ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

ស្នាក់​ការ​ឧទ្យានុរក្ស ​ផ្ទះ​ស្នាក់ ​នៅ​ឧទ្យាន​ជាតិ​ព្រះជ័យ​វរ្ម័ន​-​នរោត្តម ​ភ្នំ​គូ​លែន​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់


ខេត្តសៀមរាប ÷នៅថ្ងៃទី០២ខែសីហាឆ្នាំ២០២៣នេះស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់កេសរកូល នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម គូលែន ស្ថិតក្នុងភូមិសាស្ត្រភូមិខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធីបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំពីក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ និងអង្គភាពពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ វិស័យឯកជន មន្ត្រីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋាន និងតំណាងសហគមន៍មូលដ្ឋានចូលរួមផងដែរ។

ស្នាក់ការឧទ្យានុរក្សនេះបានសាងសង់ពី ខែសីហា ឆ្នាំ២០២២ និងរួចរាល់ជាស្ថាពរនៅ ខែឧសភាឆ្នាំ២០២៣ ដោយចំណាយថវិកា អស់ចំនួន ១៦០.៦៨៥ ដុល្លារអាមេរិក គាំទ្រដោយក្រសួងបរិស្ថាន តាមរយៈគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា»។ ទីតាំងសាងសង់ ទីស្នាក់ការនេះ គឺជាចំណុចកណ្តាលដែលអាចផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរវាងស្រុកស្វាយលើ ស្រុកបន្ទាយស្រី និងទីរួមខេត្តសៀមរាប ជាពិសេស ដើម្បីសម្រួលដល់ការងារត្រួតពិនិត្យអ្នកធ្វើដំណើរឡើងចុះឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន។ ស្នាក់ការឧទ្យានុរក្សនេះ អាគារ មានចំនួន៣ ជាប់គ្នា អាគារធំនៅចំកណ្តាល (ទំហំ១៦ x១៦ម កម្ពស់ ១ ជាន់) និងអាគារតូចៗចំនួន២ អមសងខាង (ទំហំ១១x៥.៥ម កម្ពស់ ១ ជាន់) នៅលើផ្ទៃដីសរុប ទំហំ១០ ហិចតា ស្ថិតក្នុងភូមិសាស្ត្រជើងភ្នំគូលែន ទល់មុខសួនកេសរកូល។

ការសាងសង់អគារនេះឡើងក្នុងគោលបំណង លើកកម្ពស់សុខមាលភាព និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីឧទ្យា នុរក្សក្នុងនាមជាឆ្មាំការពារព្រៃ ផ្តល់នូវបរិយាកាសការងារដ៏ល្អជូនមន្រ្តីឧទ្យានុរក្ស ដែលជាភ្នាក់ងារអនុវត្តច្បាប់ទាំងនេះក្នុងដំណើរការប្រចាំថ្ងៃជាមណ្ឌល ផ្តល់ និងផ្លាស់ប្តូរព័ត៌មាន ទីតាំងសម្រាប់រៀបចំកិច្ចប្រជុំនិងផ្តល់ការបណ្តុះបណ្តាលនានា និងធ្វើជាទីកន្លែងប្រកបដោយសុវត្ថិភាពសម្រាប់រក្សាទុកសម្ភារៈជាមធ្យោបាយបទល្មើសដែលបានរឹបអូស សំដៅពង្រឹងនិងបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រង កិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ លើកកម្ពស់ការសិក្សាស្រាវជ្រាវ ការថែរក្សា និងអភិរក្សធនធានពិន្ធុ ការបម្រើឱ្យទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។

ជារួម អាគារទីស្នាក់ការនេះ និងហេដ្ឋារចនាសម្ព័ន្ធរបស់មជ្ឈមណ្ឌល នឹងផ្តល់ការគាំទ្រយ៉ាងសំខាន់ សម្រាប់ការងារពង្រឹងការអនុវត្តច្បាប់ ការអភិរក្សធនធានជីវៈចម្រុះ និងរួមចំណែកយ៉ាងសំខាន់ដើម្បីធ្វើឱ្យគម្រោងសម្រេចបាននូវគោលបំណង ធ្វើឱ្យប្រសើរដល់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចាត់ទុកសមិទ្ឋផលដែលកើតមានឡើងនៅពេលនេះគឺសម្រាប់បំរើឱ្យសហគមន៍ ទាំងអស់គ្នា និងជាការផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងមូល។ ឯកឧត្តម មានប្រសាសន៍ថា៖ការសម្រេចជ្រើសរើស យកទីតាំងក្បែរភ្នំគូលែនសម្រាប់បង្កើតអគារទីស្នាក់ការក៏ដូចជាផ្ទះស្នាក់នេះ ក៏ព្រោះតែភ្នំគូលែនជាមរតកធនធានធម្មជាតិជីវចម្រុះ ជាមរតកដូនតាយើង និងជាមរតកសេដ្ឋកិច្ច ជាគុណប្រយោជន៍ដ៏មានអំណោយ ផលសម្រាប់ទាញយកគុណប្រយោជន៍ បំរើឱ្យជីវភាពរស់នៅរបស់បងប្អូនក្នុងសហគមន៍បានកាន់តែល្អប្រសើរឡើង។

ឯកឧត្តម រដ្ឋមន្ត្រី ជឿជាក់ថា៖មិនយូរប៉ុន្មាននៅតំបន់ក្បែរមជ្ឈមណ្ឌលកេសរកូល នៃឧទ្យានជាតិព្រះជ័យ វរ្ម័ន-នរោត្តម ភ្នំគូលែននឹងក្លាយជាទីវាលហាត់ប្រាណ លំហែកាយបែបធម្មជាតិ ដើម្បីស្រូបខ្យល់អាកាសបរិសុទ្ឋ នាពេលរសៀល ឬនៅថ្ងៃសម្រាកចុងសប្តាហ៍ ដោយសារតំបន់នេះបាន បង្កើតឱ្យមានជាអាទិ៍ហាង កាហ្វេ ផ្សារលក់ផលិតផលធម្មជាតិ ផ្ទះស្នាក់ ការស្តារស្រះធម្មជាតិ ដែលវានឹងផ្តល់ភាពទាក់ទាញបន្ថែមទៀតដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក៏ដូចជាជួយលើកកម្ពសជីវភាពរស់នៅរបស់ប្រជា សហ គមន៍មូលដ្ឋាន និងរួមចំណែកដល់ការអនុវត្តគោលនយោបាយទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.