ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សហគ្រិន​ស្រ្តី​ចំនួន​ ១២​រូប​ ចូល​រួម​ការ​ប្រកួត​ពាន​រង្វាន់​ស្ត្រី​ឆ្នើម ​២០២៣ ​នៅ​ក្នុង​ខេត្ត​សៀម​រាប


ខេត្តសៀមរាប ÷ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នេះ សមាគមសហគ្រិនស្រ្តីកម្ពុជា សាខាខេត្តសៀម រាប បានរៀបចំការប្រកួតពានរង្វាន់ស្ត្រីឆ្នើម២០២៣ ដើម្បីលើកកម្ពស់ភាពអង់អាចរបស់ស្ត្រី ក្នុងភាពជាអ្នកដឹកនាំនៃការប្រកបរបរអាជីវកម្ម ការច្នៃប្រឌិត យុទ្ធសាស្ត្រនានា ក្នុងការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន។ ការប្រកួតពានរង្វាន់ស្ត្រីឆ្នើមនាពេលនេះមាន ការចូលរួមវាយតម្លៃ និងលើកទឹកចិត្តពីក្រសួង ស្ថាប័ន មន្ទីរ អង្គភាព សមាគមពាក់ព័ន្ធជាច្រើន ដែលបង្ហាញ ពីការគាំទ្រដល់សកម្មភាពចូលរួមរបស់ស្ត្រីនៅក្នុងសង្គម។

លោកស្រី ជា សុកនួន ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា សាខាខេត្តសៀមរាប បានមានប្រសាសន៍លើកឡើងថាកន្លងមក យើងសង្កេតឃើញថា សមាជិកនៃសមាគមសហគ្រិនស្រ្តីកម្ពុជា មានភាពវៃឆ្លាត និងមានបំណងចង់បង្ហាញដល់មហាជនឱ្យបានដឹងថា ស្រ្តីអាចធ្វើ និងចូលរួមក្នុងសកម្មភាពនានាដូចបុរសបានដូចគ្នា ទោះស្រ្តីជាមេផ្ទះ និងត្រូវមើលថែគ្រួសារក្ដី។ ស្រ្តីគឺជាផ្នែកមួយដ៏សំខាន់ ក្នុងការជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមប្រកបដោយបរិយា បន្ន និងចីរភាព។

លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពា ណិជ្ជកម្មខេត្តសៀមរាប-ឧត្តមមានជ័យ ក៏បានបង្ហាញការគាំទ្រចំពោះកម្មវិធីប្រកួតពាន់រង្វាន់ស្ត្រីឆ្នើម ២០២៣នាពេលនេះ ដោយលោកលើកឡើងថា ការប្រកួតប្រជែងរបស់បេក្ខនារីទាំង១២រូប បានបញ្ចេញនូវទេពកោសល្យជាស្ត្រីវ័យឆ្លាតក្នុងការបង្កើត និងគ្រប់គ្រងអាជីវកម្មរបស់ខ្លួន ជាមួយនឹងផលិតផល ឬ សេវាថ្មីៗប្លែកៗពីគ្នា និងអាចឈរនៅលើទីផ្សារបានយូរអង្វែង។ គួរជម្រាបថា សហគ្រិនស្រ្តី ដែលជាបេក្ខភាពចូលរួមប្រកួតប្រជែង និងជាម្ចាស់អាជីវកម្មទាំង ១២រូបនេះ មកពីនៅខេត្តសៀម រាប និងខេត្តបាត់ដំបង។ ចំពោះដំណើរការប្រកួត ពួកគេត្រូវធ្វើបទបង្ហាញរយៈពេល ៨នាទី លើគំនិតផ្ដួចផ្ដើមនិងយុទ្ធសាស្ត្រអាជីវកម្ម ការច្នៃប្រឌិតអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ លទ្ធផលដែលផ្ដល់ដល់សង្គម ទំនាក់ទំនងរវាងអាជីវកម្ម និងគ្រួសារ ព្រមទាំងមានការសួរ និងឆ្លើយសំណួរទៅកាន់បេក្ខនារីម្នាក់ៗរយៈ 10 នាទី ក្នុងការដឹកនាំអាជីវកម្ម គ្រប់គ្រងអាជីវកម្ម និងដំណោះស្រាយបញ្ហាទៅលើអាជីវកម្មផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.