ព័ត៌មាន​ទាន់ហេតុការណ៍
តើតាយឿងជាអ្នកណាដែលហ៊ានផ្គើន ហើយនិងកំពុងបើកសិប្បកម្មធ្វើទ្វារខុសច្បាប់... - យុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បារម្ពអំពីការបាត់បង់ខ្លែងឯក និងរំពឹងថា ខ្លែងឯកខ្មែរ នឹងបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលខាងមុខ - អាជ្ញាធរខេត្តសៀមរាបឱ្យឈ្មោះ សេក ដារ៉ា បញ្ឈប់ជាបន្ទាន់នូវការព្យាបាល និងការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការព្យាបាលជំងឺគ្រប់ប្រភេទ ដោយការចាក់ម្ជុលវិទ្យាសាស្ត្រដោយខុសច្បាប់ - ក្រសួងកិច្ចការនារីបើកសិក្ខាសាលាបិទគម្រោង"ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល" នៅក្នុងខេត្តសៀមរាប - ប្រជាពលរដ្ឋក្រីក្រ២៥០គ្រួសារក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបទទួលបានអំណោយមនុស្សធម៌ពីនឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក្នុងឱកាសចម្រើនជន្មាយុឆ្នាំ របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ត... - រដ្ឋបាលខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤សម្រាប់គោលដៅទី១ក្នុងស្រុកស្រីស្នំ - កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ របស់គណកម្មាធិការ អាយស៊ី ស៊ីអង្គរនិងសំបូរព្រៃគុក កំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប  - ដីព្រៃជាច្រើនហិកតាឋិតនៅភូមិសាស្ត្រឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ កំពុងរងការឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញដែលមានឥទ្ធិពល... - រដ្ឋបាលខេត្តសៀមរាបនិងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំរៀបចំកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” ដើម្បីបង្ហាញពីរបៀបប្រមូលផលស្រូវបែបបុរាណ - អាជ្ញាធរស្រុកក្រឡាញ់និងមន្ទីររៀបចំដែនដីខេត្តសៀមរាបធ្វើការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិចំនួន១០ភូមិនៅក្នុងឃុំតាអាន
0

មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់អាងខ្នងបង្អែករឹងមាំទើហ៊ាន ប្រព្រឹត្ត​អំពើពុករលួយ​ជាប្រព័ន្ធ


ខេត្តឧត្តរមានជ័យ៖ តាមសេចក្តីរាយការណ៌ពី​មន្ដ្រីតូចតាចនៅក្នុងច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ខេត្តឧត្ដរមានជ័យ បានបង្ហើប​ឲ្យ​ដឹងថា៖  ដោយសារ​តែអាង​អំណាចដ៍រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ទើប​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់ ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​។

ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា ពេលដែល​លោក ខូង ទីន គ្មាន​វត្តមាន​បំពេញការងារ​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ គឺ​លោក ខូង ទីន បាន​បណ្ដោយ​ឲ្យ​លោក ជា ព្រឿង ដែលជា​នាយរង​នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ហើយ​មានការ​បែងចែក​ផល​ប្រយោជន៍​យ៉ាង​សុខ​ស្រួល​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ជូនដល់​នាយឧត្តមសេនីយ៏ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃអគ្គនាយក​ដ្ឋានអន្តោប្រវេសន៏ មេត្តាចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ខូង ទីន និង​បក្ខពួក​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ពួកគេ​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ក្រអឺតក្រទម​បន្តទៀត​។

នៅ​ពេល​ចុង​ក្រោយនេះ​រឿងអាស្រូវ​ពុករលួយ​ជាច្រើន​រូបភាព​របស់​លោក ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការ​បើកដៃ​ឲ្យ​លោក ជា ព្រឿង នាយរង​ប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់ គាប​យកលុយ​ពី​ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់បាន​ឆ្លងដែន​ចូល​ទឹកដី​សៀម​។

នៅពេលដែល​រឿងអាស្រូវ​របស់ខ្លួន​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​ស្រាប់តែ​ឧ​ត្ត​ម​សេនីយ៍​ត្រី ខូង ទីន មេ​ប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់ ខំ​រក​វិធី​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន ហើយ​អំពាវនាវ​ឲ្យ​ថ្នាក់លើ​ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្លួន​ទៅវិញ​។ ជាងនេះទៅទៀត​លោក ខូង ទីន បាន​បើក​ការវាយប្រហារ​ទៅលើ​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​យក​រឿងអាស្រូវ​ច្រើនបែប​ច្រើនយ៉ាង​របស់គាត់​មក​ចុះផ្សាយ​ថា ជា​អ្នក​កំពុង​ព័ទ្ធ​ទាញ​ចំណី​ពី​មាត់ទឹក​ទៅវិញ​។​

ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​អូរ​ស្មាច់ បាន​បង្ហើប​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ​លោក ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់ ហាក់ដូចជា​ភ័យ​ស្លន់ស្លោ​យ៉ាងខ្លាំង​បន្ទាប់ពី​បណ្ដាញ​ព័ត៌មាន​នានា​បាន​ផ្សព្វផ្សាយ​រឿងអាស្រូវ​របស់គាត់​ជា​សាធារណៈ​។ ជាពិសេស​ក្រោយពេល​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ឡើងកាន់តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ គឺ​លោក ខូង ទីន ប្រឹងប្រែង​គ្រប់​វិធី​ដើម្បី​ទប់​តំណែង​របស់ខ្លួន​បន្តទៀត​។ ហេតុនេះហើយ​ទើប​លោក ខូង ទីន ខំប្រឹង​បិទបាំង​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់ខ្លួន ព្រមទាំង​បក្ខពួក​យ៉ាង​គឃ្លើន​ហើយ​បើក​ការវាយប្រហារ​ទៅលើ​អ្នកសារព័ត៌មាន​យ៉ាង​កំរោល​ទៅវិញ​៕

ដោយ៖​សិរីបុត្រ


Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2024 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.