ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កាកបាទ​ក្រហម​កម្ពុជា​សាខា​ខេត្ត​សៀម​រាប​នាំ​យក​អំណោយ​ផ្តល់​ជូន​ដល់​ប្រជា​ពលរដ្ឋ​ក្រី​ក្រី​ចាស់​ជរា ​ស្រ្តី​មេម៉ាយ​ចំនួន​១៥០​គ្រួសារ​ក្នុង​ស្រុក​ក្រឡាញ់


ខេត្តសៀមរាប ÷ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ ខ្ពង់ ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តសៀមរាប រួមជាមួយនាយកប្រតិបត្តិនិងក្រុមការងារសាខាកាកបាទ ក្រហមកម្ពុជា ខេត្តនិងសមាជិក សមាជិកា អនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានអញ្ជើញចុះមកសាកសួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទ ក្រហម កម្ពុជា ខេត្ត មកចែកជូន ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រី ចាស់ជរា ស្រ្តីមេម៉ាយចំនួន ១៥០គ្រួសារមកពីឃុំទាំង១០ ក្នុងស្រុកក្រឡាញ់។

លោក សុខ ណារ៉េត ប្រធានអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកនិងជាអភិបាលស្រុកក្រឡាញ់មានប្រសាសន៍ថា៖ នេះជាសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាបធ្វើឡើងតបតាមសេចក្តីរាយការណ៍របស់អាជ្ញាធរឃុំ ភូមិ អំពីស្ថានភាពរស់នៅប្រចំាថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលក្នុងបន្ទុកគ្រួសារមានចាស់ ជរា ពិការ ស្រ្តីមេម៉ាយកូនច្រើន បាននឹងកំពុងជួបការលំបាកខ្លំាងក្នុងជីវភាពរស់នៅប្រចំាថ្ងៃរបស់ពួក គាត់ដោយបាន ធ្វើការពិនិត្យ និងវាយតម្លៃ ឃើញថាពួកគាត់ទាំង១៥០គ្រួសារពិតជាមានភាពខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃពិតប្រាកដមែន និងដោយសារអនុសាខាកាកបាទក្រហមស្រុកមិន មានលទ្ធផលដោះស្រាយ បាន ទើបអនុសាខា កាក បាទក្រហមកម្ពុជាស្រុក ធ្វើសំណើសុំទៅ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្តជួយដោះស្រាយជាអំណោយជូនដល់គ្រួសារកំពុងជួបការលំបាកខ្លាំង នៅ ថ្ងៃនេះ។

 

ក្នុងរបាយការណ៍ របស់លោកស៊ុំ សំអន នាយកប្រតិបត្តិនិងក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តថា៖អំណោយដែលនាំយកមកនេះក្នុងមួយគ្រួសារទទួលបានរួមមាន៖អង្ករ៣០គ.ក្រ មី១កេស ត្រីខ១យួរ អំបិល១គ.ក្រ ស្ករស១គ.ក្រទឹកត្រី១យួរ ឃីត១កញ្ចប់ (មុងភួសារុងក្រមា)និងថវិកា៥ម៉ឺនរៀល។

ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្ត មានប្រសាសន៍ថា៖សម្ភារៈអំណោយយកមកចែកជូននៅពេលនេះជាអំណោយទទួលបានពីសប្បុរសជននានាដែលបានចូលរួមឧបត្ថម្ភមកដល់សាខាកាកបាទក្រហមកម្ពុជាខេត្តដើម្បីប្រើប្រាស់ទៅតាមភាពជាក់ស្តែងសម្រាប់ជួយគ្រួសារដែលងាយរងគ្រោះ និងមានភាពខ្វះខាតខ្លាំងក្នុងជីវភាពប្រចាំថ្ងៃ។

ឯកឧត្តម គុជ លីណា បានពាំនាំនូវការផ្ដាំផ្ញើសួរ សុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ឯកឧត្តម មានប្រសាសន៍ ផ្តាំផ្ញើឱ្យបងប្អូនប្រជាពល រដ្ឋយើងទាំងអស់សូមប្រុងប្រយ័ត្ន និងត្រូវបង្ការថែ រក្សាចំពោះសុខភាពដើម្បីទប់ស្កាត់កុំឱ្យឆ្លងនានាយាយីមកលើកូនចៅនិងក្រុមគ្រួសារយើងជា ពិសេសក្នុងរដូវវស្សានេះត្រូវរក្សាអនាម័យក្នុងការរស់នៅឱ្យបានស្អាតជានិច្ច ដើម្បីបង្ការចៀស ឆ្ងាយពីជំងឺរាគរុស និងគ្រុនចាញ់គ្រុនឈាមជាដើម និងប្រយ័ត្នជានិច្ចចំពោះកុមារតូចៗកុំឱ្យទៅលេងទឹកថ្លុក ប្រឡាយ បឹងបួរ ខ្លាចក្រែងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ហើយបើសង្ស័យថាមានកើតជំងឺណាមួយសូមរួសរាន់ទៅកាន់មណ្ឌល សុខភាពដែលនៅកៀកជិតនឹងមូលដ្ឋានរបស់យើង៕

ដោយ ÷ ពន្លឺ

មក


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.