ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

បទ​បញ្ជា​របស់​លោក ​ឃួង ​ស្រេង ​សាប​ដូច​ទឹក​ទន្លេ​ ខណៈ​​លោក ណឹម​ ម៉េង​ បាន​ចាក់ដី​លុប​​រំលោភ​​យក​ប្រឡាយ​លូ៥ បាន​សម្រេច​១០០{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004}​ហើយ​


រាជធានីភ្នំពេញ៖ សកម្មភាព​ចាក់ដីលុបប្រឡា​យលូ៥​រំលោភយកធ្វើជាកម្មសិទ្ធ​របស់លោកឧ​ត្តមសេនីយ៍​ឯក​ ណឹម ម៉េង ម្ចាស់បុរីសូនីសំណ​ ង់​ផ្ទះ​​ល្វែងលក់​ថ្លើមធំមហាសាល មានចិត្តលោភលន់​ណា​ស់ហ៊ាន​លួចចាក់ដីរំលោភយក​ប្រឡាយលូ៥​ធ្វើជាកម្មសិទ្ធ​ផ្ទាល់​ខ្លួន ដោយ​អាងខ្នងបង្អែក​​ដ៏រឹងមាំ​ពីនាយឧត្តមសេនីយ៍ ហ៊ីង​ ប៊ុន​ហៀង បើ​ទោះបីជាមាន​បទបញ្ជា​ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​បានដាក់​ចេញនូវបម្រាមហា​មឃាត់មិនឲ្យក្រុមហ៊ុន​របស់លោក ណឹម ម៉េង ចាក់ដីរំលោភលើចំណីដីប្រឡាយលូ៥​ កាលពី​ពេលថ្មីៗកន្លងមកនេះ​ក៏ដោយក៏លោក ណឹម ម៉េង​ មិនញញើតកោតខ្លាចនឹងអំណាចរបស់លោក ឃួង ស្រេង នោះឡើយ​ ដោយមហាជនលើកឡើ​ងថា​បទបញ្ជាលោក ឃួង ស្រេង សាបដូចទឹក​ទន្លេ​ ទោះជាទៅហាមឃាត់​យ៉ាងណាក៏គេមិន​ស្តាប់​មិនគោរពធ្វើតាម​នោះដែរ​ ពីព្រោះពួកគេ​បានស្គាល់ចិត្តស្គាល់ថ្លើមគ្នាអស់ហើយ។​

កាលពីថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៨កន្លងមកនេះ លោកឧត្តមសេនីយ៍ឯក ណឹម ម៉េង រួចម្តងហើយ​ ដោយរំលោភយក​ផ្ទៃ​ប្រឡាយអស់ប្រមាណ៥០{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004}ស្ថិតនៅភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ​ពេលនោះលោក ឃួង ស្រេង បានបញ្ជាឲ្យលោក ពេជ្រ កែវមុនី​ អភិ​បាលនៃគ​ណៈ​​អភិបាល​ខណ្ឌមានជ័យ​ បានដឹកនាំកម្លាំង​ច​ម្រុះចុះ​ធ្វើការហាមឃាត់​មិនឲ្យចាក់ដីលុបប្រ​​ឡាយលូប្រាំ។

ប្រភពបានឲ្យដឹងថា​​សាលារា​ជធានី​ភ្នំពេញ​កំពុងសាងសង់ស្ថានីយ៍រំដោះទឹក​នឹ​ងប្រឡាយ​លូ៥​ដែលមានការកកស្ទះសម្រាម​បណ្តាល​ឲ្យ​មានជំនន់​ទឹកភ្លៀង​លិច​ជា​រៀងរាល់លើក​ ហើយការស្តារប្រព័ន្ធផ្លូវទឹកដើម្បីរំដោះទឹកភ្លៀងនារដូវវស្សានេះ បែរជាលោកឧត្តមសេនីយ៍ឯក ផ្កាយ៣ ណឹម ម៉េង បានសម្រុកចាក់ដីលុបប្រឡាយរំដោះទឹកនៅចំណុច​ភូមិឬស្សី១ សង្កាត់ស្ទឹងមាន​ជ័​យ​៣ ខណ្ឌមានជ័យ រហូតមក​ដល់ពេលនេះ​គេ​បានសង្កេតឃើញថា​ ផែនការចាក់ដីរំលោភយក​ធ្វើជា​កម្មសិទ្ធ​របស់លោក ណឹម ម៉េង បានសម្រេច១០០​{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004}​ជាស្ថាពរហើយ​ ដែលប្រជា​ពលរដ្ឋកំពុងព្រួយបារម្ភ​ពីការលិចលង់ផ្ទះសម្បែ​ងនារដូវវស្សា​កាន់តែខ្លាំង​ឡើងថែមទៀត​ ក្រោ​យពីក្រុមហ៊ុន​ ណឹម ម៉េង ម្ចាស់បុរីសូនី​ចាក់ដី​លុបយកធ្វើជាកម្មសិទ្ធ​ដើម្បីសង់ផ្ទះល្វែងលក់។​

មតិប្រជាជនបានអោយដឹងថា៖  ប្រឡាយលូប្រាំ​(លូ៥)គឺជា​សណ្តរស្ទឹង​ដ៏សំខាន់មួយ​ដែលមានប្រភពជាប់​តាំងពី​បឹងអន្លុងគង​ បឹងទួលពង្រ បឹងក្រពើ បឹង​ត្រពាំងឈូក និងហូរធ្លាក់ចូលស្ទឹងមានជ័យ​ដែលឆ្លងកាត់ផ្លូវវេងស្រេងបង្កប់ដោយលូធំៗចំនួន៥ក្រោមលេសអភិវឌ្ឍន៍​ចាក់​ដីលុបដូចព្យុះសង្ឃរាកន្លែងខ្លះគេដាក់លូចំនួន៣កន្លែងខ្លះដាក់លូ​ចំនួន២​និងកន្លែងខ្លះទៀតដាក់លូ​តែ១គត់​ទើប​ធ្វើឲ្យស្ទះ​ទឹកជន់​លិច​ជា​រៀងរាល់ឆ្នាំ ហើយ​ឥឡូវនេះ​លោកណឹម ម៉េង កំពុងកេង​យកចំណេញលើ​​ដីប្រឡាយ​​លូ៥​ដោយ​រំលោភ​បំពាន​ទាំងកំរោល​ដើម្បីយកធ្វើជា​កម្មសិទ្ធ​របស់ខ្លួន​ធ្វើ​ឲ្យប្រឡាយលូ៥សព្វថ្ងៃនៅសល់ប៉ុនស្នូកក្តាម​ប៉ុ​ណ្ណោះ​។​

ជុំវិ​ញករណី​ចាក់ដីលុប​ប្រឡាយលូ៥​ ដែលប្រ​ជា​ពលរដ្ឋ​បាន​លើកឡើង​ខាងលើនេះ​ អង្គភាព​គេហទំព័រRSKYNEWS.COMយើង​ពុំអាចធ្វើការ​​ទំនាក់​ទំនងជាមួ​យ​លោកឃួង ស្រេង និងលោក​ឧត្តមសេនីយ៍​ផ្កាយ៣ ណឹម ម៉េង​ ដើម្បីសុំការបំ​ភ្លឺ​ណាមួយពីលោកទាំងពីរ​បានទេ​ ខណៈពេល​នេះ អង្គភាព​យើងនឹងរង់ចាំទទួល​ព័ត៌​មាន​គ្រប់​​​ពេលវេលារៀងរាល់ម៉ោងធ្វើការ​៕​

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.