ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្ដម ​ទៀ ​សីហា ​ឧបនាយក​រដ្ឋ​មន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​និង​លោក​ជំទាវ​អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​មន្ត្រី​ប្រតិបត្តិ​សាខា ​និង​យុវជន​កាក​បាទ​ក្រហម​កម្ពុជា ​ខេត្ត​សៀម​រាប


រាជធានីភ្នំពេញ ÷ នារសៀលថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាត អតីតប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ចំនួន២១នាក់ និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន១០០នាក់ នៅសាលប្រជុំសណ្ឋា គារ សោមាទេវី អង្គរ រីសត និងស្ប៉ា។ លោកជំទាវ ទាង អេង ទៀសីហា អតីតអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានមានប្រសាសន៍ ទៅកាន់មន្ត្រីប្រតិបត្តិសាខា និងប្អូនៗយុវជនកាកបាទក្រហមកម្ពុជា ដែលបានចូលរួមនាឱកាសនេះថា លោកជំទាវ ពិតជាមានក្ដីសោមនស្សខ្លាំងណាស់ ដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់នូវទំនុកចិត្តឱ្យលោកជំទាវ ធ្វើជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប រយៈពេល៥ឆ្នាំមកនេះ។ ហើយលោកជំទាវ ក៏មានក្ដីរីយរាយជាខ្លាំងដែលរួមធ្វើការងារមនុស្សធម៌ជាមួយ ក្រុមប្រតិត្តិសាខា និងប្អូនៗយុវជនកាកបាទក្រហមកម្ពុជាយើងក្នុងរយៈពេលកន្លងមក។ ថ្ងៃនេះលោកជំទាវ បានចប់ពីអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដោយត្រូវទៅបំពេញភារកិច្ចនៅរាជធានីភ្នំពេញ តែទោះជាយ៉ាងនេះក្ដីលោកជំទាវនៅតែបន្តជួយខេត្តសៀមរាបជានិច្ច។

ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានសាសន៍លើកឡើង ពីកិច្ចខិតខំប្រឹងប្រែងក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្អូនប្រជាពរដ្ឋរងគ្រោះ និងងាយរងគ្រោះ ពិសេស គណៈកិត្តិយស គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ដែលអាចធើ្វសាខាមានដំណើរការល្អ កំឡុងពេលឯកឧត្តមកាន់ជាប្រធានគណៈកម្មាធិការសាខានេះ។ ឯកឧត្តមបន្តក្នុងន័យថា ការងារមនុស្សធម៌ ជាសម្មភាពដ៏ល្អប្រពៃ សូមក្រុមប្រតិបត្តិសាខា និងប្អូនៗយុវជនកាកបាទក្រហមកម្ពុជា បន្តសកម្មភាពនេះ ដើម្បីបានជាប្រយោជន៍ជួយដល់សហគមន៍ និងសង្គមជាតិទាំងមូលផង ហើយត្បិតតែឯកឧត្តមត្រូវផ្លាស់ប្ដូរភារកិច្ចទៅរាជធានីភ្នំពេញក្តី តែឯកឧត្តម នៅបន្តចុះជួយមូលដ្ឋានខេត្តសៀមរាប បន្តទៀត។ដើម្បីជាការលើកទឹកចិត្ត ចំពោះមន្ត្រីប្រតិបត្តិសាខា លោកគ្រូ អ្នកគ្រូ ទីប្រឹក្សា និងប្អូនៗយុវជនកាកបាទក្រហមកម្ពុជា ឯកឧត្តមបានប្រគល់ជូននូវប័ណ្ណ និងលិខិតសរសើរ សម្រាប់គណៈកិត្កិយស គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា លោកគ្រូ អ្នកគ្រូទីប្រឹក្សា ដែលបានចូលរួមក្នុងពិធីនេះ ព្រមទាំងឧត្ថម្ភនូវថវិកាមួយចំនួនផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.