ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រុម​ការងារ​សណ្តាប់​ធ្នាប់​ប្រចាំ​នៅ​ប្រាសាទ​បាយ័ន​ ដាំ​បង្គោល​ក្រាក់ ​និង​ដាំ​ស្មៅ​បង្កើន​ទេស​ភាព​បៃ​តងនៅ​ជុំ​វិញ​ប្រាសាទ


ខេត្តសៀមរាប ÷ ក្រៅពីការងារស្នូលរបស់ខ្លួន ភ្នាក់ ងារសណ្តាប់ធ្នាប់ប្រចាំនៅគោលដៅក្រុងអង្គរធំ បានចូលរួមរៀបចំដាំបង្គោលក្រាក់នៅខាងៗផ្លូវក្បែរប្រាង្គប្រាសាទ ដើម្បីបង្ការយានយន្តគ្រប់ប្រភេទចូលទៅ ដល់ប្រាសាទ ឬជិតប្រាសាទ និងចតមិនមានសណ្តាប់ ធ្នាប់ ព្រមទាំងដាំស្មៅដើម្បីលើកសោភ័ណភាពបៃតងនៅជុំវិញប្រាសាទបាយ័នកាន់តែមានភាពស្រស់បំព្រង។

កញ្ញា នៅ ចិន្តា អនុប្រធានភ្នាក់ងារសណ្តាប់ធ្នាប់ប្រចាំនៅគោលដៅប្រាសាទបាយ័ន បានឱ្យដឹងថា ការដាំបង្គោលក្រាក់ និងដាំស្មៅនេះ មានបួនទីតាំង គឺនៅខាងលិច ខាងត្បូង ខាងកើត និងខាងជើងនៃប្រាសាទបាយ័នត្រង់ចំណុចដែលមានដើមឈើធំៗ ដីស្ងួត និងមិនមានស្មៅដុះ។

កញ្ញា ចិន្តា បន្តថា នៅមុនពេលរៀបចំដាំជាបង្គោលក្រាក់ និងដាំស្មៅឃើញថា ទីតាំងមួយចំនួនត្រូវបាន ចតយានយន្តដោយមិនមានសណ្ដាប់ធ្នាប់។ ប៉ុន្តែ ក្រោយពីដាំស្មៅរួចរាល់ឃើញថាទីតាំងទាំងនោះមាន ពណ៌បៃតង និងមិនមានការចតយានជំនិះផ្ដេសផ្ដាសទៀតឡើយ។ ក្រុមការងារនឹងថែទាំស្មៅទាំងនោះដើម្បីរក្សាបាននូវភាពបៃតងគ្រប់រដូវកាល។ ភ្នាក់ងារសណ្តាប់ធ្នាប់ ដែលបានចូលរួមក្នុងការងារនេះ សម្តែងការសប្បាយចិត្ត ដែលជួយលើកសោភ័ណភាពប្រាសាទរក្សាបាននូវសណ្តាប់ធ្នាប់ល្អក្នុងបរិវេណក្រុងអង្គរធំ ពិសេសចំណុចប្រាសាទបាយ័ន។ សកម្ម ភាពនេះ ក៏នឹងផ្លាស់ប្ដូរពីដីទំនេរមកជាដីមានស្មៅ ពណ៌បៃតងគ្រប់រដូវកាល បង្កើននូវទេសភាពវប្បធម៌ ហើយក៏អាចទាក់ទាញអារម្មណ៍ភ្ញៀវទេសចរឱ្យចង់មកទស្សនាបន្ថែមទៀត៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.