ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

អាជ្ញាធរ​សង្កាត់​ស្វាយ​ដង្គំ ​រំពឹង​​ថា​ក្រោយ​រៀប​ចំ​ប្រព័ន្ធ​រំដោះ​ទឹក​នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា​លិច​សាលា ​និង​ផ្ទះ​ប្រជាពល​រដ្ឋ ​នៅ​មូល​ដ្ឋាន​របស់​លោក ​!   


ខេត្តសៀមរាប ÷ លោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានឱ្យដឹងថា សម្រាប់គម្រោងមូនិធិសង្កាត់ស្វាយដង្គំ ឆ្នាំ២០២៣ ផ្ដោតសំខាន់ទៅលើសាងសង់ប្រព័ន្ធរំដោះទឹក ដោយ សារកន្លងមករាល់ពេលមានភ្លៀងធំម្តងៗធ្វើឱ្យមានការលិចលង់មួយរយ:ពេលខ្លី។ ការជន់លិចទីធ្លាសាលារៀនបឋមសិក្សា និងអនុវិទ្យាល័យវត្តចក ធ្វើឱ្យប៉ះពាល់ដល់សិស្ស និងប្រជាពលរដ្ឋ ដែលមានសិស្សមកសិក្សានៅកន្លែងនេះ ជិត ២,០០០នាក់ ពិបាកក្នុងការរៀនសូត្រ ពេលភ្លៀងធ្លាក់ជាប់ជាច្រើនថ្ងៃម្ដងៗ ពេលខ្លះលិចដល់ជិតមួយអាទិត្យ បានបង្ករ ផល់វិបាកដល់ការសិក្សារបស់សិស្ស មួយវិញទៀត ក្នុងភូមិចំនួន៦ ដែលមានប្រជាពលរដ្ឋរស់នៅជាង ៨,០០០ខ្នងផ្ទះ ជាពិសេសភូមិគោកក្រសាំង និងភូមិពោធិ៍បុស្ស ដែលទទួលរងផលវិបាកផងដែរ។

លោកចៅសង្កាត់បានរំពឹងផងដែរថាក្រោយស្ដារប្រឡាយ និងសាងសង់លូរំដោះទឹក ដែលមានប្រវែងជាង ២,០០០ម៉ែត្រ ដែលដាក់ដេញថ្លៃរកក្រុមហ៊ុនទទួលការសម្រាប់គម្រោងចំនួន២នេះ និងជួយ សម្រួលដល់ការសិក្សារបស់សិស្ស និងការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់លោក ឱ្យបានកាន់តែប្រសើរឡើងជាងមុន។

សូមជម្រាបថានៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ គណ:កម្មការលទ្ធកម្មសង្កាត់ស្វាយដង្គំ បានដាក់ឱ្យដេញថ្លៃ គម្រោងស្ដារប្រឡាយ និងគម្រោង សាងសង់លូរំដោះទឹក ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្ត មន្ត្រីបច្ចេកទេសក្រុង គណ:កម្មការលទ្ធកម្មសង្កាត់ អ្នកសាព័ត៌មាន រួមនឹងតំណាងក្រុមហ៊ុនដេញថ្លៃ។ ដោយក្រុមហ៊ុន អ៊ី សៀងហៃ ទទួលបានគម្រោងស្ដារប្រឡាយដី ពីខ្សែប្រវែង ១,៨៨០ម៉ែត្រ បាត១,៥ ម៉ែត្រ ជម្រៅ ១,ម៉ែត្រ មាត់លើ៥ម៉ែត្រ លូភ្លោះកាត់ផ្លូវ១កន្លែង និងស្លាកសញ្ញាគម្រោងចំនួន២ ក្នុងតម្លៃប៉ាន់ស្មាន ២៣៤,៧៨៦,៧៧៤រៀល ដោយដេញថ្លៃបានក្នុងតម្លៃ២៣៣,៩០០០,០០០រៀល ។ ចំណែកគម្រោង សាងសង់លូមូលរំដោះទឹក ៣ខ្សែប្រវែង ៦៣៤ម៉ែត្រ លូមុខកាត់ ១ម៉ែត្រ ស្លាកគម្រោងចំនួន៣ ក្នុងតំលៃប៉ាន់ស្មាន ២៥៣,៩១១,៧០០រៀល និងដេញថ្លៃបានក្នុងតម្លៃ ២៣៣,៩០០០,០០០រៀល៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.