ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

គ្រួសារ​អ្នក​ផ្ទុក​មេ​រោគ​អេដស៍​ក្នុង​ស្រុក​ពួក ​បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទ​ក្រហម​កម្ពុជា ​ខេត្ត​សៀម​រាប


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិសាខាខេត្តសៀមរាប បានដឹកនាំសហការីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនដល់គ្រួសារអ្នកជំងឺអេដស៍ ងាយរងគ្រោះបំផុត ចំនួន ១២គ្រួសារ រស់នៅក្នុងឃុំពួក និងឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ដោយក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ៣០គីឡូក្រាម ភួយ១ មុង១ សារុង១ ក្រមា១ មី១កេស ត្រីខ១យួរ និងថវិកា៥ម៉ឺនរៀល។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ សុខ ណារ៉ូ ពៅហេង បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែគិតគូពីសុខទុក្ខ និងសុខភាពបងប្អូនប្រជាពលរដ្ឋក្រីក្រ ពិសេសបងប្អូនអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍។ ជាមួយគ្នានោះដែរ លោកជំទាវក៏បានណែនាំដល់បងប្អូនទាំងអស់ ត្រូវថែរក្សាសុខភាពផ្ទាល់ខ្លួន រស់នៅមានអនាម័យ ពិសេសការប្រែប្រួលអាកាសធាតុនៅរដូវភ្លៀង និងទៅទទួលសេវាថែទាំ និងព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ទៀងទាត់ពេលវេលានៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកខេត្ត តាមការណាត់របស់លោក អ្នកគ្រូគ្រូពេទ្យ ពេលធ្វើដំណើរត្រូវប្រុងប្រយ័ត្នពីគ្រោះថ្នាក់ចរាចរ ដែលកើតមានឡើងជាប្រចាំនៅតាមដងផ្លូវ និងត្រូវណែនាំសមាជិកគ្រួសារជៀសវាងពីការសេពគ្រឿងញៀនគ្រប់ប្រភេទ។

ក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានធ្វើការផ្សព្ វផ្សាយសារ ៥ចំណុច របស់ឥស្សរជនឆ្នើមថ្នាក់ជាតិមានដូចជា៖ ១.សូមបងប្អូនប្រជាពលរដ្ឋ ត្រូវស្វែងយល់ចំណេះដឹងថ្មីៗពីការចម្លងមេរោគអេដស៍ ក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥តាមការគ្រោងទុក, ២.ក្នុងករណីសង្ស័យថាបានប្រឈម នឹងការឆ្លង ត្រូវស្វែង រកសេវាផ្តល់ប្រឹក្សា និងសេវាធ្វើតេស្តឈាម ដើម្បីទទួលបានសេវាថែទាំ និងព្យាបាលទាន់ពេលវេលា, ៣.ចំពោះស្រ្តីមានផ្ទៃពោះត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះឱ្យបានត្រឹមត្រូវ និងទៀងទាត់តាមការណែនាំរបស់បុគ្គលិកពេទ្យ, ៤.ត្រូវបញ្ចប់ការរើសអើងគ្រប់រូបភាពចំពោះអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍, ៥.ត្រូវការពារជាប្រចាំតាមរយៈការប្រើប្រាស់ស្រោមអនាម័យចំពោះប្រជាពលរដ្ឋទាំងឡាយដែលមានមុខរបរប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.