ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក ​លី ​សំរិទ្ធ ​អភិបាល​រង​ខេត្ត​សៀមរាប​នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ​និង​បច្ច័យ​ប្រគន​ដល់​ព្រះ​សង្ឃ​គង់ចាំ​ព្រះ​វស្សា​នៅ​ក្នុង​វត្តប្រាសាទ​គោក​ចក


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នេះ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប និងក្រុមការងារបាននាំយកនូវគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនមកប្រគេន ជូនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងវត្តប្រាសាទគោកចក ដែលស្ថិតនៅក្នុងសង្កាត់គោកចកក្រុងសៀមរាប ។

លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍ លើគ្រប់វិស័យ មិនតែប៉ុណ្ណោះបានធ្វើឱ្យខឿនសេដ្ឋរីក ចម្រើនរឹងមាំ ហើយរាជរដ្ឋាភិបាលបានបើកទូលាយខាងជំនឿសាសនា និងបានធ្វើអ្វីៗគ្រប់បែប យ៉ាង ដើម្បីប្រជាពលរដ្ឋដោយគ្មានការបែងចែកពីជំនឿ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ហើយទន្ទឹមនិងការបើកទូលាយលើជំនឿសាសនានេះដែរ សមិទ្ធិផលយ៉ាងច្រើន ក៏ត្រូវបានកើតឡើងដោយ សារតែជំនឿសាសនានេះដែរ ដើម្បីតម្កល់ទុកក្នុងវិស័យសានា សម្រាប់ជាទីសក្ការៈបូជាដល់កូនចៅជំនាន់ក្រោយៗទៀត។

ជាមួយគ្នានោះផងដែរ លោក លី សំរិទ្ធ ក៏បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ព្រះសង្ឃគ្រប់អង្គ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តប្រាសាទគោកចកទាំងអស់ដែលបាននិមន្តនិងអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ គឺបានបំពេញ កាតព្វកិច្ច ជាពលរដ្ឋល្អ ក្នុងការជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ប្រកប ដោយគុណធម៌ និងសមត្ថភាព ដើម្បីដឹកនាំប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍន៍ លើគ្រប់វិស័យបន្តទៀត។

ព្រះគ្រូព្រះគ្រូវិចិត្រវង្សាញាតិធម្មោ ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក បានមានសង្ឃដីកាឱ្យដឹងថាព្រះសង្ឃនៅគ្រប់ទីវត្តអារាមទូទាំងប្រទេស គោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាសដែលព្រះសង្ឃគង់ចាំព្រះវស្សា ។ ព្រះគ្រូព្រះគ្រូវិចិត្រវង្សា ញាតិធម្មោ ហែម គឹមសាន បានមានសង្ឃដីកាបន្ថែមទៀតថា បុណ្យចូលព្រះវស្សាត្រូវបានប្រាព្វធ្វើឡើង តាមព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិតាម ដែលមានរយៈពេល៣ខែ ពោលគឺចាប់ថ្ងៃ១រោចខែអាសាធ ដល់ទី១៥កើតខែអស្សុជ តាមទម្លាប់របស់ពុទ្ធបរិស័ទ ពេលចូលដល់បុណ្យចូលព្រះវស្សានេះ តែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ចីវរ សំពត់ សាដក និងគ្រឿងសម្ភារៈដ៍ទៃទៀត ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាតាមវត្តអារាមដើម្បីផ្គត់ផ្គង់ក្នុងកំឡុងពេលនៃការចូលបុណ្យព្រះវស្សានេះ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.