ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ការ​កសាង​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេស​ចរណ៍​គឺ​ជា​ចូល​រួម​ពង្រឹង​ឧត្តម​ភាព​នៃ​វិស័យ​ទេស​ចរណ៍​កម្ពុជា


ខេត្តសៀមរាប ÷ ថ្លែងនៅក្នុងកម្មវិធីបើកសិក្ខាសាលាផ្សព្វផ្សាយនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា ស្តីពី “បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍” និងគោលការណ៍ណែនាំស្តីពី “ការរៀបចំទីក្រុងទេស ចរណ៍គ្មានផ្សែងបារី”ដែលធ្វើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែសីហាឆ្នាំ២០២៣នេះ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថាការកសាងបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍គឺជាការចូលរួមពង្រឹង ឧត្តមភាពនៃវិស័យទេសចរណ៍កម្ពុជា និងបង្កើនភាពទាក់ទាញតាមរយៈការលើកកម្ពស់សុខុមាលភាព និងការពារ ផលប៉ះពាល់ពីផលិតផល ថ្នាំជក់មកលើសុខភាពប្រជាពលរដ្ឋ អ្នកបម្រើក្នុងវិស័យទេសចរណ៍ និងភ្ញៀវទេសចរ។

ឯកឧត្តមបានបន្តថាការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” គឺជាជំហានថ្មីមួយទៀតដែលក្រុង/ស្រុក/ខណ្ឌមានឱកាសកាន់តែច្រើនឡើងថែមទៀតក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ក៏ដូចជាកសាងកេរ្តិ៍ឈ្មោះមូលដ្ឋានរបស់ខ្លួននៅក្នុងបេះដូងភ្ញៀវទេសចរជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ផ្ដល់នូវ ផាសុកភាព និងសុខុមាលភាព។

ឯកឧត្តមបានបន្តទៀតថា គោលការណ៍ណែនាំ ស្ដីពី “ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី” នេះ ត្រូវបានអនុវត្តសាកល្បងជាគំរូនិងទទួលបានជោគជ័យគួរឱ្យកត់សម្គាល់នៅក្រុងកំពត នៃខេត្តកំពត កាលពីដើមឆ្នាំ២០២៣នេះ។ ក្រុងកំពតត្រូវបានទទួលស្គាល់ជាផ្លូវការពីក្រសួងទេសចរណ៍ អង្គការសុខភាពពិភពលោក (WHO) និងសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) ព្រមទាំងទទួលបានពាន -ទីក្រុងទេសចរណ៍គ្មានផ្សែងបារី បន្ទាប់ពីអនុវត្តបានល្អតាមគោលការណ៍ណែនាំនេះ និងឆ្លងកាត់ ការចុះត្រួតពិនិត្យនិងវាយតម្លៃផ្ទាល់ពីក្រុមការងារបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ដោយអនុលោមទៅតាមសូចនាករដែលមានចែងនៅក្នុងគោល ការណ៍ណែនាំស្ដីពីការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី។

ជាមួយគ្នានោះដែរលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ក៏បានមានប្រសាសន៍ថា ថ្នាំជក់ជាឃាតករលាក់មុខ ដែលផ្តល់ផលវិបាកយ៉ាងច្រើនចំពោះសុខភាពទាំងអ្នកជក់និងអ្នកស្រូបផ្សែងបារីពីគេ។ ហើយអ្នកជក់បារីនឹងក្លាយជាញៀនបារីយ៉ាងឆាប់រហ័សដោយសារសារធាតុនីកូទីនដែលមាននៅក្នុងថ្នាំជក់ដែលអាចបណ្តាលឱ្យស្លាប់ និងមានជំងឺធ្ងន់ធរជាច្រើនដែលបណ្តាលឱ្យមានការប្រឈមនឹងការស្លាប់មុនអាយុ។ នៅលើពិភពលោកយើងនេះថ្នាំជក់បានសម្លាប់ជីវិតមនុស្សច្រើនជាងជំងឺផ្សេងៗទៀត ហើយវាជាមេរោគរាតត្បាតមួយ ដែលបានបំផ្លាញជីវិតមនុស្សរាប់លាននាក់ក្នុងមួយឆ្នាំៗ ក្នុងនោះរាប់សែននាក់បានបាត់បង់ជីវិតដោយសារស្រូបផ្សែងបារីពីគេ។ ប្រសិនបើគ្មានយុទ្ធនាការទប់ស្កាត់ទេ ជំងឺជក់បារី ផ្សែងបារី នឹងផ្តាច់ជីវិតមនុស្សក្នុងមួយឆ្នាំៗរាប់លាននាក់៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.