ព័ត៌មាន​ទាន់ហេតុការណ៍
អាវុធហត្ថក្លែងក្លាយម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!  - ការតាំងពិព័រណ៍ភូមិមួយផលិតផលមួយដើម្បីបំផុសស្មារតីអ្នកផលិតនិងអ្នកប្រើប្រាស់ឱ្យបង្កើនការគាំទ្រ និងចូលរួមផ្សព្វផ្សាយពីផលិតផលក្នុងស្រុករបស់ខ្មែរយើង - រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការសម្អាតបរិស្ថានក្នុងក្រុង ដើម្បីអបអរសាទរទិវាទេសចរណ៍ ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ “ ទេសចរណ៍ និងការវិនិយោគបៃតង” - ក្រុមការងារ អាវុធហត្ថខណ្ឌជ្រោយចង្វារ ចូលរួមរំលែកទុក្ខដល់គ្រួសារអតីតសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព! - ឈ្មួញ​រក​សុី​ខាង​ដឹក​ជញ្ចូន​បទ​ល្មេីស​ធន​ធាន​ធម្មជាតិ​ព្រៃ​ឈេី​ឈ្មោះ​ផល ​ក្រោយ​ពី​ស្ងប់​ស្ងាត់​មួយ​រយៈ​ឥលូវ​ចាប់​ផ្តេីម​បន្ត​សម្មភាព​ដឹក​ជញ្ចូន​ឈេី​ឡេីង​វិញ​ហេីយ​! - ឧត្តមសេនីយ៍ឯក ​រ័ត្ន ​ស្រ៊ាង ​បែង​ចែក​ភេសជ្ជៈ​ដល់​កម្លាំង​អាវុធហត្ថ​ចំណុះ​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ! - ឯកឧត្ដម ​កិត្តិសង្គហ​បណ្ឌិត ​គន់ ​គីម ​ទេស​រដ្ឋមន្ត្រី ​អនុ​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​ជីវភាព​និង​ការ​រស់​នៅ​របស់​អតីត​យុទ្ធ​ជន - អាវុធហត្ថ​រាជធានី​ភ្នំពេញ ​សម្តែង​នូវ​ការ​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ក្រុម​ហ៊ុន​ ខែ្មរ​ ប៊ែវើរីជីស ​! - ក្រុមចោរលួច​និង​កាច់​ក​ម៉ូតូ​យ៉ាង​សកម្ម​៣នាក់​​ត្រូវ​បាន​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់! - សិក្ខាសាលាផ្សព្វផ្សាយស្តីពីភាពជោគជ័យនៃការអនុវត្តគម្រោងTask Program ដំនាក់កាលទី១និងទី២ នៅកម្ពុជានិងការផ្សព្វផ្សាយគម្រោងមជ្ឈមណ្ឌលស្រាវជ្រាវម្ហូបអាហារ សុវត្ថិភាព និងច្បាប់ម្ហូបអាហារ
0

ឧត្តមសេនីយ៍ឯក ​រ័ត្ន ​ស្រ៊ាង ​សូម​អប​អរ​សាទរ ​និង​គោរព​ជូន​ពរ ​សម្តេច ​ហេង ​សំរិន ​ដែល​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ តែង​តាំង​ជា​ប្រធាន​កិត្តិ​យស​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ ​មាន​ឋានៈស្មើ ​នាយក​រដ្ឋ​មន្ត្រីដ្


រាជធានីភ្នំពេញ ÷ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមអបអរសាទរដោយស្មោះជូនចំពោះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ តែងតាំងជាប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ នាយករដ្ឋមន្ដ្រី។

យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចអគ្គមហាពញាចក្រី ដែលបានរួមចំណែកសង្គ្រោះប្រទេសជាតិ ប្រជាជន និងកសាងជាតិមាតុភូមិកម្ពុជាឱ្យទទួលបានភាពសម្បូរសប្បាយរុងរឿង ធ្វើឱ្យប្រជាជន រស់នៅប្រកបដោយភាពថ្លៃថ្នូរក្នុងសុខសន្តិភាព ស្ថិរភាព និងមានជីវភាពឈានឡើងជាបន្តបន្ទាប់។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូន សម្ដេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ សូម បានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2023 រស្មីក្រុងយើង | Rasmey Krong Yoeng. All rights reserved. XHTML / CSS Valid.