ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឧត្តម​សេនីយ៍​ឯក ​រ័ត្ន ​ស្រ៊ាង ​រួម​ជា​មួយ​អតីត​លោក​គ្រូ​អ្នក​គ្រូ​និង​អតីត​មិត្ត​ភក្តិ​សិស្ស​សាលា​បាក់​ទូក​មួយ​ក្រុម​បាន​ចូល​រួម​ពិធី​បុណ្យ​សព​អតីត​អ្នក​គ្រូ​អក្សរ​សាស្ត្រ​ខ្មែរ​ជើង​ចាស់​០១​រូប!


រាជធានីភ្នំពេញ ÷ អ្នកគ្រូ មាស មូលី ជាអតីតគ្រូបង្រៀនអក្សរសាស្ត្រខ្មែរនៅសាលាបាក់ទូកក្នុងទសវត្សឆ្នាំ១៩៨០ បានទទួលមរណៈភាពកាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ និងបានប្រារព្ធធ្វើបុណ្យនៅគេហដ្ឋានស្ថិតនៅក្នុងបុរីអ័រគីដេ ផ្លូវ២០០៤ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពេលបានទទួលដំណឹងដ៏សោកសៅនេះ ក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូកមួយក្រុម មានទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជា ការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយ អតីតលោកគ្រូអ្នកគ្រូ បានរួមគ្នាចូលរួមជាថវិកាផ្ទាល់ខ្លួន សរុបបានចំនួន ១០លានរៀល ប្រគល់ជូនដល់គ្រួសារសព អ្នកគ្រូ មាស មូលី និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ព្រមទាំងឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកគ្រូ ឲ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អតីតសិស្សសាលាបាក់ទូកជំនាន់ទសវត្សឆ្នាំ១៩៨០ ខាងលើ គឺតែងតែសាមគ្គីជួយគ្នា ជាប់ជាប្រចាំមកជាច្រើនឆ្នាំហើយ គឺជួយដល់មិត្តដែលជួបការលំបាកហើយខ្វះលទ្ធភាព ជួយដល់អតីតលោកគ្រូអ្នកគ្រូគ្រប់គ្នាដែលលោកកំពុងនៅមានព្រះជន្ម ស្របតាមពាក្យស្លោកធ្វើបុណ្យទាន់ខែភ្លឺ និងស្របតាមពាក្យស្លោករបស់ក្រុមដែលបានបង្កើតឡើងថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក” ៕

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.