ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក​ឧក​ញ៉ា​​បណ្ឌិត​​ ហ៊ុយ​​ ភៀវ ​​ប្រធាន​​សភា​​ពា​ណិជ្ជ​កម្ម​​សៀម​​រាប​​-​​ឧត្តរ​​មាន​​ជ័យ ​​ប្ដេជ្ញា​​បន្ត​​កៀង​​គរ​​អ្នក​​​វិនិយោគ​​បរ​ទេស​​មក​​កាន់​​ខេត្ត​សៀម​រាប​​ឲ្យ​បាន​កាន់​តែ​ច្រើន​​បន្ថែម​ទៀត


ខេត្តសៀមរាប ÷ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ បានប្ដេជ្ញាបន្តកៀងគរដល់បណ្ដាអ្នកវិនិយោគបរទេស ឲ្យមកមកវិនិយោគឲ្យបានច្រើនបន្ថែមទៀត មកកាន់ខេត្តសៀមរាប ដើម្បីជាការចូលរួមជាមួយរាជរដ្ឋា ភិបាល ក្នុងការបង្កើនចំណូលដល់ជាតិ ក៏ដូចជាការបង្កើនឱកាសការងារជូនដល់ប្រជាពលរដ្ឋផងដែរ។

នៅក្នុងឱកាសជួបពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយស្ថាប័នរដ្ឋនៅតាមមន្ទីរក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានមានប្រសាសន៍លើកឡើងថា ខេត្តសៀមរាប គឺជាខេត្តទេសចរណ៍ដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលជារៀងរាល់ឆ្នាំមានភ្ញៀវទេសចរបរទេសមកកំសាន្តមានចំនួនកើនឡើងជាបន្តបន្ទាប់។ ហើយក្រៅពីវិស័យទេសចរណ៍ ខេត្តសៀមរាប ក៏មានវិស័យសំខាន់ជាច្រើនទៀត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួបបង្កើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចប្រជាពលរដ្ឋ ដូចជាវិស័យកសិកម្ម វិស័យឧស្សហកម្មគឺសុទ្ធតែជាវិស័យដ៏សំខាន់សម្រាប់ ខេត្តសៀមរាបផងដែរ។

លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានបន្តទៀតថា បច្ចុប្បន្នអ្នកវិនិយោគបរទេសជាច្រើនក៏កំពុងចាប់អារម្មណ៍ក្នុងការចង់មកបណ្ដាក់ទុនមកកាន់ខេត្តសៀមរាប ដូចនេះវាគឺជាឱកាសមួយថ្មីបន្ថែមទៀតសម្រាប់ខេត្តមួយនេះ ហើយការងារនេះដែរ គឺត្រូវការចូលរួមពីអ្នកពាក់ព័ន្ធសហការគ្នាទើបយើងអាចចាប់ យកឱកាសនេះបាន។

ក្នុងនាមអាជ្ញាធរខេត្ត លោក អ៊ឹង គឺមលាង អភិបាល រងខេត្តសៀមរាប បានបញ្ជាក់ថា ខេត្តសៀមរាប គឺជាខេត្តមួយដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ ប៉ុន្តែក្នុងនោះយើងក៏មានវិស័យជាច្រើនទៀត បានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជម្រុញសេដ្ឋកិច្ចក្នុងខេត្តមួយនេះ។ ជាក់ស្ដែងវិស័យកសិកម្ម និងឧស្សហកម្ម ក៏ជាវិស័យដែលខេត្តសៀមរាប មិនអាចខ្វះបានដែរ ក្នុងការផ្គត់ផ្គងផលិតផល ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ទៅកាន់ទីផ្សារក្នុងស្រុក និងទៅក្រៅប្រទេស។ ចំពោះវិស័យកសិកម្មក្នុងខេត្តសៀមរាប បច្ចុប្បន្នគឺបានដើរតួនាទីសំខាន់ណាស់ ក្នុងការជួយជម្រុញកំណើនសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ផលិតផលកសិកម្មនាំចេញទៅក្រៅប្រទេស ស្របពេលដែលផលិតផលក្នុងប្រទេសកម្ពុជាយើង ជាពិសេសខេត្តសៀមរាប កំពុងមានកសិផលជាច្រើនដែលបណ្ដាប្រទេសនានាកំពុងត្រូវការ។

លោកអភិបាលរងខេត្តបន្តថា ជាមួយនឹងភាពល្អប្រសើរនេះដែរ ស្ថាប័នរដ្ឋក៏ត្រូវការជាចាំបាច់នូវវិស័យឯកជន ដើម្បីចូលរួមការជម្រុញទៅលើការងារទាំងអស់នេះ ធ្វើយ៉ាងណាជួយបង្កើនទាំងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចប្រជាពលរដ្ឋទូទៅផងដែរ។ ក្នុងនោះដែរលោកក៏សូមអរគុណ និងសូមជម្រុញបន្ថែមដល់សភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ ក្នុងការស្វែងរក និងគៀងគរដល់បណ្ដាអ្នកវិនិយោគបរទេសឲ្យបានច្រើនបន្ថែមទៀត ដើម្បីមកស្វែងយក និងវិនិយោគនៅក្នុងខេត្តសៀមរាប ព្រោះខេត្តសៀមរាប មានទីតាំងដែលអំណោយផលច្រើនលើវិស័យកសិកម្ម និងឧស្សាហកម្ម៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.