ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ករណី​ផ្ទុះ​កំប៉ុង​ហ្គាស ​បង្ក​ជា​អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​មួយ​ខ្នង​នៅ​ក្រុង​សៀម​រាប


ខេត្តសៀមរាប ÷ នៅវេលាម៉ោង ១៧ និង ៣០ នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៣ មានករណីអគ្គីភ័យ ឆាបឆេះផ្ទះមួយខ្នង ស្ថិតនៅចំណុចក្រុមទី០២ ភូមិប្រិយ៍ថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលរងការឆាបឆេះនោះ មានឈ្មោះ ស៊ុត ស្រីលាភ ភេទស្រី អាយុ ២៨ ឆ្នាំ មុខរបរៈនៅផ្ទះ រស់នៅក្នុងភូមិកេីតហេតុខាងលេី ។  ក្នុងករណីអគ្គិភ័យនេះបានបណ្ដាលឲ្យមានការខូចខាតផ្ទះធ្វេីអំពីថ្ម ប្រក់ស័ង្កសី ១ខ្នង ទាំងស្រុង សម្ភារៈប្រេីប្រាស់លក់ដូរនៅក្នុងផ្ទះ សរុបទាំងអស់ប្រហែល ១ ម៉ឺនដុល្លា តែមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់នរណាម្នាក់ឡេីយ។ ក្នុងការចុះចុះជួយអន្តរាគមន៍ពន្លត់អគ្គីភ័យនេះ កម្លាំងសមត្ថកិច្ចនគរបាលបានប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ០៣ គ្រឿង។

សមត្ថកិច្ចក៏បានបញ្ជាក់ផងដែរថា ករណីដែលបណ្ដាលឲ្យមានគ្រោះអគ្គិភ័យនេះឡើង បង្កមកពីម្ចាស់ផ្ទះមានការធ្វេសប្រហែស ធ្វើឲ្យផ្ទុះកំប៉ុងហ្គាសតូចក្នុងផ្ទះ ។

ក្នុងនោះដែរកម្លាំងនគរបាល បង្ការពន្លត់ អគ្គីភ័យ សំណូមពរដល់អាជ្ញាធរមូលដ្ឋានឃុំ សង្កាត់ រាល់ផ្លូវថ្នល់នៅតាមមូលដ្ឋាន សូមកុំដាក់របាំងបង្កោលការពារ កុំឲ្យរថយន្តធំចូលនោះ គឺជាវិធានការការពារថែទាំផ្លូវប្រើប្រាស់បានយូរអង្វែង តែដល់មានករណីគ្រោះមហន្តរាយណាមួយកើតឡើង ជាស្តែងដូចថ្ងៃនេះស្រាប់ធ្វើឲ្យមានការរាំងស្ទះដល់ការចុះអន្តរាគមន៍ របស់រថយន្តពន្លត់អគ្គីភ័យ មិនបានទាន់ពេលវេលា ដែលធ្វើឲ្យអន្តរាយដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ  ៕

ដោយ ÷ ពន្លឺ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.