ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ស៊្អុយ​បញ្ច្រាស​ខ្យល់ ​៖ លោក ​សាន​ វិជ្ជា​​សា​រ៉ា​វុធ ​កំពុង​ល្បី​ល្បាញ​ក្នុង​អំពើ​ពុល​រលួយ​តាម​តែ​អំពើ​ចិត្ត ​មិន​បារម្មណ៏​ពី​សុខភាព​ប្រជាជន


ខេត្តបន្ទាយជ័យ ៖  ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ លោក សាន វិជ្ជាសារ៉ាវុធ កំពុងអាងមានខ្នងបង្អែក​រឹងមាំនៅក្នុង​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម ទើប​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដោយមានលោក ម៉ក់ ពេ​ជ្ជ​​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ​ក្រសួងពាណិជ្ជកម្ម គឺជា​ខ្នងបង្អែក​រឹងមាំ​របស់លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខាគយ​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ហេតុនេះហើយ​ទើប​លោក សាន វិជ្ជា​សា​រ៉ាវុធ បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន មិនខ្វល់ពីសុខមាភាពប្រជាជន ​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សាន វិជ្ជា​សា​រ៉ាវុធ បាន​ឲ្យ​ដឹងថា ឈ្មួញ​ដែល​បង់លុយ​តាម​ការកំណត់​តែងតែ​អាច​នាំចូល​ចំណីអាហារ​ខូចគុណភាព​មាន​លាយ​សារ​ធាតុគីមី​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត យ៉ាង​រលូន​ហើយ​ឈ្មួញ​ដែល​មិន​បង់លុយ​តាម​ការកំណត់​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ​ជាមិនខាន​។

ជាក់ស្តែងកាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ មន្ត្រី​សាខា​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​បង្ក្រាប​ចំណីអាហារ​ខូចគុណភាព​មាន​លាយ​សារ​ធាតុគីមី​ដូចជា អណ្ដាត​ជ្រូក ក្រលៀន​ជ្រូក ពោះវៀន​ជ្រូក និង​ក្រពះ​ជ្រូក រាប់​តោន​។ ប្រភពពី​សមត្ថកិច្ច​ចូលរួម​ក្នុងការ​បង្ក្រាបបាន​ឲ្យ​ដឹងថា ចំណីអាហារ​ដូចខាងលើ​នេះ​ចំនួន​១៥០០​គីឡូក្រាម​ត្រូវបាន​មន្ត្រី​កាំកុងត្រូល​ចាត់វិធានការ​បង្ក្រាប ចំណែក​ម្ចាស់​ទំនិញ​និង​អ្នក​អូស​រទេះ​បាន​រត់គេចខ្លួន​នៅពេល​មន្ត្រី​កាំកុងត្រូល​ចាត់វិធានការ​ត្រួតពិនិត្យ​។ ប៉ុន្តែ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រី​កាំកុងត្រូល​នៅ​ច្រក​ប៉ោយប៉ែត បង្ក្រាប​តែ​ឈ្មួញ​ដែល​មិន​បង់លុយ​តាម​ការកំណត់​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​ដែល​បង់លុយ​តាម​ការកំណត់​របស់លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ និង​បក្ខពួក​តែង​ចៀស​ផុតពី​ការបង្ក្រាប​យ៉ាង​សុខ​ស្រួល​។

​ប្រភព​ដែល​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក សាន វិជ្ជា​សា​រ៉ាវុធ ទទួលបាន​តំណែង​ជា​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ គឺ​តែង​ចាត់វិធានការ​ត្រួតពិនិត្យ​គុណភាព​ទំនិញ ជាពិសេស​គ្រឿងឧបភោគ​បរិភោគ​លើ​ទីផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ ជា​ញឹកញាប់​។ ក៏ប៉ុន្តែ​លោក សាន វិជ្ជា​សា​រ៉ាវុធ ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ខូចគុណភាព ចំណីអាហារ​ខូចគុណភាព​មាន​លាយ​សារធាតុ​គីមី​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រក​ផ្សេងៗ​ទៀត​យ៉ាង​ពេញបន្ទុក​ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម​។

ផ្ទុយទៅវិញបើ​លោក សាន វិជ្ជា​សា​រ៉ាវុធ អនុវត្ត​ត្រឹមត្រូវ​តាម​តួនាទី​របស់ខ្លួន​នោះ គឺ​គ្មាន​ឈ្មួញ​ណា​អាច​នាំចូល​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​មាន​លាយ​សារ​ធាតុគីមី​មក​លក់​ចែកចាយ​តាម​ទីផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ និងទូទាំងប្រទេសបានឡើយ ​ដូច​សព្វថ្ងៃ​នេះទេ។

ហេតុនេះហើយប្រជាពលរដ្ឋសំណូមពរដល់​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ផងទាន ​បើ​ពឹងផ្អែកអោយលោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល វិញគឺដូចអណ្តាត និងធ្មេញទេ  ហើយនិងបន្តផ្តល់ឪកាសយ៉ាងពេញទំហឹងសំរាប់លោក  សាន វិជ្ជា​សា​រ៉ាវុធ ធ្វើ​អ្វីៗស្រេចតែទំនើងចិត្ត។

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.