ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម​ ប៊ូ ឡាំ ​តំណាង​រាស្ត្រ​ខេត្ត​រតនគិរី​ប្រតិកម្ម​៖ ក្រុមហ៊ុន​ប្រមូល​សំរាម​ ដែល​យក​ចាក់​ចោល​ពាស​វាល​ពាស​កាល


ខេត្តរតនគិរី ៖ ប្រតិកម្មខ្លាំងៗរបស់ ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី ទៅនឹងអតីតក្រុមហ៊ុនប្រមូលសំរាមកឹម​ជ្រារបស់លោក ជា គួង ដែលបានយកសំរាមទៅចាក់ចោលពាសវាលពាសកាលនិងកន្លែងសត្វឃាតដ្ឋានគ្មានអនាម័យបង្ក ផលប៉ះពាល់ដល់​សុខភាព​សាធារណៈយ៉ាងធ្ងន់ធ្ងរ។​

ការប្រតិកម្មនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី៩ ខែធ្នូឆ្នាំ ២០១៨ ខណៈដែលឯកឧត្តមនិងប្រធានមន្ទីរពាក់​ព័ន្ធមួយចំនួនបានអញ្ជើញ​ទៅពិនិត្យជាក់​ស្ដែងកន្លែងដែលលោកជាគួងបំពុលបរិស្ថាន (កន្លែងគំនរសំរាម) ភូមិ៣និងតាផ្លើនស្ថិតក្នុងសង្កាត់កាចាញ​និងសត្តឃាតដ្ឋាននៅភូមិ​ជ្រី​សង្កាត់​ឡាបានសៀកក្រុងបានលុង។​

ឯកឧត្តមបានសង្កត់ធ្ងន់ថា ” ខ្ញុំមិនបណ្ដែតបណ្ដោយឲ្យប្រជាពលរដ្ឋខ្ញុំរងទុក្ខលំបាកវេទនាទ្រាំរស់ក្នុងបរិយាកាសក្លិនស្អុយអាសោជពីគំនរ​សំរាមនិងក្លិន​ស្អុយអសោជពីកន្លែងសត្វឃាតដ្ឋានគ្មានអនាម័យបែបនេះនោះឡើយ ប្រាក់ខែតំណាងរាស្ត្របានមកពីរាស្រ្ត​ដូចនេះខ្ញុំនឹង​ធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្ញុំ ” ។

ក្នុងនាមតំណាងរាស្ត្រមណ្ឌលរតនគិរីជាពិសេសតំណាងឲ្យប្រជាពលរដ្ឋទាំងបីភូមិខាងលើបានសំណូមពរដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាចាត់វិធានការចំពោះបុគ្គលជា គួង ឲ្យប្រមូលសំរាមចេញឲ្យ​អស់ពីមូលដ្ឋានរបស់​ប្រជាពលរដ្ឋខាងលើបើទោះបីជា បុគ្គលជា គួង អស់សិទ្ធក្នុងការប្រមូលសំរាមក៏ដោយក៏មិនអោយបុគ្កល​នេះរួចខ្លួនពីការ​ទទួលខុស​ត្រូវ​ការបំពុលបរិស្ថាននេះដែរ និងសូមឱ្យបុគ្គល ជា គួង អនុវត្តន៍ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន។​

ពីព្រោះគ្មាននរណាហ៊ានប៉ះពាល់បុគ្គល ជា គួង នោះទេដោយបុគ្គលរូបនេះអាងខ្នងអ្នកធំម្នាក់នៅឯភ្នំពេញចាំការពារជារៀងរហូតមក។ដូច្នេះមានតែសម្ដេចតេជោ ទេដែលមានវិធានការចំពោះលោក ជា គួង នេះបាន។

សូមបញ្ជាក់ថាអតីតក្រុមហ៊ុនប្រមូលសំរាម គឹមជ្រា របស់លោក ជា គួង បានបង្កការក្តៅក្រហាយយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងក្រុងបាន​លុងដោយធ្វើការប្រមូលសំរាមមិនទៀងទាត់ចង់ប្រមូលក៏ប្រមូលមិនចង់ប្រមូលទុកឲ្យសំរាមគរដូចភ្នំនៅក្នុងផ្សារក្រុងបានលុងនិងតាមផ្ទះរបស់ប្រជាពលរដ្ឋជាពិសេសបានយកសំរាមទៅចាក់ចោលពាសវាលពាសកាលនៅតាមដីចំការរបស់ប្រជាពលរដ្ឋនិងបានលួចបន្លំកែតម្លៃសៀវភៅបន្ទុកថែមទៀតផង រហូតធ្វើឲ្យខេត្តសម្រេចចិត្តចេញដោយការបញ្ឈប់ក្រុមហ៊ុនប្រមូល​សំរាមនេះនៅថ្ងៃទី១ខែតុលា​ឆ្នាំ២០១៨​កន្លង​មកនេះ។​

ដោយឡែកកន្លែងសត្វឃាតដ្ឋានរបស់បុគ្គលជាគូនេះក៏បានបង្កផលប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរផងដែរដោយបុគ្គលជាគូនេះមិនគោរពតាមបទដ្ឋានបច្ចេកទេសបរិស្ថានបណ្ដែតបណ្ដោយអោយទឹកស្អុយហៀរហូរចូលដីនិងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅជុំវិញនោះទោះបីជាខេត្តហៅមកធ្វើការអប់រំណែនាំចំនួន៧លើករួចមកហើយក៏បុគ្គលជាគួងនេះមិនឈឺក្បាលវិលមុខដែរ។

ដោយ៖ សរីបុត្រ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.