ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

ឧត្តមសេនីយ៍ឯក ​រ័ត្ន ​ស្រ៊ាង ​សូម​សម្តែង​ការ​អប​អរ​សាទរ ​និង​គាំ​ទ្រ​ដ៏​ស្មោះ​ស្ម័គ្រ​បំផុត​ជូន​ចំពោះ ​ឯក​ឧត្តម​កិត្តិ​ទេសា​ភិបាល​បណ្ឌិត ​ហ៊ុន ​ម៉ាណែត ​ដែល​ត្រូវ​បាន​រដ្ឋសភា​បោះ​ឆ្នោត​គាំ​ទ្រ​ជា​នាយក​រដ្ឋ​មន្ត្រី​សម្រាប់​នីតិ​កាល​ទី​៧


រាជធានីភ្នំពេញ ÷លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានសម័យប្រជុំលើកដំបូង នៃរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតគាំទ្រជា នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមនេះគឺពិតជាស័ក្តិសមជាទីបំផុត ដែលឯកឧត្តមបណ្ឌិត ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋតាមរយៈជោគជ័យនៃការបោះឆ្នោតជាតិជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កន្លងទៅថ្មីៗនេះ ហើយនេះជាសក្ខីភាពមួយ ឆ្លុះបង្ហាញអំពីការខិត ខំប្រឹងប្រែងប្រកបដោយឆន្ទៈ ដ៏មោះមុតរបស់ ឯកឧត្ដមបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។

យើងខ្ញុំទាំងអស់គ្នា ជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋា ភិបាលកម្ពុជា ក្នុងអាណត្តិថ្មី ក្រោមមាគ៌ាដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ ឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត នឹងធ្វើឱ្យប្រទេសយើង បន្តទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីក ចម្រើនទៅមុខឥតឈប់ឈរលើគ្រប់វិស័យស្របទៅ តាមមាគ៌ា និងមរតកនយោបាយដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ពិសេស មាគ៌ាដឹកនាំប្រកប ដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់ សម្តេច តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យជាតិមាតុភូមិមានភាពសម្បូរសប្បាយ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុភមង្គល និងវិបុលភាព ព្រមទាំងទទួលបាននូវកិត្យានុភាពល្បីល្បាញទាំងក្នុងតំបន់ និងសកលលោក។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួង សួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និង លោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូម បានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.