ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

គម្រោងជួសជុលផ្លូវគ្រួសក្រហមពីរខ្សែ ក្នុងឃុំស្ពានត្នោត បញ្ចប់ការដេញថ្លៃជាស្ថាពរ ខណៈមន្ត្រីជំនាញណែនាំឲ្យអ្នកម៉ៅកាអនុវត្តការងារឲ្យស្របតាមស្តង់ដា


ខេត្តសៀមរាប ÷ គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ចំនួន២ខ្សែ ដែលស្ថិតនៅក្នុងឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាការចំណាយរបស់គម្រោងមូលនិធិឃុំឆ្នាំ២០២៣ បានបញ្ចប់ការ ដេញថ្លៃជាស្ថាពរ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ ជាមួយតម្លៃដេញថ្លៃជាង ៥០លានរៀល។

លោក ង៉ោ ពង្សទិត្យសុវណ្ណៈ ប្រធានគណៈកម្មការលទ្ធកម្មឃុំស្ពានត្នោត បានឲ្យដឹងថា គម្រោងដែលបានបញ្ចប់ការដេញថ្លៃនេះ គឺធ្វើការជួសជុលផ្លូវដីស ក្រាលក្រួសក្រហម ២ខ្សែ មានប្រវែង ១.៣៣៦ម៉ែត្រ ទទឹង ៥ម៉ែត្រ ជើងទេផ្លូវ ១.៥ម៉ែត្រ កម្រាស់គ្រួសក្រហម ០.១៥ម៉ែត្រ សាងសង់លូមូលកាត់ផ្លូវមុខកាត់ ០.៨ម៉ែត្រ ប្រវែង ៦ម៉ែត្រ ចំនួន៣កន្លែង ដាក់លូការ ពារផ្លូវមុខកាត់ ០.៨ម៉ែត្រ ចំនួន៤កង់ និងស្លាកសញ្ញាគម្រោងចំនួន១កន្លែង។ គម្រោងនេះក្នុងតម្លៃប៉ាន់ស្មាន ១០៦.៨៩៥.៤៣០រៀល ជាលទ្ធផលបានទៅលើក្រុមហ៊ុន ឯក គង់ ក្នុងតម្លៃ ៥០.៦៨៣.០០០ រៀល។

ក្នុងឱកាសនោះដែរ លោក ប៊ិន រដ្ឋ អនុប្រធានការិយាល័យគាំទ្រទីចាត់ការផែនការ និងវិនិយោគខេត្តសៀមរាប បានណែនាំដល់ម្ចាស់ក្រុមហ៊ុនម៉ៅការ គឺត្រូវអនុវត្តការងារជួសជុលឲ្យស្របទៅតាមស្តង់ដា និងបទដ្ឋានបច្ចេកទេស ទោះស្ថិតនៅក្នុងតម្លៃប៉ុន្មានក៏ដោយ។ ជាមួយនោះក្រុមហ៊ុន និងអាជ្ញាធរឃុំត្រូវមានទំនាក់ទំនង និងចុះពិនិត្យតាមដានជាប្រចាំទៅលើការងារនេះ ហើយប្រសិនបើមានបញ្ហាផ្សេងៗ ត្រូវទាក់ទងបន្ទាន់ទៅក្រុមការងារបច្ចេកទេសស្រុក ឬខេត្ត ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។ ជាពិសេសបញ្ហាមួយទៀតនោះ ទាក់ទងនឹងបណ្ដាផ្សព្វផ្សាយដែលបានផ្សព្វផ្សាយពីបញ្ហាផ្លូវមួយចំនួនទៅលើបញ្ហាផ្លូវខ្លះបានបញ្ចប់គម្រោងដេញថ្លៃហើយមិនទាន់សាងសង់ ដូចនេះសុំឲ្យអាជ្ញាធរ និងអ្នកម៉ៅការសហការផ្សព្វផ្សាយឲ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានពីមូលហេតុនេះការមិនទាន់អនុវត្ត ដើម្បី ឲ្យពួកគាត់បានយល់ពីការងារនេះ។

ជាមួយគ្នានោះផងដែរម្ចាស់ក្រុមហ៊ុនដែលទទួលបានការម៉ៅការគម្រោងផ្លូវខាងលើ បានធ្វើការប្ដេជ្ញាចិត្តដោយសន្យាថា ធ្វើឲ្យបានត្រឹមត្រូវស្របទៅតាមគំនូរប្លង់បច្ចេកទេស បទដ្ឋានគតិយុទ្ធនៃការសាងសង់ និងគោរពទៅតាមលក្ខណ្ឌដូចមាន ចែងនៅក្នុងកិច្ចសន្យា ជាពិសេសសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យការអនុវត្តការងារជួសជុលនេះបានឆាប់រួចរាល់ និងស្របទៅតាមស្តង់ដាផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.