ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កិច្ច​ប្រជុំ​ពិភាក្សា​លើ​គម្រោង​សាង​សង់​ផ្លូវ​រថភ្លើង​ធុន​ស្រាល​ពី​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​សៀម​រា​ប​.​អង្គរ ​មក​ក្រុង​សៀម​រាប


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នេះ នៅសាលាខេត្តសៀមរាប មានធ្វើកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់រវាងស្ថាប័នពាក់ព័ន្ធជា មួយក្រុមហ៊ុនចិន China Metro ដើមី្បប្រមូលព័ត៌ មាន និងទិន្នន័យសម្រាប់សិក្សាគម្រោងផ្លូវរថភ្លើង ធុន ស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចូលមកក្រុងសៀមរាបរបស់ក្រសួងសាធារណ ការនិងដឹកជញ្ជូន ក្រោមកិច្ចដឹកនាំរបស់លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាល ខេត្ត និង លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវ ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់ លោក លោកស្រី នៃស្ថាប័នពាក់ព័ន្ធ លោកនាយករដ្ឋបាលសាលាខេត្ត និងទីចាត់ការអន្តរវិស័យ អាជ្ញាធរក្រុង ស្រុកពាក់ព័ន្ធផងដែរ ។

តាមការបញ្ជាក់របស់លោក ស៊ី សាវមីង វិស្វករជាន់ ខ្ពស់ផ្នែកចលនាកម្មដងផ្លូវ បានឲ្យដឹងថាគម្រោងស្ថាបនាផ្លូវរថភ្លើង ធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប.អង្គរ ចូលមកក្រុងសៀមរាប គឺមានពីជម្រើសដោយមួយស្ថិតនៅលើផ្លូវ ចាស់ និង មួយនៅលើផ្លូវថ្មី។ ម៉្យាងទៀតគម្រោងនេះនៅពុំទាន់ច្បាស់លាស់នៅឡើយដោយក្រុមការងារបច្ចេកទេស បានកំពុងចុះមកធ្វើការសិក្សាដើមី្បប្រមូលនូវទិន្នន័យ នូវរាល់ផលប៉ះពាល់។

ក្នុងការបង្ហាញនៃគំនូសប្លង់ នៃគម្រោងការស្ថាបនា ផ្លូវរថភ្លើងនេះ ខាងក្រុមហ៊ុនចិនបានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធចូលរួមសហការក្នុងការប្រមូលព័ត៌មាន និងទិន្នន័យដោយផ្លូវរថភ្លើងនេះ នឹងឆ្លងកាត់តំបន់អង្គរ និងអាចមាន ការប៉ពាល់តំបន់បូរាណដ្ឋាន ឬតំបន់ដែលអាជ្ញាធរជាតិអប្សរាបានហាមឃាត ។

មានប្រសាសន៍នោះដែរ លោក ពិន ប្រាកដ បានលើកផងដែរថា ពាក់ព័ន្ធនិងគម្រោងស្ថាបនាផ្លូវរថភ្លើងនេះ ក្នុងនាមរដ្ឋបាលខេត្តសៀមរាប សូមធ្វើការគាំទ្រ និងត្រៀមសហការជាមួយក្រុមហ៊ុន ក្នុងការផ្តល់ព័ត៌មាន និងទិន្នន័យជូនក្រុមហ៊ុន ដែលបានចុះមកសិក្សា និងប្រមូលទិន្នន័យ ដើមី្បឆ្លើយ តបទៅនឹងការកើនឡើងនូវភ្ញៀវទេសចរណ៍ និង សេវាកម្មដឹកជញ្ជូន នាពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប.អង្គរ ដែលនឹងចាប់ផ្តើមបើកទទួលភ្ញៀវទេសចរណ៍ ដោយផ្ទាល់មកពីប្រទេសផ្សេងៗ មកទស្សនាប្រទេសកម្ពុជា សំខាន់ខេត្ត សៀមរាប ដែលជាខេត្តសម្បូរប្រាង្គប្រាសាទបូរាណ និង រមនីយដ្ឋានធម្មជាតិ ។

ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានធ្វើការណែនាំមួយចំនួន ដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុកពាក់ព័ន្ឌ ត្រូវត្រៀមលក្ខណៈចូលរួមសហការ ក្នុងការផ្តល់ព័ត៌មាន និង ទិន្នន័យ ជូនដល់ក្រុមហ៊ុន ដែលមកសិក្សា និងប្រមូលធាតុចូលដើមី្យទៅជាធាតុចូលនៃគម្រោង ផ្លូវរថភ្លើងថ្មីធុនស្រាល ពីអាកាស យានដ្ឋានអន្តរជាតិសៀមរាប.អង្គរ មកក្រុងសៀម រាប។ ដើមី្បឲ្យប្រមូលព័ត៌មាន និងទិន្នន័យឲ្យបានជាក់លាក់ យើងទាមទារនូវកិច្ចសហការឲ្យបានស៊ីជម្រៅ ក្នុងការសិក្សាទៅលើគម្រោង ដើមី្បបញ្ជៀសនូវរាល់ផលប៉ះពាល់ធ្ងន់ធ្ងរ ដោយយើងពិនិត្យទៅលើគម្រោមរបស់ក្រុមហ៊ុន ដែលបានលើកឡើង លើការស្ថាបនាផ្លូវរថភ្លើងធុនស្រាលនេះ ដោយឆ្លងកាត់តំបន់អង្គរ ។ តែដោយក្នុងគម្រោងក៏មិនបានបង្ហាញនូវភាពជាក់លាក់ តើឆ្លងកាត់តំបន់អង្គរនៅចំណុចណានៅ ឡើយដែលធ្វើឲ្យកិច្ចពិភាក្សានេះ មិនទទួលបានលទ្ធ ផលនៅឡើយ។

លោកអភិបាលរងខេត្ត ក៏បានជម្រាបដល់ក្រុមហ៊ុនផងដែរថា ដើមី្បឲ្យគម្រោងស្ថាបនាផ្លូវរថភ្លើងនេះដំណើរការទៅដោយរលូននោះ ក្រោយពេលទទួលបានគំនូសនៃប្លង់ផ្លូវជាក់លាក់ពីក្រុមហ៊ុនហើយនោះអាជ្ញារធរខេត្ត នឹងជម្រុញដល់មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ ធ្វើការប្រមូលព័ត៌មាន និង ទិន្នន័យ ដែលជាធាតុផំ្សបញ្ចូលរបស់គម្រោង ទៅឲ្យក្រុមហ៊ុនដែលចង់បានទៅតាមសំណូមពរ ៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.