ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​ខេត្ត​សៀមរាប​ដើម្បី​ពិភាក្សា​ក្នុង​ការ​រៀប​ចំវទិកា​ផ្គូត់​ផ្គង​ផលិតផល​ភូមិ​មួយ​ផលិត​ផល​មួយ


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២៣ នេះ រដ្ឋបាលខេត្តសៀមរាប និងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ បានបើកកិច្ចប្រជុំគណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយ ខេត្តសៀមរាប ដើម្បីពិភាក្សាក្នុងការរៀបចំវទិកាផ្គូផ្គងផលិតផលភូមិមួយ ផលិតផលមួយដែលត្រូវរៀបចំធ្វើនៅថ្ងៃទី២៥-២៧ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ នៅផ្សារម៉ាក្រូ ខេត្តសៀមរាប ។

កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានជំរុញចលនាភូមិ១ ផលិតផល១ និងលោក យុន លីណេ អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានគណៈ កម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ខេត្តសៀមរាប និងវត្តមាន ប្រធានសភាពាណិជ្ជមណ្ឌលសៀមរាប-ឧត្តរមាជ័យ, អភិបាលរងបណ្តាខេត្តមួយចំនួន នាយករងរដ្ឋបាលសាលាខេត្ត, ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធក្នុងខេត្ត ព្រមទាំងសមាជិក សមាជិកាភូមិ១ផលិតផល១ប្រមាណជា១០០នាក់ ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីត្រៀមលក្ខណៈសម្បត្តិសម្រាប់ចូលរួមក្នុងវេទិកាផ្គូផ្គងរវាងអ្នកលក់និងអ្នកទិញ របស់គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និង M/SMEs និងនាំចេញនៅនឹងកន្លែង ដែលគ្រោងរៀបចំឡើងពីថ្ងៃទី ២៥ដល់២៧ ខែសីហាខាងមុខនេះ នៅផ្សារម៉ាក្រូក្រុង/ខេត្តខេត្តសៀមរាប ដើម្បីដាក់តាំងបង្ហាញផលិតផលនានាស្វែងរកដៃគូអាជីវកម្ម ។ សំដៅបង្កលក្ខណៈងាយស្រួលដល់ផលិតករដែលផលិតបានអាចបញ្ជូនផលិតផលរបស់ខ្លួនលក់ដល់គោលដៅដោយប្រសិទ្ឋិភាពនិងបានច្រើនជាងមុន។ លើសពីនេះពួកគេនឹងមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយតួអង្គផ្សេងៗដូចជាអាជ្ញាធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល និងក្រុមយុជនដែលអាចផ្តល់ការគាំទ្រអាជីវកម្មរបស់ពួកគាត់។

លោក យុន លីនណេ អនុប្រធានគណៈកម្មាធិការខេត្តជំរុញចលនាភូមិ១ ផលិតផល១ ខេត្តសៀមរាប ថា៖ខេត្តនេះ មាន៤២ផលិតផលសម្រាប់ចូលរួមផ្គូផ្គងនាពេលខាងមុខ និងនៅមានផលិតផលមួយចំនួនទៀតដែលត្រៀមចូលជាសមាជិកនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ផងដែរ។ លោក យុន លីនណេ បានណែនាំ ដល់ផលិតករ អាជីវករ ម្ចាស់ សហករណ៍សិប្បកម្ម សហគ្រាសធុនតូច ធុនមធ្យម ដែលជាសមាជិកសមាជិកានៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ សូមបន្តពង្រឹងគុណភាព អនាម័យ និងបច្ចេកទេសវិចខ្ចប់ឱ្យត្រូវតាមស្តង់ ដារនៃផលិតផលរបស់ខ្លួន ដើម្បីចូលរួមក្នុងវេទិកាផ្គូផ្គងប្រកួតប្រជែងសម្រាប់ឈានចូលទីផ្សារជាតិ និងអន្តរជាតិ ពិសេសដើម្បីឱ្យផលិតផលរបស់ខ្លួនរក្សាបានលំនឹងទីផ្សារ ចៀសវាងបាននូវការប្រើពាក្យថា សូមជួយទិញខ្ញុំផង។

ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការនៃគណៈកម្មា ធិការជាតិជំរុញចលនាភូមិ១ផលិតផល១មានប្រសាសន៍ថា៖គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ បានបង្កើតអស់រយៈពេល១៦ឆ្នាំហើយ ដោយសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្លាំងណាស់លើចលនាភូមិ១ ផលិតផល១ ព្រោះវាអាចជួយធ្វើឱ្យសេដ្ឋកិច្ចមូលដា្ឋនល្អ។ ក្រោយឆ្នាំ២០១៣ និងជាបន្តបន្ទាប់បានរៀបចំកសាងឯកសារគតិយុត្តិសំខាន់ៗនិងគោលនយោ បាយមួយចំនួនទៀត ក្នុងនោះបានរៀបចំឡើងវិញនូវគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយឆ្នាំ២០១៦-២០២៦ និងបានកសាងផែនការយុទ្ឋសាស្ត្រជាតិជំរុញចលនាភូមិមួយផលិតផលមួយលើកទី១ឆ្នាំ២០១៩-២០២៣។នៅចុងឆ្នាំ២០២១គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ បានចប់ដំណាក់កាលទី១ នៃចលនាភូមិ១ ផលិតផល១ និងនៅឆ្នាំ២០២១៖ មានខេត្តចំនួន១០ ចងក្រងបាន១២០ផលិតផល នៅឆ្នាំ២០២២ ទាំង ២៥ រាជធានី/ខេត្ត ចងក្រងបាន៦០០ផលិតផល ដោយឡែកខេត្តសៀមរាប មាន៤២ផលិតផល។

ឯកឧត្តម បន្តថា៖ភូមិមួយផលិតផលមួយទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពី ក្រសួង អង្គភាព មន្ទីរ ស្ថាប័នពាក់ព័ន្ឋ ធ្វើយ៉ាងណាជំរុញឱ្យមានការអភិវឌ្ឍផលិតផលថ្មីៗក៏ដូចជាពង្រឹងគុណភាពនិងសមត្ថភាពពាណិជ្ជកម្មនៃផលិតផលដែលមានស្រាប់ នេះជាគោលការណ៍គ្រឹះ ជាគោលដៅដែលយើងចង់បាន សំដៅធ្វើឱ្យទទួលបាននូវផលិតផលមានភាពសម្បុរបែបផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.