ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

យុវសិស្ស​នៃ​វិទ្យាល័យ ​ខ្នាស​ណ្ដាយ ​និង​វិទ្យាល័យ ​រុន​តា​ឯក​ ចំនួន​១០៤​នាក់ ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​មូល​ដ្ឋាន​អំពី​កាក​បាទ​ក្រហម​ និង​វិជ្ជា​សង្គ្រោះ​បឋម​ព្រម​ទាំង​ការ​បំពាក់​ឯកសណ្ឋាន​ជា​យុវ​ជន​កាក​បាទ​ក្រហម​កម្ពុជា


ខេត្តសៀមរាប ÷ នារសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់ឯកសណ្ឋានជូនសមាជិកថ្មីយុវជនកាកទក្រហមកម្ពុជា នៃវិទ្យាល័យ ខ្នាសណ្ដាយ និងវិទ្យាល័យ រុនតាឯក ក្នុងស្រុកបន្ទាយស្រី សរុបចំនួន១០៤នាក់ ស្រី៧៤នាក់ ដែលពិធីនេះបានប្រារព្ធនៅសាលប្រជុំសាលាស្រុកបន្ទាយស្រី។

លោក លិវ ឡន ប្រធានការិយាល័យអភិវឌ្ឍសាខា និងជាអ្នកគ្រប់គ្រងវគ្គបានឱ្យដឹងថា វគ្គបណ្តុះបណ្តាលមូលដ្ឋានអំពីកាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋមនេះ ផ្ដោតលើប្រធានបទសំខាន់ៗមួយចំនួនរួមមាន ប្រវត្តិនៃការកំណើតចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ប្រវត្តិ និងសកម្មភាពកាកបាទក្រហមកម្ពុជា ការគ្រប់គ្រងក្លិប និងផ្នែកខ្លះនៃវិជ្ជាសង្គ្រោះបឋម។ នៅក្នុងឱកាសនេះ ដើម្បីឆ្លើយតបនឹងការបណ្ដុះបណ្ដាល និងការផ្ដល់តម្លៃក្នុងការបំពាក់ឯកសណ្ឋានដល់យុវជនទាំង១០៤នាក់ តំណាងយុវជនចំនួន៣រូប បានធ្វើការប្ដេជ្ញាចិត្តដូចតទៅ៖ ប្ដេជ្ញា រៀនសូត្រឱ្យបានពូកែ គោរពវិន័យ សីលធម៌ ឱ្យក្លាយជាសិស្សល្អ កូនល្អ និងមិត្តល្អ .ប្ដេជ្ញា បំពេញតួនាទីភារកិច្ចជា យុវជនកាកបាទក្រហមកម្ពុជា . ប្តេជ្ញា ទ្រទ្រង់ និង ចូលរួមសកម្មភាពមនុស្សធម៌ឱ្យបានកាន់តែច្រើន ទាំងក្នុង និងក្រៅសាលារៀន. ប្ដេជ្ញា អភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឱ្យក្លាយជាពលរដ្ឋល្អទៅអនាគត។

មានប្រសាសន៍ផ្ដាំផ្ញើដល់យុវជនទាំង ១០៤នាក់ នាពេលនោះដែរ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា បានលើកឡើងថា ដើម្បីអភិវឌ្ឍធនធានមនុស្ស ក្នុងការបំរើសេវាកម្មមនុស្សធម៌ និងចូលរួមការងារក្នុងសង្គម សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានផ្តល់វគ្គបណ្តុះបណ្តាលរយៈពេល១ថ្ងៃនេះស្តីពី កាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងការងារគ្រប់គ្រងយុវជនកាកបាទក្រហមកម្ពុជា ដើម្បីបានជាមូល ដ្ឋានក្នុងការបំពេញការងារមនុស្សធម៌។

ឯកឧត្តមបានបន្តថា ចាប់ពីពេលនេះតទៅ៖ ប្អូនៗជាតំណាងឲ្យយុវជនកាកបាទក្រហមកម្ពុជា ក្នុងស្រទាប់ យុវវ័យ.ប្អូនៗជាទំពាំងស្នងប្ញស្សីជាអ្នកបន្តវេនក្នុងសកម្មភាព មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា .ត្រូវគោរពវិន័យសាលា ខិតខំរៀនសូត្រឲ្យបានពូកែ និងធ្វើជាគំរូល្អក្នុងស្រទាប់យុវវ័យ. ត្រូវផ្សព្វផ្សាយពីគោលការណ៍គ្រឹះនៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងសាលា និងសហគមន៍. ចូលរួមបន្តការអប់រំសុខភាពអនាម័យ បង្ការជំងឺឆ្លង ក៏ដូចជាគ្រោះថ្នាក់នៃគ្រឿងញៀន.ចូលរួមសកម្មភាពមនុស្សធម៌ក្នុងសាលា មានជួយដល់មិត្តយុវសិស្សក្រីក្រ រៀនខ្សោយ និងលើកទឹក មិត្តយុវសិស្សពិការផងដែរ. ធ្វើជាគំរូល្អក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍.មានទំនាក់ទំនងស្មើភាពក្នុងជួរយុវជន ដោយសហការល្អ ចែករំលែកបទពិសោធន៍ជាមួយយុវកាយរឹទ្ធិជាតិកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាជាមួយយុវជនកាក បាទក្រហម អឌ្ឍចន្ទក្រហម នៃបណ្តាប្រទេសជាមិត្តនានាក្នុងសកលលោក . ប្អូនៗត្រូវនាំគ្នាដាំដើមឈើនៅក្នុងបរិវេណសាលា ឬនៅតាមទីសាធារណៈ និងត្រូវថែទាំឱ្យបានល្អ ដើម្បីសោភ័ណភាព និងការរក្សាបរិស្ថានផងដែរ។

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.