ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ជន​សង្ស័យ​០៥​នាក់ ​ពាក់​ព័ន្ធ​ករណី​លួច​និង​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ​ត្រូវ​អាវុធ​ហត្ថ​រាជធានី​ភ្នំ​ពេញ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ!


រាជធានីភ្នំពេញ ÷ កាលពីវេលាម៉ោង ១៩ និង ៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ មានករណីជនសង្ស័យមួយក្រុមបានចូលលួចសម្ភារមួយចំនួននៅក្នុងដីឡូតិ៍មួយកន្លែង នៅចំណុចភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ បន្ទាប់ពីទទួលបានបណ្តឹងផ្ទាល់មាត់របស់ជនរងគ្រោះ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះដល់ទីតាំងកើតហេតុធ្វើការឃាត់ខ្លួនជាក់ស្តែងបានជនសង្ស័យចំនួន០៥នាក់ និងចាប់យកវត្ថុតាងសម្ភារសម្រាប់ធ្វើសកម្មភាពមួយចំនួនផងដែរ។ ជនទាំង០៥នាក់ រួមមាន ៖

១-ឈ្មោះ សៅ សិលា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងសំណង់ ។

២-ឈ្មោះ សៅ ហ៊ុយ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ។

៣-ឈ្មោះ ហ៊ុយ រតនៈ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងសំណង់។

៤-ឈ្មោះ នៅ ចាន់នី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។

៥-ឈ្មោះ សម្បត្តិ សាវេត ហៅ ខ្មៅ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ។

ក្រោយពេលស្តាប់ចម្លើយជនសង្ស័យទាំង០៥នាក់ បានសារភាពឲ្យដឹងដូចគ្នាថា ពួកខ្លួនពិតជាធ្លាប់បានធ្វើសកម្មភាពលួចជាច្រើនលើកនូវសម្ភារ សំណង់ និងសម្ភារមួយទៀត នៅចំណុចដីឡូតិ៍ខាងលើ ពិតប្រាកដមែន និងធ្លាប់លួចសម្ភារសំណង់នៅក្នុងការដ្ឋានសាងសង់ស្ពានអាកាសក្បាលថ្នល់ថែមទៀតផង ហើយពួកខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនយ៉ាងសកម្មផងដែរ។ ចំណែកឯជនសង្ស័យឈ្មោះ សៅ ហ៊ុយ បានឲ្យដឹងទៀតថា កន្លងមកខ្លួនធ្លាប់ជាប់ពន្ធនាគារចំនួន១ឆ្នាំ ពាក់ព័ន្ធករណីហិង្សា។

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.