ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​អញ្ជើញ​ជា​អធិបតី​ប្រកាស​និង​ផ្ទេរ​ភារៈ​កិច្ច​ប្រធាន​គណបក្ស​ប្រជាជន​ខេត្ត​សៀម​រាប


ខេត្តសៀមរាប ÷ សម្ដេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយមូលដ្ឋានខេត្តសៀមរាប  នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ បានអញ្ជើញប្រកាសតែងតាំងឯកឧត្តម ប្រាក់ សោភ័ណ្ឌ ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប ជំនួសឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ  ។ ឯកឧត្តម ប្រាក់ សោភ័ណ្ឌ ជាអនុប្រធានគណៈកម្មា ធិការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្រេចតែងតាំងដំឡើងឋានៈជាប្រធានគណៈកម្មាធិការគណបក្សខេត្តសៀមរាប ។

ថ្លែងក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ សមាជិកសមាជិកាគណបក្សទាំងអស់ ដែលមានវត្តមានក្នុងពិធីប្រកាសនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ បើទោះបីជាប្រទេសជាតិ ស្ថិតក្នុងបរិបទ ជួបប្រទះបញ្ហា ដោយសារការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ក៏ដោយចុះគឺសម្តេចតេជោ ហ៊ុន សែន ក្នុងតួនាទីជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅតែខិតខំពុះពារស្តារឡើងវិញនូវវិបត្តិផ្សេងៗ ជាពិសេសខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាការពារសុខមាលភាព និងអាយុជីវិតប្រជាពលរដ្ឋរួមនឹងការស្តារសេដ្ឋកិច្ច ឈានទៅឲ្យបើកដំណើរការប្រទេសជាធម្មតាឡើងវិញទៀតផង ។

សម្តេចពិជ័យសេនា ទៀ បាញ់ ស្នើឲ្យប្រធានគណបក្សខេត្ត ត្រូវផ្តោតលើការងារកសាងកម្លាំងថ្មី និង ពង្រីកបន្ថែមនូវសមាជិកគណបក្សបន្តទៀត ជាពិសេសក្នុងស្រទាប់យុវជន គឺសំដៅឈានទៅយកភាពឈ្នះនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅអាណត្តិបន្តបន្ទាប់ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់បន្តអាណត្តិដឹកនាំប្រទេស ដើម្បីថែរក្សសន្តិភាព និងការអភិវឌ្ឍឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ។

ក្នុងនោះសម្តេចពិជ័យសេនា ក្នុងនាមជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សូមសម្តែងនូវអំណរគុណ ដល់សមាជិកសមាជិកា និង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃគណបក្សប្រជាជនកម្ពុជា ក៏ដូចប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប ដែលបានអញ្ជើញទៅបោះឆ្នោតគាំទ្រ ជូនគណបក្សប្រជាជនកម្ពុជា នីតិកាលទី៧ ដើមី្បបន្តកិច្ចដឹកនាំ និង អភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើន លើគ្រប់វិស័យនៅគ្រប់មូលដ្ឋាន ។ សម្តេចក៏បានជម្រុញឲ្យឯកឧត្តមប្រធានគណបក្សខេត្ត យកចិត្តទុក ដាក់ខ្ពស់ និង កិច្ចសហការល្អជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តផែនការណែនាំ និង គោលការណ៍របស់រាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានស្ម័ត្រចិត្ត ចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក និង ពាក់ស្នែង អំពីជីវភាពរស់នៅរបស់បងប្អូនទៀតផង៕

ដោយ  ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.