ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

«ស្នាក់​ការ​ឧទ្យានុរក្ស ​ផ្ទះ​ស្នាក់​កេសរ​កូល ​និង​ហេដ្ឋា​រចនា​សម្ពន្ធ័​នានា​នៅ​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្មន័​ភ្នំ​គូលែន​ ជា​ការ​ទ្រ​ទ្រង់​គោល​នយោ​បាយ​នាំ​ចេញ​នៅ​នឹង​កន្លែង​សេដ្ឋ​កិច្ច​គ្រួសារ​និង​ទេសចរណ៍​ផ្សារ​ភ្ជាប់​ទឹក​ដី​»


ខេត្តសៀមរាប ÷ នេះជាការលើកឡើង របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសដាក់សម្ពោធអោយប្រើប្រាស់ស្នាក់ការឧទ្យានរក្ស និងផ្ទះស្នាក់កេសរកូល នៅឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ការរៀបចំឧទ្យានជាតិឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធ ដូចជាស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់មជ្ឈមណ្ឌលកេសរកូល ផ្លូវ ទឹកស្អាត និងបង្គន់អនាម័យ ផ្សារ សហគមន៍ ដើម្បីបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រង កិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ លើកកម្ពស់ការសិក្សាស្រាវជ្រាវ ការថែរក្សា និងអភិរក្សធនធានពិន្ធុ ការបម្រើឱ្យទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងការលើកកម្ពស់សុខ មាលភាព និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីឧទ្យានុរក្សក្នុងនាមជាឆ្មាំការពារព្រៃ។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ទីតាំងសាងសង់ ទីស្នាក់ការនេះ គឺជាចំណុចកណ្តាល ដែលអាចផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរវាងស្រុកស្វាយលើ ស្រុកបន្ទាយស្រី និងទីរួមខេត្តសៀមរាប ជាពិសេស ដើម្បីសម្រួលដល់ការងារត្រួតពិនិត្យអ្នកធ្វើដំណើរឡើងចុះឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដែលមានផ្ទៃដីទំហំ ៣៧.៣៧៣ហិកតា ជាតំបន់អាទិភាពមួយនៃតំបន់អេកូឡូស៊ីព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង ស្ថិតនៅរយៈកម្ពស់មធ្យមនិងទទួលរងអាកាសធាតុមូសុង ដែលផ្តល់លក្ខខណ្ឌដល់ការលូតលាស់ជីវៈចម្រុះគ្រប់ប្រភេទ ។ ក្រៅពីផ្ទះស្នាក់កេសរកូល ក្រសួងបរិស្ថាន ក៏បានកសាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់បន្ថែមទៀត នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលដូចជា សួនកេសរ កូលពូជបង្កាត់ សួនមេអំបៅ សួនវ៉ាន់នីឡា សួនបន្លែធម្មជាតិ ហាងកាហ្វេ តូបលក់ផលិតផលធម្មជាតិ ស្តាប្រឡាយធម្មជាតិ តំឡើងថាមពលពន្លឺព្រះអាទិត្យកំលាំង ៣៣KW និងរៀបចំកសិដ្ឋានចិញ្ចឹមជ្រូកគូលែនជាដើម។

គួរបញ្ជាក់ថា៖ អាគារដែលបានដាក់សម្ពោធនេះ មានចំនួន៣ ជាប់គ្នា អាគារធំនៅចំកណ្តាល និងអាគារតូចៗចំនួន២ អមសងខាង នៅលើផ្ទៃដីសរុប ទំហំ១០ ហ.ត ស្ថិតក្នុងភូមិសាស្ត្រ ភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី (ទល់មុខសួនកេសរកូល) បានសាងសង់ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ហើយបានបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣៕

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.