ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សាលា​បឋម​សិក្សា​វត្ត​បូព៌ ​ក្រុង​សៀម​រាប​ ចាប់​ផ្តើម​អនុវត្តន៍​ការ​មិន​ឱ្យ​មាន​លក់​នំ​កញ្ចប់​គ្រប់​ប្រភេទ ​នៅ​ក្នុង​បរិវេណ​សា​លា​រៀន


ខេត្តសៀមរាប ÷ នាយកសាលាបឋមសិក្សាវត្តបូព៌ ក្រុងសៀមរាប លោក អន គុណរ័ត្ន បានមានប្រសាសន៍ឲ្យដឹងថាចាប់ពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នេះតទៅ គណៈគ្រប់គ្រងសាលាបឋមសិក្សាវត្តបូព៌ នឹងចាប់ផ្តើមអនុវត្តន៍មិនឱ្យមានលក់នំកញ្ចប់គ្រប់ប្រភេទ នៅក្នុងបរិវេណសាលារៀន ទៀតឡើយ ដោយសាលាបានអនុវត្តន៍នូវចក្ខុវិស័យ ៣សំខាន់គឺ៖ ទី១.គុណភាព ទី២.សុខភាព និងបរិស្ថាន និងទី៣.ឥរិយាបថ ខណៈដែលចក្ខុវិស័យទាំង៣ គុណភាព និងឥរិយាបថ សាលាធ្វើបានល្អហើយ។

លោក អន គុណរ័ត្ន បានឲ្យដឹងទៀតថា ចំពោះចក្ខុវិស័យចំនួន២ ដែលសាលាបានអនុវត្តល្អហើយក៏ពិតមែន ក៏ប៉ុន្តែបញ្ហាសុខភាពសាលាធ្វើមិនទាន់បានល្អគ្រប់គ្រាន់នៅឡើយ ដោយសង្កេតឃើញថា ក្មេងៗតែងតែមានបញ្ហាសុខភាពកើត ឡើងដោយសារតែចំណីអាហារ ដោយពួកគាត់ញ៉ាំមិនបានគិតពីសុខភាពរបស់គាត់ឡើយ។ ដូចនេះហើយបានជាគណៈគ្រប់គ្រងសាលា ចាប់ផ្តើមអនុវត្តន៍វិធានការគ្រប់គ្រងការលក់ដូរចំណីអាហារនៅក្នុងបរិវេណសាលា ដោយ ជំហានទី១ គឺការឈប់ឱ្យលក់មីនៅក្នុងបរិវេណសាលារៀនវត្តបូព៌នេះកាលពីឆ្នាំមុន និងសម្រាប់ឆ្នាំនេះ គឺបានចាប់អនុវត្តន៍ឈប់ឱ្យលក់អាហារដូចជា នំកញ្ចប់ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះតទៅ ដោយឱ្យលក់តែប្រភេទអាហារក្នុងស្រុកដូចជានំប្រពៃណីខ្មែរជាដើម។

លោកនាយកសាលាក៏បានមានប្រសាសន៍បន្ថែមទៀតថា ពេលចាប់ផ្តើមអនុវត្តន៍សាលាបានជួបបញ្ហាប្រឈមពីរគឺ៖ ទី១.អាជីវករដោយសារតែគាត់មិនចង់លក់នំប្រពៃណីខ្មែរនេះទេ ព្រោះពេលលក់សល់វា និងខូចខាត, ទី២.ក្មេងៗមិនសូវចូលចិត្តញ៉ាំនំប្រពៃណីខ្មែរនោះទេ។ ប៉ុន្តែបន្ទាប់ពីចាប់ផ្តើមអនុវត្តន៍អស់រយៈ ០៦ ថ្ងៃមកនេះឃើញថា ចាប់ផ្តើមចូលចិត្តញ៉ាំនំប្រពៃ ណីខ្មែរ ឯអាជីវករក៏លក់ដាច់គួរសមដែរ។ លោកថា ការចាប់ផ្តើមឱ្យលក់តែនំប្រពៃណីខ្មែរនេះ គឺគណៈគ្រប់គ្រងសាលាបឋម សិក្សាវត្តបូព៌ ក៏បានធ្វើការពិនិត្យជាប្រចាំផងដែរ ដោយតម្រូវឱ្យអាជីវករដែលយកនំមកលក់ នៅទីនេះ ត្រូវតែជានំដែលមានអនាម័យ និងមានសុវត្ថិភាពសម្រាប់ក្មេងៗ។

លោកបានបញ្ជាក់ថា នៅពេលសាលាអនុវត្តន៍បែបនេះ គណៈគ្រប់គ្រងសាលា ក៏បានសុំយោបល់ពី ឳពុកអ្នកម្តាយសិស្សឃើញថា មានការគាំទ្រលើកពីការគ្រោងទុក។ ជាមួយគ្នានោះដែរ លោកក៏ស្នើសុំលោក ឳពុកអ្នកម្តាយ ជួយណែនាំកូនៗកុំឱ្យបរិភោគនំកញ្ចប់ ប្រហិត ស្ករគ្រប់ប្រភេទ និងភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពពួកគាត់ ហើយចូលរួមលើកទឹកចិត្ត និងណែនាំឱ្យមកទទួលទាននូវចំណីអាហារណា ដែលមិនប៉ះពាល់ដល់សុខភាពកូនៗផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សុខភាព

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.