ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អ្នក​ទោស​ជន​ជាតិ​ចិន​ម្នាក់​ដែល​ជា​មេ​ក្លោង​ជួញ​ដូរ​គ្រឿង​ញៀន​ត្រូវ​បាន​ឧក្រិដ្ឋជន​មួយ​ក្រុម​ធ្វើ​សកម្ម​ភាព​ប្លន់​រំដោះ​នៅ​ក្នុង​ខេត្​តសៀម​រាប


ខេត្តសៀមរាប ÷ អ្នកទោសជនជាតិចិនម្នាក់ដែលជាមេក្លោងជួញដូរគ្រឿងញៀន ត្រូវបានឧក្រិដ្ឋជនមួយក្រុមធ្វើសកម្មភាពប្លន់រំដោះនៅក្នុងខេត្តសៀមរាបនាព្រឹកថ្ងៃទី១៧ខែសីហាឆ្នាំ២០២៣ នេះដោយក្នុងហេតុការណ៍នោះគឺមានឧក្រិដ្ឋជនមួយក្រុមបានធ្វើសកម្មភាពភ្ជង់រំដោះអ្នកទោសគ្រឿងញៀនម្នាក់ ក្នុងពេលដែលអ្នកទោសរូបនោះត្រូវអនុរក្សពន្ធនា គារបញ្ជូនទៅព្យាបាលធ្មេញនៅគ្លីនិកឯកជនមួយកន្លែងដែលស្ថិតនៅក្នុងភូមិតាភុលសង្កាត់ស្វាយដង្គំក្រុងសៀមរាប។

ហេតុការណ៍ខាងលើនេះគឺមានជនសង្ស័យ១ក្រុមបានបើកបររថយន្តម៉ាក Lexus មករំដោះអ្នកទោសជនជាតិចិនម្នាក់ ឈ្មោះ Chen Hsin Han នៅក្នុងកន្លែងពេទ្យធ្មេញ រួចហើយក៏បានយករថយន្តនោះទៅផ្លុងចោលនៅជិតបុរីអាខេត ក្នុងសង្កាត់ស្វាយដង្គំ ហើយគេចខ្លួនបាត់។

សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា អ្នកទោសជនជាតិចិនដែល បក្សពួកមករំដោះទៅនោះជាមេក្លោងជួញដូរគ្រឿងញៀន ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៥២ឆ្នាំ កាលពីឆ្នាំ២០០៩។

ប្រភពបន្តថា ក្នុងពេលអនុវត្តទោសនៅក្នុងពន្ធនាគារ អ្នកទោសរូបនេះមានជំងឺឈឺធ្មេញ ពិបាកទទួលទានអាហារ ត្រូវបានមន្ត្រីពន្ធនាគារបញ្ជូនមកព្យាបាល ប៉ុន្តែមិនធូរស្បើយ ។ លុះដល់ថ្ងៃកើតហេតុ ជាថ្ងៃដែលគ្រូពេទ្យបានណាត់ជួបអ្នកជំងឺ ក្រុមមន្ត្រីពន្ធនាគារខេត្តសៀមរាប ក៏បានបញ្ជូនអ្នកទោសរូបនោះទៅជួបពេទ្យតាមការណាត់។ ក្នុងពេលពេទ្យកំពុងព្យាបាលនោះ ក៏ស្រាប់តែលេចមុខឧក្រិដ្ឋជនមួយក្រុមប្រដាប់ដោយអាវុធ ចូលមកភ្ជង់រំដោះអ្នកទោសបានសម្រេច។

សមត្ថកិច្ចព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងពេលនេះកម្លាំងសមត្ថកិច្ចកំពុងតាមប្រម៉ាញ់ក្រុមឧក្រិដ្ឋជនទាំងនោះមកផ្តន្ទាទោសឲ្យខានតែបានផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.