ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សិប្បកម្ម​កែ​ឆ្នៃ ​ទ្វា ​បង្អួច ​ខ្នាត​យក្ស​មួយ​កន្លែង​កំពុង​តែ​លាក់​ខ្លួន​ពួន​អាត្មា​ក្នុង​គម្ពោត​ឬស្សី ​សំងំ​បំផ្លិច​បំផ្លាញ​សម្បតិ្ត​ធនធាន​ធម្ម​ជាតិ​យ៉ាង​គំហុក​ គ្មាន​អាជ្ញា​ធរ​ណា​ចេញ​មុខ​បង្ក្រាប​ឡើយ…


ខេត្តស្ទឹងត្រែង ÷ មានសេចក្តីរាយការណ៍មកថា ទីតាំងសិប្បកម្មកែច្នៃ ទ្វារ បង្អួច ខ្នាតយក្សមួយកន្លែងដែលស្ថិតនៅ ភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង កំពុងតែសំងំលាក់ខ្លួនពួនអាត្មា គៀង គរបក្សពួកឱ្យបំផ្លិចបំផ្លាញសម្បតិ្តធនធានធម្មជាតិ យ៉ាងពេញទំហឹង ខណៈអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធ ហាក់រក្សាភាពស្ងៀមស្ងាត់។

ប្រភពបានបន្តថា ទីតាំងសិប្បកម្មខ្នាតយក្សខាងលើនេះជារបស់ លោក សៀង ដែលបានដាក់ទីតាំងធ្វើមកយូរហើយ មិនដែលមានមន្ត្រីជំនាញពាក់ព័ន្ធណាធ្វើការទប់ស្កាត់រឺបង្ក្រាបទេ ដោយសង្ស័យ លោក សៀង ចេះប្រើសិល្ប៍មន្តអាគម បំបាំងភ្នែក ធ្វើឱ្យអស់លោកទាំងនោះដេកលង់លក់អស់ហើយមើលទៅ។

ជាក់ស្តែងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារអ្នកសារព័ត៌មានបានចុះទៅថតផ្តិតយករូបភាពនៅចំនុចទីតាំងខាងលើ ឃើញថាពិតជាសិប្បកម្មខ្នាតយក្សមែន ដោយមានកម្មករ ជាង១០ នាក់ និងស្តុបទុកឈើប្រណិតប្រភេទសុក្រំរាប់សិបគីបនៅក្នុងរោងសិប្បកម្ម មានរៃ មានតាប ពិតជាលក្ខណៈទ្រង់ទ្រាយខ្នាតយក្សមែន។

ប្រភពដដែលបន្តថា សិប្បកម្មកែឆ្នៃ ទ្វា បង្អួចដែលលោក សៀង ធ្វើរួចគឺដឹកចេញយកទៅលក់ចែកចាយ តាមបណ្តាខេត្តនានា ដោយឆ្លងកាត់ក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរបានយ៉ាងរលូន។

ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង មេត្តាត្រួតពិនិត្យ ទីតាំងសិប្បកម្មកែច្នៃទ្វា បង្អួចរបស់លោក សៀង ខាងលើនេះផងទាន! ព្រោះធនធានធម្មជាតិរបស់រដ្ឋរលាយអស់ហើយ បើនៅតែបណ្តែតបណ្តោយបែននេះទៀត ណាមួយមន្ត្រីជំនាញក្រោមឱវាទមិនហ៊ានបង្ក្រាបនោះទេទាន?៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.