រូវបានប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈេីខេត្តបាត់ដំបងដើម្បីបន្តតាមនីតិវិធីច្បាប់ ៕

ដោយ ÷ គង់ សឿន


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.