ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

បាយ​ប្រអប់​ចំនួន​៥០០​ប្រអប់​និង​ទឹក​សុទ្ធ​៥០០​ដប​ដែល​ជា​អំណោយ​សប្បុរ​សធម៌​ជន​ជាតិ​កូរ៉េ​ធ្វើ​ការ​ចែកជូន​ដល់កុមារ​ដែល​កំពុង​សម្រាក​ព្យាបាលនៅ​ក្នុង​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២៣ នេះ សប្បុរសជនដែលជាជនជាតិកូរ៉េតាមរយៈប្រធានសមាគមកូរ៉េប្រចាំខេត្តសៀមរាបបាននាំយកនូវបាយប្រអប់ចំនួន៥០០ប្រអប់រួមជាមួយនិងទឹកសុទ្ធចំនួន៥០០ដបដែលជាអាហារសម្រាប់ថ្ងៃត្រង់យកមកចែកជូនដល់ប្អូនៗ កុមារដែលកំពុងសម្រាកព្យាបាល និងកំពុងតែមកពិនិត្យជំងឺ រួមទាំងក្រុមគ្រួសារដែលកំពុងនៅកំដរនៅក្នុងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ។

លោក ផាក វ៉ូស៊ុក ប្រធានសមាគមកូរ៉េខេត្តសៀមរាបបានមានប្រសាសន៍ឱ្យដឹងថា ចំពោះបាយប្រអប់និងទឹកដែលបានយកមកចែកជូននៅពេលនេះគឺជាទឹកចិត្តសប្បុរសធម៌របស់បងប្អូនដែលជាជនជាតិកូរ៉េដែលជាភ្ញៀវទេសចរណ៍ដែលបានមកទស្សនាប្រទេសកម្ពុជា បានចូលរួមបរិច្ចាគថវិកាគឺក្នុងគោលបំណងបន្តវប្បធម៌ចែករំលែក បង្កើតនូវសាមគ្គីភាព ផ្ដល់ក្ដីស្រឡាញ់ លើកទឹកចិត្ត និងសម្រាលទុក្ខលំបាកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យកុមារអង្គរ។

លោកបន្តថា មិនតែប៉ុណ្ណោះ សកម្មភាពនៃការចែកដល់ប្អូនៗ កុមារដែលកំពុងសម្រាកព្យាបាល និងកំពុងតែមកពិនិត្យជំងឺ រួមទាំងក្រុមគ្រួសារ អ្នកជំងឺនាពេលនេះគឺបានបង្កប់នូវអត្ថន័យដល់ជ្រាលជ្រៅរបស់សប្បុរសជន ពោលគឺបានធ្វើជាគំរូដ៏ល្អដើម្បីឱ្យពួកគាត់បានចូលរួមធ្វើសេចក្ដីល្អដោយផ្ទាល់ផង ដែលនេះនឹងជួយបង្កើននូវទឹកចិត្តមេត្តាចំពោះគ្នានឹងគ្នា ផងដែរ ។

ក្នុងនាមមន្ទីរពេទ្យកុមារអង្គរក៏ដូចជាក្នុងនាមប្អូនៗកុមារដែលកំពុងសម្រាកព្យាបាល និងក្រុមគ្រួសារដែលនៅកំដរនៅក្នុងមន្ទីរ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភត្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរ ក៏បានមានប្រសាសន៍កោតសរសើរ និងថ្លែអំណរគុណយ៉ាងក្រៃលែងចំពោះលោកប្រធានសមាគមកូរ៉េខេត្តសៀមរាបនិងសប្បុរសជនទាំងអស់ នូវសន្តានចិត្តដ៏ល្អប្រពៃ និងទង្វើប្រកបដោយមនុស្សធម៌ លះបង់កម្លាំងកាយចិត្ត ពេលវេលា និងធនធានថវិកា ដើម្បីជួយផ្ដល់អំណោយនាពេលនេះ គឺជាវប្បធ៌មចែករំលែកជួយគ្នាទៅវិញទៅមកដែលនេះជាការបង្ហាញពីទឹកចិត្ត ស្រឡាញ់រាប់អានអាណិតអាសូរដល់មនុស្សផងគ្នា ដែលជាកត្តាបង្កើននូវសាមគ្គីភាព ក្នុងស្រទាប់មហាជនជាមូលដ្ឋានគ្រឹះ នៃការឯកភាពជាតិ ដើម្បីរួមគ្នាក្នុងការអភិវឌ្ឍប្រទេស ឱ្យមានការរីកចម្រើន។ ក្នុងឱកាសនោះដែរ លោកនាយកមន្ទីរពេទ្យកុមារអង្គរក៏បានថ្លែងអំណរគុណដល់ការឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់រហូតមកពីសំណាក់សប្បុរសជន ដៃគូសហការ និងអ្នកស្ម័គ្រចិត្តទាំងក្នុង និងក្រៅប្រទេសទាំងអស់។ដោយសារតែមានជំនួយឧបត្ថម្ភទាំងអស់នេះហើយទើបមន្ទីរពេទ្យអាចបន្តផ្តល់ការថែទាំប្រកបដោយក្តីមេត្តាករុណា និងគុណភាពខ្ពស់ដល់កុមារកម្ពុជាហើយមន្ទីរពេទ្យកុមារអង្គរនិងបន្តបេសកកម្មរបស់ក្រុមគ្រូពេទ្យ ក្នុងការព្យាបាលកុមារនៅកម្ពុជាក៏ដូចជាការជួយសង្គ្រោះជីវិតកុមារកម្ពជា ដោយជឿជាក់ថា កុមារគ្រប់រូបសក្តិសមនឹងទទួលបានសុខភាពល្អ និងការថែទាំប្រកបដោយការយកចិត្តទុកដាក់បន្តជួយ សង្គ្រោះជីវិតកុមារកម្ពុជារាប់រយពាន់នាក់ផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.