ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រុម​ចោរ​ឆក់​វ័យ​ក្មេង​០៣នាក់ ​ត្រូវ​បាន​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ​បញ្ជូន​ខ្លួន​ទៅ​តុ​លាការ​ដើម្បី​ផ្តន្ទា​ទោស​តាម​ច្បាប់​!


រាជធានីភ្នំពេញ ÷ ក្រុមចោរឆក់ ដែលទើបតែពេញវ័យ ០៣នាក់ ក្នុងចំណោមបក្ខពួក០៧នាក់ រួមមាន៖ ១.ឈ្មោះ ផាត មករា (ហៅអាពេជ្រ) អាយុ១៨ឆ្នាំ, ២.ឈ្មោះ ពេជ្រ សីហា អាយុ១៨ឆ្នាំ, ៣.ឈ្មោះ សំ វិសាល (ហៅសាន់) អាយុ១៨ឆ្នាំ ដែលតែងតែធ្វើសកម្មភាពឆក់យ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ខណៈពួកគេរៀបគម្រោងចេញឆក់ទូរស័ព្ទ និងកាបូប ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។

តាមចម្លើយសារភាពរបស់ ជនសង្ស័យទាំង០៣នាក់ បានឲ្យដឹងដូចៗគ្នាថា កន្លងមកពួកខ្លួនរួមជាមួយបក្ខពួក ០៤នាក់ផ្សេងទៀត មានឈ្មោះ អាចូវ, អាចាក់ជ្រូក, អាឆាយ និង អាស៊ុយទ្រី ធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទ និងកាបូបជាច្រើនដងមកហើយ ទាំងនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ រួមមានដូចជា៖ ឆក់នៅម្តុំផ្សារជម្ពូវ័ន្ត, ឆក់នៅចំណុចមុខក្លោងទ្វារបុរីសែនមនោរម្យ, ឆក់នៅចំណុចផ្សារបែកចាន ខេត្តកណ្តាល, ឆក់នៅចំណុចផ្សារថ្នល់ទទឹង ខេត្តកំពង់ស្ពឺ, ឆក់នៅផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្ដកណ្តាល, ឆក់នៅចំណុចមុខព្រលានយន្តហោះអន្តជាតិភ្នំពេញ, ឆក់នៅចំណុចស្ពានអាកាសផ្សារ ដីហុយ, ឆក់នៅចំណុចភ្នំបាសិត ភូមិសាស្ត្រខេត្តកណ្តាល, ឆក់នៅចំណុចជិតស្ពានស្ទឹងមានជ័យ, ឆក់នៅចំណុចផ្សារដើមគរ, ឆក់នៅចំណុចមហាវិថីឈ្នះៗ, ឆក់នៅចំណុចផ្សារឈូកមាស, ឆក់នៅចំណុចផ្លូវវេងស្រេង, ឆក់នៅចំណុចទីរួមស្រុកអង្គស្នូល ខេត្តកណ្តាល, និងចុងក្រោយនេះ កំពុងនាំគ្នារៀបចំចេញឆក់ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថចាប់ខ្លួនតែម្តង។ មុនពេលចេញឆក់ម្ដងៗ ពួកខ្លួនតែងតែប្រមូលផ្ដុំគ្នាប្រើប្រាស់សារធាតុញៀនជាមុនទើបចេញធ្វើសកម្មភាព។ តាមការទទួលព័ត៌មាន ក៏នៅមានទីតាំងជាច្រើនផ្សេងទៀត ដែលក្រុមទាំងនេះបានចេញធ្វើសកម្មភាពឆក់ផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាង សុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួក០៤នាក់ដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.