ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

រឿង​អាស្រូវ​៖ លោក​ ជុំ ​សំ​និ​ត​ ប្រធាន​​សាខា​​ពន្ធដារ​​ខេត្ត​ឧត្ដរមាន​ជ័យ​និង​​បក្ខ​ពួក​​ឃុប​ឃិត​​គ្នា​​គាប​​យក​លុយ​​តាម​របៀប​​ពុក​រលួយ​ដាក់ចូលហោ​ប៉ា​វ​ខ្លួន


ខេត្តឧត្តរមានជ័យ ៖ មាន​សេចក្ដីអំពាវនាវ​ជូន​លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ជុំ សំ​និ​ត ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ ជាបន្ទាន់​

បើ​មិន​ដូច្នេះ​ទេ​លោក ជុំ សំ​និ​ត ប្រធាន​សាខាគយ​ពន្ធដារ​ខេត្តឧត្ដរមានជ័យ និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ក្លា​ជាង​មុន​ជាមិនខាន​។​

ក៏ដូចគ្នាដែលការ​អំពាវនាវសុំ​ឲ្យ​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ ដែល​ទើប​ចូលកាន់​តំណែង​ជំនួស​លោក ស ថា​វី កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់លោក ជុំ សំ​និ​ត ប្រធាន​មន្ទីរ​ពន្ធដារ​ខេត្តឧត្ដរមានជ័យ ជាបន្ទាន់​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​ពន្ធដារ​ខេត្តឧត្ដរមានជ័យ បាន​បង្ហើប​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ​លោក ជុំ សំ​និ​ត ប្រធាន​មន្ទីរ​ពន្ធដារ​ខេត្តឧត្ដរមានជ័យ និង​បក្ខពួក​ឃុបឃិត​គ្នា​គាប​យកលុយ​តាមរបៀប​ពុករលួយ​ពី​ប្រជាពលរដ្ឋ​យ៉ាង​គឃ្លើន។

ការអំពាវនាវ​ឲ្យ​បែបនេះ​បានកើត​ឡើង​ក្រោយពេល​មន្ត្រី​នៅក្នុង​មន្ទីរ​ពន្ធដារ​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​លោក ជុំ សំ​និ​ត តម្រូវ​ឲ្យ​ពលរដ្ឋ​បង់ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ​ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​លើសពី​សៀវភៅ​បន្ទុក​។ ជុំវិញ​បញ្ហា​នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋ​ម​ន្ត្រី្ក​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យឡើងវិញ​ផងដែរ​ព្រោះ​ទង្វើ​របស់លោក ជុំ សំ​និ​ត កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​ខេត្តឧត្ដរ​មាន​ជ័យ ប​ញ​ញ្ចេ​ញ​ប្រតិកម្ម​ជា​បន្តបន្ទាប់​។​

​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មន្ត្រី​មន្ទីរ​ពន្ធដារ​ខេត្តឧត្ដរមានជ័យ តម្រូវ​ឲ្យ​ពួកគាត់​បង់ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ​នៅក្នុង​លិខិត​បញ្ជាក់​ទ្វេ​មួយ​ជា​ពីរ គឺ​លើស​ការកំណត់​បង់ពន្ធ​ដល់​ទៅ​៥០​ភាគរយ​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា លុយ​ដែល​ខាង​សាខាពន្ធដារ​តម្រូវ​ឲ្យ​ពួកគាត់​បង់​នោះ គឺ​ខុសគ្នា​ពាក់កណ្ដាល​នៃ​ចំនួន​លុយ​ដែល​ពួកគាត់​បាន​បង់​ឲ្យ​នៅលើ​លិខិតបញ្ជាក់​ការបង់ពន្ធ​ជូន​រដ្ឋ ព្រោះ​បង់​១០០​ដុល្លារ​គេ​ដាក់​ក្នុង​ឯកសារ​តែ​៥០​ដុល្លារ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​លាតត្រដាង​បញ្ហា​នេះ​ជា​សាធារណៈ​ដើម្បី​ឲ្យ​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ និង​ថ្នាក់ដឹកនាំ​ក្រសួង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់លោក ជុំ សំ​និ​ត ជាបន្ទាន់​។​ ​

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​ពន្ធដារ​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​លោក ជុំ សំ​និ​ត ប្រធាន​មន្ទីរ​ពន្ធដារ​ខេត្តឧត្ដរមានជ័យ និង​បក្ខពួក​មួយ​ក្ដាប់​តូច​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​ដោយសារ​អា​ង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ ឥឡូវនេះ​ករណី​លោក ជុំ សំ​និ​ត ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ តម្រូវ​ឲ្យ​ពលរដ្ឋ​បង់ពន្ធ​ប្រថាប់ត្រា​ទ្វេ​ជា​ពីរ ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តឧត្ដរមានជ័យ លាតត្រដាង​ជា​សាធារណៈ​ដើម្បី​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​។

ដោយឡែកលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ជុំ សំ​និ​ត ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀតឡើយ​៕

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.