ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កិច្ច​ប្រជុំ​វិសាមញ្ញ​របស់​ក្រុម​ប្រឹក្សា​ខេត្ត​ត្រួត​ពិនិត្យ ​ពិភាក្សា ​និង ​អនុម័ត​លើ​ផែន​ការ​ចំណូយ ​ចំណាយ​ថវិកា​ឆ្នាំ​២០២៤​របស់​រដ្ឋបាល​ខេត្ត​សៀម​រាប


ខេត្តសៀមរាប ÷ នៅរសៀលថ្ងៃទី២៨ខែ សីហា ឆ្នាំ២០២៣ នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រុមប្រឹក្សាខេត្ត បានបើកិច្ចប្រជុំ ត្រួតពិនិត្យ ពិភាក្សា និងអនុម័តលើផែនការចំណូយ ចំណាយថវិកាឆ្នាំ២០២៤របស់រដ្ឋបាល ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រី នាយក នាយករងសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរមានការពាក់ព័ន្ធ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តផងដែរ  ។

កិច្ចប្រជុំវិសាមញ្ញនេះ រដ្ឋបាលខេត្ត អនុវត្តតាមពេលវេលាកំណត់ច្បាស់លាស់ នៃការគ្រោងថវិកាប្រចាំឆ្នាំជារៀងរាល់ ឆ្នាំ ។ ក្នុងគម្រោងថវិកាឆ្នាំ២០២៤ ត្រូវបានទីចាត់ការហិរញ្ញវត្ថុរបស់សាលាខេត្ត ចាប់ផ្តើមរៀបចំគ្រោង បន្ទាប់ពីមមានការ ណែនាំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅអំឡុងដើមត្រីមាសទី៣ ព្រមទាំងបានដាក់ឆ្លងគណៈអភិបាលខេត្តរួចផងដែរ ។

ឆ្លងតាមបទបង្ហាញរបស់លោក សោម សមស័ក្ត នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លើកឡើងពី គម្រោងចំណូល និង ចំណាយប្រចាំឆ្នាំ២០២៤ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការបែងចែកចំណូលសារពើពន្ធរបស់រដ្ឋបាល ខេត្តក្នុងអត្រា ៤% នៃចំណូលសារពើពន្ធរបស់រដ្ឋបាលខេត្តឆ្នាំ២០២៣ ជូនរដ្ឋបាលក្រុង ស្រុក សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន ។ ជាមួយគ្នានេះផងដែរ សម្រាប់ឆ្នាំ២០២៤ រដ្ឋបាលក្រុង ស្រុក នឹងទទួលបានថវិកាឧបត្ថម្ភពីថ្នាក់ជាតិ សម្រាប់ចំណាយអនុវត្តមុខងារនៃការិយាល័យជំនាញទាំង២០វិស័យ របស់មន្ទីរជំនាញរាជធានី ខេត្ត ដែលបានធ្វើសមាហរណកម្មចូលទៅក្នុងរចនាសម្ព័ន្ធរដ្ឋបាល ក្រុង ស្រុក ខណ្ឌ។

ក្នុងកិច្ចពិភាក្សានោះដែរ អង្គប្រជុំបានផ្តោតសំខាន់ទៅលើការប្រមូលពន្ធ អចលនទ្រព្យ និង បង្កើននូវចំណូលមិន មែនសារពើពន្ធ ព្រមទាំងបានលើកនូវវិធានការ ក្នុងការប្រមូលពន្ធសម្រាប់ខេត្តសៀមរាបឆ្នាំ២០២៤ទៀតផង ។ ក្នុងនោះកិច្ចពិភាក្សាទាំងមូលបានសង្ឃឹមជឿជាក់ ទៅលើគម្រោងថវិកាសម្រាប់ឆ្នាំ២០២៤ ដែលទទួលបានពីវិស័យទេសចរណ៍ នៅ ពេលដែលកម្ពុជា នៅខែខាងមុខ ភ្ញៀវនឹងមានការ កើនឡើង ព្រមទាំងចំណូលបានពីការបង់ពន្ធប្រថាប់ត្រា និងអចលនទ្រព្យផងដែរ ។

