ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រុមប្រឹក្សាខេត្តសៀមរាបបើកកិច្ចប្រជុំសាមញ្ញលើកទី៥២ឆ្នាំទី៥ជាឆ្នាំចុងក្រោយនៃអាណត្តិទី៣


ខេត្តសៀមរាប ÷ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិ ទី៣ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥២ ឆ្នាំទី៥ ជាឆ្នាំចុងក្រោយនៃអាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២៣ ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងអាជ្ញាធរអប្សារា គ្រឹះស្ថានអង្គរ និង លោក លោកស្រី អាជ្ញាធរក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព លោកនាយក នាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ អង្គភាពនានាជុំវិញខេត្តចូលរួមផងដែរ ។

តាមរយៈការពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប សមាជិកនៃកិច្ចប្រជុំ ក៏បានលើនូវករណីពាក់ព័ន្ធមួយចំនួន អំពីការអនុវត្តគោនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ,បញ្ហាផ្លូវថ្នល់ក្នុងក្រុង ភ្លើងបំភ្លឺផ្លូវសាធារណៈ, បញ្ហាសិស្ស គេចសាលា មកផ្តុំគ្នាជក់បារីអេឡិចត្រូនិច , ការកំណត់តំបន់បរិស្ថាននៅក្នុងតំបន់អប្សរា , បញ្ហាការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី មានការយឺតយ៉ាវ ,បញ្ហាកកស្ទះប្រព័ន្ធប្រឡាយធ្វើឲ្យទឹកលិចផ្លូវនៅពេលភ្លៀងធ្លាក់ ,បញ្ហាកង្វះ នូវសៀវភៅគ្រួសារ , ព្រមទាំងអនាម័យម្ហូបអាហារនៅតំបន់ទេសចរណ៍សហគមន៍ ។ មន្ត្រីជំនាញ អង្គភាព មន្ទីរ ពាក់ពន្ធ័ បានធ្វើការបំភ្លឺជូនដល់កិច្ចប្រជុំជាបន្តបន្ទាប់រួចមកទើបបានអនុម័តដោយការលើកដៃទៅលើពង្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៣របស់រដ្ឋបាលខេត្តសៀមរាប ។

លោក នាក់ ណេរ៉ុន បានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និង អង្គភាព ចំណុះសាលាខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យ បរិស្ថាន តាមក្រុង ស្រុក និង បានក្រើនរំលឹកដល់អាជ្ញាធរក្រុង ស្រុក ត្រូវអនុវត្តឲ្យមានប្រសិទ្ឋិភាពនូវការណែនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី សូមឲ្យផ្អាក់នូវសេវា មួយចំនួន នៅតាមច្រកចេញចូលតែមួយ សំខាន់លើសេវាអាជីវកម្មក្រៅប្រព័ន្ធ ។

ថ្លែងបូកសរុបបិទកិច្ចប្រជុំ ឯកឧត្តម អ៊ាន ឃុន មានប្រសាសន៍ថា តាមរយៈកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងនូវមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិក សមាជិកា លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ទាំងអស់បានបង្ហាញឲ្យឃើញថា ដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៥២របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និង ទទួលបានលទ្ធផលល្អតាមការគ្រោងទុក ។

ឯកឧត្តមបានបញ្ជាក់ថា ក្រោយការបង្កើតនូវរាជរដ្ឋាភិបាល នីតិកាលទី៧ រដ្ឋបាលខេត្តសៀមរាបបានអនុវត្តកិច្ចការសំខាន់ៗ លើកការងារសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ ការគ្រប់គ្រងគ្រោះមហន្តរាយ ដោយខ្យល់កន្ទ្រាក់ ជំនន់ទឹកភ្លៀង ដោយគណៈអភិបាលខេត្ត មន្ត្រីពាក់ព័ន្ធ បានចុះផ្ទាល់ដល់មូលដ្ឋាន និង ដោះស្រាយបានទាន់ពេលវេលាដល់គ្រួសារជួបការលំបាក និងងាយរងគ្រោះផងដែរ ។

ក្នុងនោះឯកឧត្តមបានលើកឡើងថា គ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋជួបការលំបាក អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើង ព្រោះបញ្ហាទាំងនេះ គឺ ជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើងជាអន្លើៗ និងបានដោះស្រាយប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និង មានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ជាមួយនោះដែរ រដ្ឋបាលខេត្តត្រៀមរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដែលត្រូវអនុវត្តនៅត្រីមាសទី៤ នៃឆ្នាំ២០២៣។

ជាមួយនេះ រដ្ឋបាលខេត្ត នឹង ត្រៀមរៀបចំការបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលខេត្ត ដែលត្រូវបោះឆ្នោតជ្រើសរើសជាថ្មីតាមរយៈគណៈកម្មាធិការសម្រាប់រយៈពេល៥ឆ្នាំបន្ត ក្នុងត្រីមាសទី៤ ឆ្នាំ២០២៣នេះ ។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣នេះ ក៏មានបើកកិច្ចប្រជុំពិនិត្យ និង ពិភាក្សា អនុម័តលើការតែងតាំងមន្ត្រីរាជការស៊ីវិល ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក (ជាលក្ខខណៈសម្ងាត់) ផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.