ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ពិធី ​បិទ​វគ្គ​បណ្ដុះ​បណ្ដាល​គ្រូ​បឋម​សិក្សា​”១២បូ​២​”ជំនាន់​ទី​៣៩


ខេត្តសៀមរាប ÷ គរុសិស្សគ្រូបឋមសិក្សា(១២បូក២ ជំនាន់ទី៣៩) ចំនួន ១៣៦នាក់ ក្នុងខេត្តសៀមរាប និងមកពីខេត្តឧត្តរមានជ័យ ដែលបានប្រឡងបញ្ចប់វគ្គបណ្ដុះបណ្ដាលជា គ្រូបឋមសិក្សាទទួល បានលទ្ធផលជាប់ជាស្ថាពរ មួយរយភាគរយ ហើយនឹងត្រូវចេញ ទៅបម្រើការងារតាមសាលាដែលបានជ្រើស ក្នុងក្រុង ស្រុក របស់ខ្លួនចាប់ពីឆ្នាំសិក្សា២០២៣-២០២៤នេះដែលទទួលបានការបណ្ដុះបណ្ដាលគ្រូបឋមសិក្សានៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប ត្រូវបានធ្វើពិធិបិទវគ្គនាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ក្រោមអធិបតីរបស់លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ម៉ននី រងី្ស អភិបាលរង នៃ គណៈអភិបាលសៀមរាប ។

តាមសេចក្តីរាយការណ៍របស់លោក ឈត់ ឆៀង នាយកសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប អំពីលទ្ធផលនៃការបណ្តុះបណ្តាលគ្រូបឋមសិក្សាជំនាន់ទី៣៩ បានឲ្យដឹងថា គរុសិស្ស១២ បូក២ បានប្រឡងបញ្ចប់ មានចំនួន ១៣៦នាក់ ស្រី ១០៦នាក់ ក្នុងនោះក្របខណ្ឌខេត្តសៀមរាប ៩២នាក់ ស្រី៧៣នាក់ ខេត្តឧត្តរមានជ័យ ៤៤នាក់ ស្រី ៣៣នាក់ ។ ការបណ្តុះ បណ្តាលតាមប្រព័ន្ធក្រេឌីត រយៈពេល២ឆ្នាំ ដោយមានខ្លឹមសារកម្មវិធីបណ្តុះបណ្តាលសំខាន់ៗ៧ផ្នែក មាន ១៦៣៥ម៉ោង ស្មើ៦២ ក្រេឌិត ។

មានប្រសាសន៍បិទវគ្គបណ្តុះបណ្តាលនោះដែរលោកស្រី ម៉ននី រងី្ស ក៏បានសម្ដែងនូវការ កោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួង មន្ទីរអប់រំ យុវជន និងកីឡា ពិសេសគណៈគ្រប់គ្រង បុគ្គលិក គ្រូឧទ្ទេសទាំងអស់នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ដែលបាន យកចិត្ត ទុកដាក់ខ្ពស់ ក្នុងការបណ្ដុះបណ្ដាល គ្រូបឋមសិក្សា ជាច្រើនជំនាន់ និងជាច្រើននាក់កន្លង មក ឲ្យទទួលបានលទ្ធផលជោគជ័យល្អប្រសើរគួរជាទីពេញចិត្ត ។

ឆ្លៀតក្នុងឱកាសនោះលោកស្រី បានទាញការចំណាប់អារម្មណ៍ចំពោះសមិទ្ធផលនានាដែលសម្រចបានកន្លងមក ធ្វើឲ្យមានការរីកចម្រើន និងអភិវឌ្ឍលើគ្រប់វិស័យដែលមិនអាចរៀបរាប់អស់នោះ គឺជាមរតកដ៏ថ្លៃថ្លា កើតចេញពីការ ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ និង អ្នកពាក់ព័ន្ឋទាំងអស់ របស់រាជរដ្ឋាភិបាលអាណត្តិ មុនរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ដោយឡែកខេត្តសៀមរាបជាខេត្តទេសចរណ៍ដ៏មានសក្ដានុពល មួយក៏ មានការរីកចម្រើនគ្រប់វិស័យ ដូច ជាផ្នែកសេវាសាធារណៈ និងឯកជន កម្រិតជីវភាពរបស់ប្រជាជនក៏ប្រសើរឡើង ការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ ទឹក ភ្លើង បំពេញបានតាមតម្រូវការជាក់ស្ដែង ។

ក្នុងនោះដែរលោកស្រី ម៉ននី រងី្ស ក៏បានលើកនូវអនុសាស្ត្របញ្ចកោណ មានបាវចនា៥,គោលដៅយុទ្ធសាស្ត្រ៥ និងអាទិភាពគន្លឹះ៥ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃ រដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ រចនាសម្ព័ន្ឋគ្រប់គ្រងរាជរដ្ឋាភិបាលនីតិកាលទី៧នៃ រដ្ឋសភាក៏បាន ប្រសូត្រឡើងដោយ ផ្ដល់ឱកាសដល់យុវជន បន្តវេនជំនាន់ក្រោយប្រកបដោយសក្ដានុពល និងមានសមត្ថភាព មានការគាំទ្រ និងផ្ដល់សេចក្ដីទុកចិត្តពីអង្គនីតិបញ្ញត្តិនីតិកាលទី៧ទៀតផង ។

ក្នុងនោះលោកស្រី អភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូ ប្អូនៗគរុសិស្ស ត្រូវខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ បន្តអភិវឌ្ឍគុណវុឌ្ឍិ និងអភិវឌ្ឍវិជ្ជាជីវៈ ,បន្តអនុវត្តការអប់រំឌីជីថលសម្រាប់បណ្ដុះបណ្ដាលធនធានមនុស្ស ,ត្រូវប្រកាន់ខ្ជាប់នូវទង្វើវិជ្ជ មានក្នុងសង្គម យកចិត្តទុកដាក់អភិវឌ្ឍបន្តលើ ចំណេះដឹង វិជ្ជាជីវៈ ការប្រតិបត្តិវិជ្ជាជីវៈ ការសិក្សាវិជ្ជាជីវៈ និង បន្តយកចិត្តទុកដាក់ណែនាំសិស្សានុសិស្សអំពីសុវត្ថិភាពចំណីអាហារ ពីការគោរពច្បាប់ចរាចរណ៍ ការជៀសផុតពីគ្រឿងញៀន ការអប់រំសីលធម៌ ចរិយាធម៌ គោរពច្បាប់ និងគោរពចាស់ព្រឹទ្ធាចារ្យ លោកគ្រូអ្នកគ្រូជាដើម ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.