ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ពិធី​ប្រកាស​ទទួល​ស្គាល់ ​និង​ កែ​សម្រួល​តួនាទី​ភារ​កិច្ច​គណៈ​កម្មា​ធិការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​សៀម​រាប


រាជធានីភ្នំពេញ ÷ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្ត ចូលកាន់តំណែងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សៀមរាប អាណត្តិទី៥ និង កែ សម្រួលតួនាទី ភារកិច្ច គណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តសៀមរាប អាណត្តិទី៥ កាលពីព្រឹកថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសោមាទេវី អង្គរ រីសត និងស្ប៉ា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជាគណៈអភិបាលខេត្ត ជាសមាជិកសមាជិកាគណៈ កម្មាធិការសាខា ,គណៈកិត្តិយសសាខា អនុសាខា មន្ទីរ អង្គភាព និងក្រុង ស្រុក ព្រមទាំងប្រតិភូថ្នាក់កណ្តាលកាកបាទក្រហមកម្ពុជាផងដែរ ។

បន្ទាប់ពីឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មា ធិការសាខា នាមធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលសកម្មភាពរបស់សាខា ក្នុងរយៈពេល៥ឆ្នាំរួចមក និង ការអានសេចក្តីសម្រេច ទទួលស្គាល់ និង កែសម្រួលតួនាទី ភារកិច្ច គណៈកម្មាធិការសាខា ដោយលោកជំទាវ ពុំ ច័ន្ទីនី និងគណៈអធិបតីបានធ្វើការប្រគល់សេចក្តីសម្រេច និង ត្រា ជូនដល់គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលទើបតែងតាំងថ្មី និង ការធ្វើការប្តេជ្ញាចិត្តរបស់ ឯកឧត្តម ប្រាក់ សោភ័ណ្ឌ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់កិត្តិយស និងបានប្រកាសឲ្យឯកឧត្តម ទទួលភារកិច្ចជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងអាណត្តិទី៥នេះ ជំនួសឯកឧត្តម ទៀ សីហា ដែលបានផ្លាស់ប្តូរទៅទទួលភារកិច្ចថ្មី ។

មានប្រសាសន៍សំណេះសំណាល និងធ្វើការផ្តាំផ្ញើនោះផងដែរ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានពាំនាំនូវក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយនឹងប្រសាសន៍ថ្លែងអំណរគុណ និងការកោតសរសើរចំពោះ គណៈកម្មាធិការសាខា និង គណៈកិត្តិយសសាខា អនុសាខា ក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និង យុវជនកាកបាទក្រហម ដែលតែងតែសកម្មក្នុងការបំពេញភារកិច្ចមនុស្សធម៌ ជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបានឆាប់រហ័សទាន់ពេលវេលា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ ស័ក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ។

ក្នុងនោះលោកជំទាវក៏បានវាយតម្លៃខ្ពស់ ដល់គណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលមានស្នាដៃខ្ពស់នូវរាល់សកម្មភាពមនុស្សនៅក្នុងមូលដ្ឋាន ក៏ដូចនៅក្រៅ ដែនសមត្ថកិច្ចផងដែរ ។ លោកជំទាវក៏បានបន្តទៀតថា ការតែងតាំងឯកឧត្តម ប្រាក់ សោភ័ណ្ឌ ជាប្រធានគណៈកម្មាធិការសាខាខេត្តសៀមរាបនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត មានការជឿជាក់ខ្ពស់ពីការដឹកនាំរបស់ឯកឧត្តម ហើយក៏ជាកិច្ចឆ្លើយតប ឲ្យបានសក្តិសមនឹងសេចក្តីទុកចិត្ត អភិបាលខេត្តសៀមរាប បានប្តេជ្ញាខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ចែករំលែកពេលវេលាដោយឆន្ទៈ គោរព និងអនុវត្តតាមគោលការណ៍គ្រឹះទាំង ៧ ប្រការ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម សំដៅបម្រើឧត្តមប្រយោជន៍មនុស្សជាតិ និងរួមចំណែកឱ្យសម្រេចបាន តាមទស្សនវិស័យរបស់កាកបាទក្រហមកម្ពុជា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ។ លោកជំទាវ ពុំ ចន្ទីនី ក៏បានលើនូវ យុទ្ធសាស្ត្របញ្ចកោណ មានបាវចនា៥, គោលដៅយុទ្ធសាស្ត្រ៥ និងអាទិភាពគន្លឹះ៥របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

លោកជំទាវក៏បានជម្រុញគណៈកម្មាធិការសាខា បន្ត ជួយជ្រោមជ្រែងដល់ក្រុមប្រតិបត្តិ ដែលជាកត្តាជម្រុញដល់ការអភិវឌ្ឍសាខា អនុសាខា និងធានាបានប្រតិបត្តិការមនុស្សធម៌មានប្រសិទ្ធភាព ហើយក្រុមប្រតិបត្តិ ក៏ត្រូវតែជាកងកម្លាំងឯកភាពគ្នាមួយ ដែលគោរពគោលការណ៍ និងការសម្រេចរបស់គណៈកម្មាធិការសាខា និងមានសមត្ថភាពក្នុងការអនុវត្តការងារប្រចាំថ្ងៃសម្រេចបានលទ្ធផលតាមការរំពឹងទុក ហើយសម្រាប់បច្ចុប្បន្ននេះទៀត សំខាន់បំផុតការចេះប្រើនូវបច្ចេកវិទ្យា និងត្រូវក្តាប់ព័ត៌មាននៃភាពងាយរងគ្រោះនៅតាមសហគមន៍ទៀតផង ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.