ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

រដ្ឋបាល​ស្រុក​អង្គរជុំ ​រៀប​ចំ​វេទិកា​ផ្សព្វ​ផ្សាយ ​និង​ពិគ្រោះ​យោបល់​របស់​ក្រុម​ប្រឹក្សា​ស្រុក​អង្គរ​ជុំ ​អាណត្តិ​ទី​៣ ​ឆ្នាំ​២០២៣


ខេត្តសៀមរាប ÷ វេទិការផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកអង្គរជុំ អាណត្តិទី៣ ឆ្នាំ២០២៣ ដែលបានរបៀបចំដោយរដ្ឋបាលស្រុក នៅកន្លែងពីរផ្សេងគ្នា នាថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០២៣ នៅឃុំចារឈូក មានចំនួន៤ឃុំ និង ឃុំតាសោម មានចំនួន ៣ឃុំ របស់ស្រុកអង្គរជុំ ខេត្តសៀមរាប ដែលមានសមាជិកសមាជិកាចូលរួមសរុប ចំនួន ៣៥៣នាក់ ស្រី២០៨នាក់ ក្រោមអធិបតីភាពលោក ខូយ រ៉ាត់ ប្រធានក្រុមប្រឹក្សាស្រុក លោក ភន់ សុខុម អភិបាល នៃគណៈអភិបាលស្រុក ដោយមានការអញ្ជើញចូលរួមរបស់ឯកឧត្តម ទេស ច័ន្ទគីរី  ឯកឧត្តម ខូយ ឈីន សមាជិកក្រុមប្រឹក្សាខេត្ត និង លោក សាន ឡន ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប និង លោក ឈឹម ទុន ទីប្រឹក្សាសមាគក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប ព្រមទាំងអស់លោក លោកស្រីក្រុមការងារថ្នាក់ខេត្ត ចុះជួយមូលដ្ឋានស្រុកអង្គរជុំ ព្រមទាំងប្រធាន ការិយាល័យ អង្គភាពចំណុះរចនាសម្ព័ន្ធរដ្ឋបាលស្រុក អង្គភាពកងកម្លាំងប្រដាប់អាវុធ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ក្រុមចលនា១៥៧ ក្រុមប្រឹក្សាឃុំ ស្មៀន  និង វិស័យឯកជន សិស្សានុសិស្ស និង ប្រជាពលរដ្ឋផងដែរ ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះធ្វើឡើង ដើម្បីផ្ដល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធទាំងអស់ដែលបានអញ្ជើញមកពីតាមបណ្តាឃុំ ភូមិ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍស្រុក ឃុំ ព្រមទាំងបញ្ហាប្រឈមនានាដែលកើតមាន រយៈកាលកន្លងមក ។ ម្យ៉ាងទៀតវេទិកានេះ ក៏ផ្ដល់ឱកាសផងដែរជូនបងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិយោបល់របស់ខ្លួនពាក់ព័ន្ធនឹងក្តីកង្វល់ បញ្ហាប្រឈម និង សំណូមពរ តាមតម្រូវការជាក់ស្ដែងនានានៅមូលដ្ឋាន។ វេទិកាផ្សព្វ ផ្សាយ និងពិគ្រោះយោបល់គឺជាឧបករណ៍ និងជាឱកាសដ៏មានសារៈសំខាន់សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ការឆ្លើយតប និងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងបុរស និងស្ត្រី គ្រប់សមាសភាព ពិសេសយុវវ័យ និងជនងាយរងគ្រោះ ក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ខ្លួន។

វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណង នូវការផ្តល់ពត៌មាន ជូនប្រជាពលរដ្ឋអំពីសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានាដែលមានឡើង  អំពីបញ្ហាជាអាទិភាព នៃការអភិវឌ្ឍរបស់ក្រុមប្រឹក្សា សម្រាប់ឆ្នាំបន្ទាប់ ព្រមទាំងផ្ដល់ឱកាសជូនប្រជាពលរដ្ឋ ក្នុងការផ្ដល់យោបល់ ឬការពិភាក្សាលើខ្លឹម សារ នរបាយការណ៍របស់ក្រុមប្រឹក្សា និងទទួល យក អនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិនិត្យ ពិភាក្សា និង ដោះស្រាយជូន និង ការជម្រុញឲ្យមានការចូលរួមនិងបង្កើនឲ្យមានភាពស្និទស្នាលរវាងអ្នកផ្តល់សេវាសាធារណៈ និងអ្នកមកទទួលសេវាសាធារណៈឱ្យកាន់តែមានភាពល្អប្រសើរឡើង ។

ក្នុងអង្គវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់នេះដែរ ប្រជាពលរដ្ឋទាំង ៧ឃុំ បានលើកនូវសំណួរ សំណូម ពរ ចំនួន២៥ សំណួរ សំណូមពរ ព្រមទាំងស្ថាប័ន អង្គភាពពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺ និង ដោះស្រាយ បានចំនួន ២២សំណួរ សំណូមពរ ហើយរាល់សំណួរ សំណូមពរដែលមិនទាន់បានស្រាយបំភ្លឺ និង ផ្តល់លទ្ធផលតាមរយៈអាជ្ញាធរមូលដ្ឋានរបស់ បងប្អូននៅពេលក្រោយផងដែរ ៕

ដោយ ÷ ពន្លឺ

៊៊៊៊


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.