មានប្រសាសនោះដែរលោក នាក់ ណេរ៉ុន ក៏បានគូសបញ្ជាក់ថា នៅពេលដែលលើពិភពលោកជួបវិបត្តិជម្ងឺកូវិដ១៩ បានធ្វើឲ្យវិស័យសេដ្ឋកិច្ចមានការធ្លាក់ចុះ សំខាន់នៅខេត្តសៀមរាប រាល់ចំណូលពីវិស័យទេសចរណ៍ ក៏ដូចវិស័យផ្សេងៗ ត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង ។ លោកក៏សង្ឃឹមជឿជាក់ផងដែរថា នៅខែខាងមុខ ពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប .អង្គរ បើកដំណើរការ វិស័យទេសចរណ៍ក៏មានកំណើនភ្ញៀវ ព្រមទាំងគ្រប់សេវាកម្មទេសចរណ៍ និង ចាប់ដំណើរការដែលធ្វើឲ្យចំណូលរបស់ខេត្តក៏មានការកើនឡើងផងដែរ ។

មានប្រសាសន៍បូកសរុបកិច្ចប្រជុំនោះឯកឧត្តម អ៊ាន ឃុន  ក៏បានធ្វើការវាយតម្លៃខ្ពស់ ពីការចំណូលចំណាយរបស់រដ្ឋបាលខេត្តសៀមរាប លើការទ្រទ្រង់គ្រប់វិស័យ ក្នុងការអភិវឌ្ឍន៍ខេត្តក្នុងបរិបទកូវិដ១៩ ។ ឯកឧត្តមបានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ ត្រូវបានរាជរដ្ឋាភិបាលព្យាករណ៍ថា នឹងសម្រេចបាននូវអត្រាកំណើនក្នុងរង្វង់៦,៦% ដែលកំណើននេះហាក់មានភាពល្អប្រសើរជាងឆ្នាំ២០២៣ ដែលបានព្យាករណ៍ថានឹងមានកំណើនក្នុងអត្រា៥,៦%។ កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៤ អាចសម្រេចបាន ដោយសារការរំពឹងទុកនៃការត្រឡប់មក រកភាពល្អប្រសើរឡើងវិញនៃតម្រូវការខាងក្រៅ និងទំនុកចិត្តរបស់អ្នកវិនិយោគ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅបន្តរក្សាបាននូវតុល្យភាព។ ឯកឧត្តមក៏បានលើកផងដែរថា នៅក្នុងយុទ្ធសាស្ត្របញ្ចា កោណ ដំណាក់កាលទី១នៃរបស់រាជរដ្ឋាភិបាលសម្រាប់អាណត្តិទី ៧ នៃរដ្ឋសភា មានបាវចនា ៥ គោលដៅយុទ្ធសាស្ត្រ៥ និងអាទិភាពគន្លឹះ៥ ។ ក្នុងនោះបាវចនា ៥ រួមមាន កំណើន ការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ។  គោលដៅយុទ្ធសាស្ត្រ៥ រួមមាន៖ធានាឲ្យបានកំណើនសេដ្ឋកិច្ច បង្កើតការងារ ឲ្យកាន់បានតែច្រើន សម្រេចឲ្យបាននូវគោលដៅកាន់បន្ថយភាពក្រីក្រ បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍនសង្គម និងសេដ្ឋកិច្ច។ អាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ដើម្បីធានា សម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍សំខាន់ៗ ដែលមានចែងក្នុងរបៀបវារៈគោលនយោបាយនៅក្នុងឆ្នាំដំបូងនៃរដ្ឋាភិបាលនីតិកាលទី៧ ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលត្រូវបង្កើនការវិនិយោគ និងបង្កើតតម្លៃបន្ថែមលើមូលដ្ឋានកំណើន សេដ្ឋកិច្ចដែលមានស្រាប់ ជាមួយនឹងការជម្រុញឲ្យមានការវិនិយោគទៅលើប្រភពថ្មីនៃកំណើនដែលមានសក្ដានុពលសេដ្ឋកិច្ច ដែលមានផលិតភាពខ្ពស់ ព្រមទាំងបន្តពង្រឹងសមត្ថភាពស្ថាប័ន និង លើកកម្ពស់សមត្ថភាពមន្ត្រី របបសោធនជូននិវត្តជន និងជំនួយសង្គមផ្សេងៗ ៕

ដោយ ÷ ពន្លឺ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.