ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក ​​គិន ​​ភក្តី ចូល​កាន់​តំណែង​ជា​អភិបាល​ស្រុក​កោះ​អណ្ដែត​ជំនួស​លោក ​មាស ​អ៊ុយ ​៖ ​ខណៈ ​លោក ​អ៊ូច ​ភា ​ផ្តាំ​អោយ​ត្រូវ​​ទប់​ស្កាត់ ​ការ​ជួល​ដី​ឲ្យ​ជន​ជាតិ​វៀតណាម​ នៅ​តាម​ព្រំ​ដែន


ខេត្តតាកែវ ៖ នៅសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ មានការប្រកាស់ចូលកាន់ដំណែងអភិបាលស្រុកកោះអណ្តែតលោក គិន ភក្តី ពីអភិបាល​រងក្រុងដូនកែវជំនួសលោក មាស អ៊ុយ ដែលត្រូវទទួលតំណែងជានាយករដ្ឋបាលសាលាខេត្តតាកែវ ក្រោមអធិបតីភាពលោក អ៊ូច ភា អភិបាលខេត្តតាកែវ ។

លោកអភិបាលខេត្ត បានណែនាំឲ្យមន្រ្តីទាំងអស់ ត្រូវតែសហការគ្នា និងធ្វើការទំនាក់ទំនងឲ្យបានល្អជាមួយនឹងមន្រ្តីចាស់ៗ ដែលពួកគាត់​គឺជាអ្នកមានបទពិសោធន៍លើការងារជាច្រើនឆ្នាំ ដោយធ្វើយ៉ាងណាឲ្យការងាររបស់យើងទទួលបានជោគជ័យ។

នាឱកាសនេះដែរ លោក អ៊ូច ភា បានជំរុញដល់លោកអភិបាលស្រុកថ្មី លោក គិន ភក្តី ដែលទើបនឹងទទួលបានការតែងតាំងថ្មី ត្រូវយក​ចិត្តទុកដាក់ខិតខំបំពេញការងារ ដូចជា ធ្វើការអភិវឌ្ឍន៍បន្ថែមទៀត នៅក្នុងមូលដ្ឋានស្រុកកោះអណ្តែត ឲ្យមានការអភិវឌ្ឍន៍ ពិសេស​គឺត្រូវខិតខំប្រឹងប្រែងទប់ស្កាត់ ឲ្យខានតែបានចំពោះរាល់បទល្មើសគ្រប់ប្រភេទ ដោយហាមដាច់ខាតនូវការរជួលដីស្រែ ឲ្យជន​បរទេស​នៅតាមបន្ទាត់ព្រំដែន។

ជាចុងក្រោយ លោក អ៊ូច ភា ក៏បានផ្តាំផ្ញើដល់លោក គិន ភក្តី ត្រូវចាត់ចែងបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ពោលគឺធ្វើ​យ៉ាង​ណាឲ្យ អោយមានការពេញចិត្តពីប្រជាពលរដ្ឋពេលដែលពួកគាត់មករកសេវា ហើយត្រូវចងចាំនូវអភិក្រម គឺងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់៕

ដោយ ៖ សិរីបុត្រ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.