ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អាជីវកម្ម​រុករក​រ៉ែ​មា​ស​ជំរៅ​២០០ម​ទៅ​ដល់​១០០០ម​ជាង​ត្រូវ​បង់​អោយ​អាជ្ញធរ​២០០០ដុល្លារ​​ទើប​មាន​សិទ្ធ​ធ្វើ​អាជីវកម្ម


មណ្ឌលគីរី ៖ តាមប្រភពព័ត៍មានបានរាយការណ៏ប្រាប់គេហទំព័រ រស្មីក្រុងយើង អោយដឹងថាសហគមន៏រុករករ៉ែមាសមានទីតាំងស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស ស្រុកកែវសីមា ខេត្តមណ្ឌលគីរី  បាននិងកំពុងដំណើរការដោយរលូន ដោយមានអ្នកចាត់ចែង មើលការខុសត្រូវម្នាក់ដែលមានឈ្មោះ តែ គឹមសាន។

ប្រភពបានបន្តថា រូងរណ្តៅរុករករ៉ែមាសក្នុងមួយរណ្តៅមានជំរៅចាប់ពី២០០ម​ទៅដល់១០០០ ដែលអាចប្រមូលបានមាសចាប់ពី១គីឡូក្រាមទៅដល់១០គីឡូក្រាម តែត្រូវបង់អោយអ្នកមើលការខុសត្រូវក្នុងមួយរណ្តៅចាប់ពី២០០០$ ដល់៤០០០$ ទើបមានសិទ្ធធ្វើអាជីវកម្មបានដោយស្រួល។

ក្នុងការធ្វើអាជីវកម្មរុករករ៉ែមាសដែលមានរណ្តៅជ័យដូចនេះតែងតែបណ្តាលអោយមានមនុស្សស្លាប់ជារហូត ដូចកាលពីថ្ងៃទី២៨ កញ្ញា ២០១៧ នៅចំនុចភ្នំខៀវ ក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ជនរងគ្រោះឈ្មោះ សយ ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ សញ្ជាតិខ្មែរ ស្រុកកំណើតភូមិឃុំស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុ បានរងគ្រោះរហូតបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ដោយបែកក្បាលផ្នែកខាងមុខ។ ចំណែកបុរសម្នាក់ទៀតមានឈ្មោះ បុត្រ ជិន ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណើតភូមិដំរ៉ែ ឃុំស្វាយសរ ស្រុកក្រគរ ខេត្តពោធិសាត់ បានរងរបួសជើងខាងឆ្វេង។

មតិប្រជាជននៅក្នុងមូលដ្ឋានទទួចស្នើសុំឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួង រ៉ែ និងថាមពល ក៏ដូចជាគណៈអភិបាលខេត្ត មណ្ឌលគីរី ឯកឧត្តម ស្វាយ សំអាង មេត្តាចាត់ចែងក្នងការគ្រប់គ្រងសហគមន៏រ៉ែមាសនេះអោយបានត្រឹមត្រូវដើម្បីប្រមូល ប្រាក់ពីអាជីវកម្មចូលថវិការជាតិដើម្បីរាជរដ្ឋាភិបាលកសាងប្រទេស កាត់បន្ថយការខ្ចីប្រាក់ពីបរទេស។

ចំពោះមតិចោទប្រកាន់លោក តែ គឹមសាន ថាប្រមូលប្រាក់ពីម្ចាស់រន្ធណ្តៅរ៉ែមាសរហូតចាប់ពី២០០០$ដល់៤០០០$ ក្នុងមួយ រណ្តៅនេះគេហទំព័រ រស្មីក្រុងយើង www.rskynes.com មិនទាន់អាចសុំការពន្យល់ពីលោក តែ គឹមសាន​ បាននៅឡើយទេ ។ តែ យើងខ្ញុំនិងព្យាយាមសុំការអត្ថាធិប្បាយបន្តទៀតនៅពេលបានព័ត៍ថ្មីៗចែកជូនអ្នកនិយមអាចព័ត៍មាន៕

 

ដោយ ៖ សំណាង

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.