ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មេ​ដឹក​នាំ​ល្អ​ ៖ ឧត្តម​សេនីយ៍​ឯក​ រ័ត្ន ​ស្រ៊ាង ​បំពាក់​បំប៉ន​ស្មារតី​ក្នុង​ការ​ទទួល​ខុស​ត្រូវ​អនុវត្ត​តួនាទី​ភារ​កិច្ច​ដល់​អាវុធ​ហត្ថ​ទូ​ទាំង​រាជ​ធានី​ភ្នំពេញ


រាជធានីភ្នំពេញ៖ យោងតាមផែនការណែនាំ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលតខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការប្រមូលផ្តុំ កម្លាំងអាវុធហត្ថទូទាំងរាជធានីភ្នំពេញ ដើម្បីធ្វើការ​ណែនាំអប់រំចិត្តសាស្ត្រ ពង្រឹងគោលជំហរសតិអារម្មណ៍ ក្តាប់ឲ្យបានជាប់ នូវការវិវត្តន៍ នៃសភាពការណ៍នយោបាយជាតិ-អន្តរជាតិ និង​សន្តិសុខ​សង្គម ពង្រឹងនូវសមត្ថភាពចំណេះដឹងជំនាញ ចំណេះដឹងទូទៅ ចំណេះដឹងផ្នែកច្បាប់ បទបញ្ជា បទវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ ឲ្យជ្រួតជ្រាបស៊ីជម្រៅនិងមានការ ភ្ញាក់រលឹកខ្ពស់ចំពោះតួនាទី ភារកិច្ច និងបេសកកម្មរបស់កងរាជអាវុធហត្ថ ក្នុងការបម្រើ មាតុភូមិនិង​ប្រជាពលរដ្ឋប្រកបដោយមនសិកាស្នេហាជាតិ មានឆន្ទៈមោះមុត ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និង រាជ​រដ្ឋាភិបាល ជាពិសេសផ្សព្វផ្សាយឲ្យកម្លាំងអាវុធហត្ថទាំងអស់បានជ្រួតជ្រាបពីកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ព្រមទាំងប្រវត្តនៃ​ការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដ៏កម្សត់មួយ ដែលរស់ក្នុងសភាពរងទុក្ខខ្លោចផ្សារ អស់ជាង៥០០ឆ្នាំ ក្រោយសម័យអង្គរ ព្រោះតែការបែកបាក់សាមគ្គីជាតិ និងចម្បាំងរាំងជល់ ឥតឈប់ឈរ រវាងខ្មែរនិងខ្មែរ រវាងខ្មែរនិងបរទេសឈ្លានពាន ធ្វើឲ្យសង្គមជួបតែការកាប់សម្លាប់ គ្រោះទុរ្ភិក្ស ចោរកម្ម និងការព្រាត់ប្រាស់ ជាពិសេសអ្វីដែលធ្វើឲ្យយើងចងចាំមិនភ្លេច គឺការ​សម្លាប់រង្គាល​ប្រល័យពូជសាសន៍ ក្នុងសម័យកម្ពុជា ប្រជាធិបតេយ្យ ប៉ុល ពតដែលធ្វើឲ្យប្រជាជាតិខ្មែរទាំងមូលរស់ដោយវេទនានិងស្លាប់អស់ជាង​បីលាននាក់។

ដោយភ័ព្វសំណាងបានគុណបុណ្យរបស់ វីរយុទ្ធជននៃកម្ពុជាដែលបានពលីជីវិតក្នុងការតស៊ូរំដោះជាតិ រួមជាមួយឥស្សរជនសំខាន់ៗ នៃគណបក្សប្រជាជនកម្ពុជា ជាពិសេស នយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំយកសន្តិភាព​និងការបង្រួបបង្រួមជាតិ មកជូនកម្ពុជាដល់សព្វថ្ងៃ ដែលមិនធ្លាប់មានអស់រយៈកាលជាង៥០០ឆ្នាំ មកហើយ។ ដូច្នេះក្នុងនាមយើង​ជា​ពលរដ្ឋនៃកម្ពុជា ត្រូវរួមគ្នាថែរក្សាសន្តិភាព ដែលរកបានមកដោយលំបាកនេះ ឲ្យបានគង់វង្សជានិរន្តរ៍ និងរួមគ្នាលើកស្ទួយកសាង​អភិវឌ្ឍន៍​ជាតិយើងឲ្យកាន់តែរីកចម្រើនតទៅមុខទៀត។

ជាចុងក្រោយ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំឲ្យអាវុធហត្ថទូទាំងរាជធានីភ្នំពេញ ត្រូវប្រឹងប្រែងហ្វឹកហ្វឺនរៀនសូត្រ ឲ្យបាន​ស្ទាត់ជំនាញ គោរពវិន័យ គោរពបទបញ្ជា អនុវត្តតួនាទីភារកិច្ច បង្កាបង្ក្រាប សង្គ្រោះ និងបម្រើពលរដ្ឋឲ្យបានខ្ជាប់ខ្ជួន ធ្វើយ៉ាងណា​ឲ្យមហាជនស្រឡាញ់ទុកចិត្ត មានស្មារតីជាតិនិយមតែមិនជ្រុលនិយម និងចូលរួមកសាងអង្គភាពឲ្យបានរឹងមាំ ហើយក៏ត្រូវ​ចេះធ្វើ​សេដ្ឋកិច្ចគ្រួសារគ្រប់គ្រងចំណូលចំណាយឲ្យបានច្បាស់លាស់ ចេះសន្សំសំចៃលៃលកយ៉ាងណា កុំឲ្យចំណាយ ធំជាងចំណូល និងតាមដានថែរក្សាសុខភាពខ្លួនឯងឲ្យបានគ្រប់ពេលវេលាផងដែរ។

ដោយ ៖ សិរីបុត្រ

 


Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.