ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​៥១​របស់​ក្រុម​ប្រឹក្សា​ខេត្តសៀមរាប​អាណត្តិ​ទី៣


ខេត្តសៀមរាប ÷នៅសាលប្រជុំសាលាខេត្តសៀមរាប នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំ សាមញ្ញលើកទី៥១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់ លោក ពិន ប្រាកដ អភិបាលរងខេត្ត អភិបាលខេត្តស្តីទី ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកានៃក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត តំណាងអាជ្ញាធរជាតិអប្សរា គ្រឹះ ស្ថានអង្គរ លោក លោកស្រី មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំង៣ តំណាងរដ្ឋបាលសាលាខេត្ត ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក លោក និងប្រធាន-អនុប្រធានមន្ទីរអង្គភាពមន្រ្តីការិយាល័យ លេខាធិការក្រុមប្រឹក្សា និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។ របៀបវារៈនៃកិច្ចប្រជុំរួមមាន៖

១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥០ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ កាលពី ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។

២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៣ ស្តីពីការអនុវត្តការ ងាររបស់រដ្ឋបាលខេត្តសៀមរាប និងបញ្ហាផ្សេងៗ។

ឯកឧត្តម អ៊ាន ឃុន មានប្រសាសន៍ថា៖កិច្ចការសំខាន់ៗដែលរដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុង ស្រុក មន្ទីរ-អង្គភាព បន្តនិរន្តរ៍ភាពអនុវត្តជាចាំបាច់ក្នុងខែសីហា ឆ្នាំ២០២៣ រហូតរាជរដ្ឋាភិបាលថ្មីបានបង្កើតឡើងគឺមាន ៖

-ការត្រៀមបង្ការគ្រោះមហន្តរាយនានានៅតាមមូល ដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិដូចជា ព្យុះភ្លៀង ទឹកជំនន់ និងខ្យល់កន្ទ្រាក់ដែលអាចកើតមានឡើងក្នុងដើមរដូវវស្សាឆ្នាំនេះ។

-ការជំរុញការងារបង្ករបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២៣នេះ ឱ្យបានទាន់ពេលវេលា។

-ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារ ផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ និងលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាល ទី៧។ ពិសេសសន្តិសុខចន្លោះរវាងរាជរដ្ឋាភិបាល អាណត្តិចាស់ទៅរាជរដ្ឋាភិបាលអាណត្តិថ្មីឱ្យបានល្អ។

-បញ្ចប់ជាស្ថាពរនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល អាណត្តិទី៦ និងត្រៀមអនុវត្តយុទ្ធសាស្រ្តថ្មី របស់រាជរដ្ឋាភិបាល អាណត្តិ ទី៧។

-កាត្រៀមអបអរសាទរការប្រកាសចូលកាន់ដំណែង របស់សមាជិករដ្ឋសភានីតិកាលទី៧ និងការប្រកាសចូលកាន់ដំណែងរបស់សមាជិករាជរដ្ឋាភិបាល អាណត្តិទី៧ នាពេលខាងមុខនេះ។

-បន្ទាប់ពីបញ្ចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ យើងនឹងបន្តត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ បន្តទៀត ដែលក្នុងនោះរាជរដ្ឋាភិបាលបានកំណត់ថ្ងៃបោះឆ្នោត គឺថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុង ខេត្តសៀមរាបទាំងអស់ ឯកឧត្តម បានសម្តែងក្តីសោមនស្ស អបអរសាទរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវ បានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចាត់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ និងសូមអបអរសាទរចំពោះការផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុងឧត្តមបំផុត នៃរាជបណ្ឌិតសភាកម្ពុជា ជា កិត្តិទេសា- ភិបាលបណ្ឌិត ជូន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តែមួយរូបគត់។ ហេតុនេះសូមក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក បន្តជំរុញ និងសហការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន នៅតាមឃុំ សង្កាត់ ដើម្បីឱ្យស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។

ឯកឧត្តមក៏បានជំរាបអង្គប្រជុំផងដែរថា៖កិច្ចប្រជុំសាមញ្ញលើកទី៥២ ដែលតាមប្រតិទិនកិច្ចប្រជុំសាមញ្ញសម្រាប់រយៈពេល ១២ខែរបស់យើង គ្រោងនឹងរៀបចំនៅ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ តាមសេចក្ដីព្រាងរបៀបវារៈមួយចំនួនដូចខាងក្រោម ៖

ក-ពិនិត្យ ពិភាក្សា និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដែលបានប្រជុំនាពេលនេះ។

ខ-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប។

គ-របៀបវារៈផ្សេងៗមួយចំនួនទៀត តាមការចាំបាច់៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.