ព័ត៌មាន​ទាន់ហេតុការណ៍
អាវុធហត្ថក្លែងក្លាយម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!  - ការតាំងពិព័រណ៍ភូមិមួយផលិតផលមួយដើម្បីបំផុសស្មារតីអ្នកផលិតនិងអ្នកប្រើប្រាស់ឱ្យបង្កើនការគាំទ្រ និងចូលរួមផ្សព្វផ្សាយពីផលិតផលក្នុងស្រុករបស់ខ្មែរយើង - រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការសម្អាតបរិស្ថានក្នុងក្រុង ដើម្បីអបអរសាទរទិវាទេសចរណ៍ ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ “ ទេសចរណ៍ និងការវិនិយោគបៃតង” - ក្រុមការងារ អាវុធហត្ថខណ្ឌជ្រោយចង្វារ ចូលរួមរំលែកទុក្ខដល់គ្រួសារអតីតសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព! - ឈ្មួញ​រក​សុី​ខាង​ដឹក​ជញ្ចូន​បទ​ល្មេីស​ធន​ធាន​ធម្មជាតិ​ព្រៃ​ឈេី​ឈ្មោះ​ផល ​ក្រោយ​ពី​ស្ងប់​ស្ងាត់​មួយ​រយៈ​ឥលូវ​ចាប់​ផ្តេីម​បន្ត​សម្មភាព​ដឹក​ជញ្ចូន​ឈេី​ឡេីង​វិញ​ហេីយ​! - ឧត្តមសេនីយ៍ឯក ​រ័ត្ន ​ស្រ៊ាង ​បែង​ចែក​ភេសជ្ជៈ​ដល់​កម្លាំង​អាវុធហត្ថ​ចំណុះ​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ! - ឯកឧត្ដម ​កិត្តិសង្គហ​បណ្ឌិត ​គន់ ​គីម ​ទេស​រដ្ឋមន្ត្រី ​អនុ​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​ជីវភាព​និង​ការ​រស់​នៅ​របស់​អតីត​យុទ្ធ​ជន - អាវុធហត្ថ​រាជធានី​ភ្នំពេញ ​សម្តែង​នូវ​ការ​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ក្រុម​ហ៊ុន​ ខែ្មរ​ ប៊ែវើរីជីស ​! - ក្រុមចោរលួច​និង​កាច់​ក​ម៉ូតូ​យ៉ាង​សកម្ម​៣នាក់​​ត្រូវ​បាន​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់! - សិក្ខាសាលាផ្សព្វផ្សាយស្តីពីភាពជោគជ័យនៃការអនុវត្តគម្រោងTask Program ដំនាក់កាលទី១និងទី២ នៅកម្ពុជានិងការផ្សព្វផ្សាយគម្រោងមជ្ឈមណ្ឌលស្រាវជ្រាវម្ហូបអាហារ សុវត្ថិភាព និងច្បាប់ម្ហូបអាហារ
0

អាវុធ​ហត្ថ​រាជ​ធា​នី​ភ្នំពេញ ​ប្រជុំ​ដក​បទ​ពិសោធន៍​ការ​ងារ​ក្នុង​នី​តិ​កាល​នៃ​រដ្ឋ​សភា​ចាស់ ​និង​ដាក់​ចេញ​យុទ្ធ​សាស្ត្រ ​អនុវត្ត​សម្រាប់​នីតិ​កាល​ថ្មី​!


រាជធានីភ្នំពេញ ÷ នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញក្នុងអាណត្តិរដ្ឋសភានីតិកាលទី៦ និងដាក់ចេញទិសដៅការងារ សម្រាប់អនុវត្តក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូច ព្រមទាំងសមាជិកអាវុធហត្ថជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំ និងបានផ្តាំផ្ញើដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ថា ក្នុងរយៈកាលកន្លង មកបងប្អូនបានបំពេញ តួនាទីភារកិច្ច បង្កា បង្ក្រាប សង្គ្រោះ គោរពច្បាប់ គោរពសិទ្ធិមនុស្ស ប្រកាន់ភ្ជាប់នូវវិន័យសណ្តាប់ធ្នាប់ ចូលរួមក្នុងកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សុវត្ថិភាពថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ភ្ញៀវទេសចរណ៍បរទេស និងជាពិសេសបានរួមចំណែកបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានយ៉ាងល្អប្រសើររួចមកហើយ តែដោយបច្ចុប្បន្ន ប្រទេសជាតិយើងបានឈានចូលនីតិកាលថ្មីនៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីវ័យក្មេងប្រកបដោយសក្តានុពលខ្ពស់ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណថ្មី ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និង ចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដូច្នេះសូមបងប្អូនយើង បន្តអនុវត្ត តួនាទីភារកិច្ចដែលធ្លាប់ធ្វើបានល្អកន្លងមក និងប្រឹងប្រែងអភិវឌ្ឍន៍ពង្រឹងសមត្ថភាពខ្លួនឲ្យកាន់តែខ្ពស់ ដើម្បី ចូលរួមបម្រើនូវការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលផងដែរ៕

យោង #PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2023 រស្មីក្រុងយើង | Rasmey Krong Yoeng. All rights reserved. XHTML / CSS Valid.